បន្ទាយមានជ័យ÷ ដោយយោង តាមប្រ សាសន៍ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជារ ឲ្យបិទ ច្រករបៀង ទាំងអស់ មិនត្រូវលួចបើកឡើយ។ ព្រោះច្រករបៀង បង្ករឲ្យកើតមាន ករណី ជួញដូរអាវុធ ជួញដូរអាភៀន ទំនិញគេចពន្ធ និង ជួញដូរមនុស្សដោយ ខុស ច្បាប់ ។ តែក្នុងនោះគេ បានសង្កេត ឃើញថា នៅក្នុងភូមិសាស្ត្រ ឃុំបឹងបេង ឋិតក្នុងភូមិ ចំបក់ ជាប់ព្រំប្រទល់ ជាមួយភូមិ ភ្នំរូង គឺមានមេខ្យល់ បានលួចនាំ ពលករខ្មែរ ឆ្លងដែនចូលទៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាច អាញើត អ្វីឡើយ ។តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅភូមិ ចំបក់ បានលួចបង្ហើបឲ្យដឹងថា មានក្រុមមេខ្យល់ បានដឹកជញ្ជួនពលករខ្មែរ មកពីបណ្តា ក្រុង ខេត្ត ផ្សេងៗ ជារៀងរាល់ថ្ងៃចូលទៅ ប្រទេសថៃ ខណៈប្រទេសថៃកំពុងបិទតាមបន្ទាត់ព្រំដែន យ៉ាងតឹងរឹង និងយកចិត្ត ទុកដាក់ ថែមទាំង បានដាក់ បន្លាលួស ទៀតផង។ក្រោយពីទទួល សេចក្តីរាយការណ៍រួច នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ សារព័ត៌មានយើង បានទៅដល់ភូមិសាស្ត្រមួយក្នុងឃុំបឹងបេង ឋិតក្នុងភូមិចំបក់ ក្បែច្រករបៀង បឹងបេង ដែលគ្រប់គ្រងដោយលោក ប៊ុន គុណ ជានាយប៉ុស្តិ៍នៃវរសេនាតូចនគរបាលការពារព្រំដែនគោក ៨១៥ បានឃើញរថយន្ត សេរីទំនើបមួយគ្រឿង បានដឹកពលករ ចូលទៅផ្ទះមេខ្យល់ ខាងស្តាំដៃប៉ុស្តិ៍ប្រហែល១០០ ទៅ ២០០មែត្រ ។ បន្ទាប់មក មេខ្យល់ ជាស្រ្តីនោះ បាននាំពលករ ដើរតម្រង់ប្រុង ឆ្លងដែន ចូលទៅប្រទេសថៃ។ តែដោយសារ ឃើញក្រុមសារព័ត៌មាន បានតាមថត មេខ្យល់នោះ បានគេចខ្លួនភ្លាមៗ បន្សល់ទុកនៅពលករប្រុស-ស្រី ៦នាក់ មានស្រី ១នាក់ ដែលមកពី ខេត្តបាត់ដំបង។តាមប្រភពពី ពលករបាន អោយដឹងថា ពួកគាត់ មកពីខេត្ត បាត់ដំបង គោលបំណងឆ្លងដែនចូល ទៅប្រទេសថៃ ដើម្បីសុីឈ្នួលបេះផ្លែឈើ ។ ពួកគាត់បន្តថា ការឆ្លងដែនដោយខុសច្បាប់នេះ មេខ្យល់យកពីពួកគាត់ក្នុង១នាក់(២ពាន់បាត) ទៅ(៣ពាន់បាត) រីឯនគរបាល នៅច្រក បឹងបេង គឺ មេខ្យល់ បានចរចារត្រូវរ៉ូវអស់ហើយ ទើប គ្មានអ្នកណា មកហាម ឬ បង្រ្កាបឡើយ ។ពាក់ព័ន្ធ នឹង បញ្ហា ពលករឆ្លង ដែនដោយខុសច្បាប់នេះ នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ប៊ុន គុណ មេប៉ុស្តិ៍ បឹងបេង សារព័ត៌មានយើង បានឲ្យដឹងថា ករណីនេះ មិនមានពលករឆ្លងដែនចូលទៅប្រទេសថៃទេ ហើយម្យ៉ាងវិញទៀត គឺលោកតែងតែដាក់កម្លាំងឲ្យចុះយាមឬល្បាតជាប្រចាំ។ លោកបន្តថា ករណីពលករ ប្រាប់ថា មេខ្យល់បានបង់លុយឲ្យនគរបាលក៏មិនមានដែរ។ នៅរសៀលថ្ងៃដដែលនេះ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨១៥ បានឲ្យដឹងថា ករណីនេះលោកមិនបានដឹងទេ ចាំលោកសួរមេបញ្ជាររងទទួលសិន ហើយក៏បិទទូរស័ព្ទ។ដោយឡែកលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្ត បន្ទាយមានជ័យ ទទួលផែនការងារព្រំដែន បានឲ្យដឹងថា គាត់បានបញ្ជារឲ្យបិទច្រកអស់ហើយតើ បើមានផ្ញើរូបឲ្យមើលផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា