ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប....
Wed,27 November 2024 (Time 09:10 AM)
ដោយ ៖ គេហទំព័ររស្មីសៀមរាប (ចំនួនអ្នកអាន: 341នាក់)

ខេត្តកំពង់ធំ=ប្រភពបែកធ្លាយពីពលរដ្ឋឃុំពាមបាងស្រុកស្ទោងខេត្តកំពង់ធំរាយការណ៍មកថា លោក ជ័យ ចាន់គង់ មេបញ្ជាការរងបញ្ជាការស្រាលការពារបឹងទន្លេសាបឃុំពាមបាងនិងលោក ហ៊ួន ផល នាយសង្កាត់បាងកំពុងល្បីថា មិនបង្រ្កាបបទល្មើសនេសាទក្នុងដែនសមត្តកិច្ចរបស់ខ្លួនជាថ្នូរដេកចាំទទួលយកប្រាក់ពីក្រុមបទល្មើសដាក់ឆ្នុកក្នុងការមិនបង្រ្កាប។
តាមសេចក្តីរាយការណ៍ពីពលរដ្ឋក្នុងឃុំខាងលើថា÷មានមន្រ្តីជំនាញបញ្ជាការស្រាលមន្ត្រីជលផលការពារបឹងទន្លេសាប
ត្រូវបានគេស្គាល់ឈ្មោះ ជ័យ ចាន់គង់ ជាមន្ត្រីប៉ូលិសសេដ្ឋកិច្ចជាមេបញ្ជាការរង .លោក គង់ សុភាព ជាមបញ្ជាការ មិនបានចុះមកបង្ក្រាបបទល្មើសនេសាទខុសច្បាប់នោះទេ។ បែជាបើកភ្លើងខៀវឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយក្រុមល្មើសដាក់ឆ្នុករាប់សិបឆ្នុកនៅចំណុច.ប្រាំបីមុំព្រំប្រទល់ ឆាយកែវ ភូមិប្រវើយ  ជីមាសភូមិដូនស្ដើងនិងចំណុចទឹកថ្លាភូមិបាឡតស្ឋិតក្នុងឃុំពាមបាងដើម្បីយកប្រាក់ដាក់ហោប៉ៅយ៉ាងសុខស្រួល ក្នុងនោះគឺ ក្រុមនោះបានកំណត់យកភាសុីចែកគ្នា ក្នុង១ឆ្នក ១អង្គភាព ៣មុឺនរៀលក្នុង១យប់ ។
#ឈ្មោះអ្នកដាក់ឆ្នុករួមមានដូចជា៖
១/ឡោ គឹមចន
២/ឡោ គឹមហួរ
៣/ចក់ ហ៊ុន
៤/ខេង សុខ
៥/លុច លេង
៦/ហ្វៀង យាំងម៉ាយ
៧/សាយ សៀន
៨/ពា យ៉ាត់
៩/គង់ ហុង
១០/វី ស្រី
១១/ហ៊ុយ
១២/ឡន ជា
១៣/យាយ អ៊ីម
១៤/ផារី
១៥/សាន គៀន
១៦/ហួរ...ដូនស្តើង
១៧/គុណនី
១៨/ផល
១៩/ក្រើន
២០/ម៉ៃសា
២១/ ឈ្មោះ ម៉ន មីន ជាង២០ឆ្នុកជាពលរដ្ឋរស់នៅក្នុងឃុំសំព្រួច (នឹងគូកនជាច្រើនទៀត)


តាមប្រភពច្បាស់ការពីក្រុមអ្នកដាក់ឆ្នុកក្នុងឃុំពាមបាងប្រាប់ក្រុមសារព័ត៌មានយើងថាពួកគាត់អាចដាក់ស្នុកនេះបានមិនមានជាការលួចដាក់ទេ គឺត្រូវបង់ឱ្យជំនាញអស់ហើយក្នុងមួយយប់ត្រូវបង់ឲ្យ មួយជំនាញឬស្ថាប័នមួយចំនួន(៣០០០០រៀល)សរុបជំនាញទាំងអស់ក្នុងមួយយប់ត្រូវបង់ចំនួន២៣ម៉ឺនរៀលសំរាប់ឧបករណ៍ឆ្នុក១ ហើយការបង់ឱ្យនេះមានច្រើនជំនាញណាស់ មិនដឹងខាងណាខ្លះទេ តែពួកគាត់ស្គាល់ច្បាស់ តែលោក ជ័យ ចាន់គង់ មេរងបញ្ជាការស្រាលនិងលោក ហ៊ួនផល នាយសង្កាត់ជលផលបាង ដែលចុះជាប់ជាប្រចាំ។ ហើយលោក ជ័យគង់ នេះចាប់តាំងពីចុះមកកាន់ឃុំពាមបាងនេះគឺប្រមូលលុយពីប្រជានេសាទគ្រប់ប្រភេទមិនថារដូវបិតនេសាទរឺបើកនេសាទនិងរដូវប្រាំងទេបុគ្គល់នេះរឹបអូបកំរាមកំហែងប្រមូលលុយពីពលរដ្ឋរាប់ម៉ឺនរាប់សែនដុល្លាទោះបីអាជ្ញាធរមូលដ្ឋានសំការលើកលែងអនុគ្រោះក៏រូបលោក ជ័យចានគង់ មិនប្រណីដែរ។
ករណីអ្នកណាមិនបានបង់ប្រាក់ឱ្យពួកគេទេ នឹងត្រូវអស់លោកជំនាញខាងលើនេះចុះកាប់បំផ្លាញបង្ក្រាបតែម្ដងមិនអាចរកអ្វីបានទេ។
ព្រោះកន្លងមកក៏ធ្លាប់មានរឿងជុំរ៉ុងចម្រាស់គ្នានិងអ្នកដាក់ឆ្នុកអត់បង់លុយ ក៏ត្រូវក្រុមគេចុះបង្ក្រាប សារយកអស់គ្មានសល់។

ប្រភពបន្តថាបើមានអ្នកសារព័ត៌មានចុះមកយកព័ត៍មានគឺគេខលប្រាប់អ្នកដាក់បទល្មើសឆ្នុកទាំងនោះនិងគ្នីគ្នាមិនឲ្យចេញដាក់ទេ
លុះត្រាអ្នកសារព័ត៌មានទៅបាត់អស់ទើប គេ
ឱ្យដាក់វិញជាធម្មតា ព្រោះខ្លាចអ្នកសារព័ត៌មានឃើញផ្តិតយករូបភាពបាន។

ហើយសព្វថ្ងៃនេះគេសង្កេតឃើញថាឃុំពាមបាងក្នុងមួយយប់ៗយ៉ាងហោចណាស់ក៏មានបទល្មើសឆ្នុកមិនតិចជាង១០០ទៅ២០០ឆ្នុកនោះទេធ្វើសកម្មភាព មិនអត្ថាធិប្បាយរាប់បញ្ចូលបទល្មើសផ្សេងៗទៀតផង។

នៅថ្ងៃទី១៩វិច្ឆិកា ២០២៤ភ្នាក់ងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំងចំណុចប្រាំបីមុំព្រំប្រទល់ ឆាយកែវភូមិពៅវើយ ជីមាសភូមិដួងស្ដើង និងចំណុចទឹកថ្លាភូមិបាឡតក្រុមរបស់បុគ្គល់ឈ្មោះម៉ន មីន ឃើញមានបទល្មើសភ្លើងឆ្នុកព្រោងព្រាតភ្លឺពេញទឹកដូចពលរដ្ឋរាយការណ៍មកមែន។
ពាក់ព័ន្ធករណីនេះដែរអង្គភាពយើងខ្ញុំបានទំនាក់ទំនងទៅលោកគង់សុភាព តាមប្រព័ន្ធតេលេក្រាមនិងខលជាច្រើនដងទូរសព្ទមិនអាចទាក់ទងបាន។បន្ទាប់មកទៀតបានខលទំនាក់ទំនងទៅលោកចាយគងម៉េង នាយរងខណ្ឌចូលផលលោកតថាចាំលោករាយការណ៍ប្រាប់ទៅក្រុមការងារ អរគុណដែលបានរាយការណ៍។
ចំណែកឯលោក ប៉ែន សុវណ្ណរិទ្ធក្រោយអង្គភាពយើងរាយការណ៍ជុំវិញករណីឧបករណ៍ឆ្នុកនេះលោកតបថា​ប្រើប្រាស់ឧបករណ៍ខុសច្បាប់ភ្លើងពណ៌ឆ្នុកនេះច្បាស់ជាត្រូវបង្ក្រាបហើយ។

ជុំវិញករណីខាងលើមជ្ឈដ្ឋានមហាជនក៏ដូចពលរដ្ឋក្នុងឃុំពាមបាងស្រុកស្ទោងសុំទទូចស្នើដល់ លោកប៉ែនសុវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ឯកឧត្តម នួន ផារត្ន័ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំជាពិសេសឯកឧត្តម ឌឹត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាធ្វើអធិការកិច្ចនិងចាត់កម្លាំងជំនាញចុះពិនិត្យមើលលោក ជ័យ ចាន់គង់ និងលោក ហ៊ួន ផល និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ផងទានបើពុំដូច្នោះទេមច្ឆាជាតិនឹងត្រូវរលាយហិនហោចអស់ជាពុំខាន។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
581 នាក់
ម្សិលមិញ :
732 នាក់
សប្តាហ៍នេះ :
3751 នាក់
ខែនេះ :
11616 នាក់
3 ខែនេះ :
32050 នាក់
សរុប :
764706 នាក់