ថ្មីៗនេះ មានប្រភពព័ត៌មានជាច្រើន បានប្រាប់ឲ្យដឹងថា អាជីវករជាច្រើននៅក្នុងផ្សារសាមគ្គី ដែលមានទីតាំងស្ថិតនៅក្នុងភូមិ សាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងមានការក្តៅក្រហាយ និងកើតទុក្ខមិនសុខចិត្តទៅនឹងលោក កូយ ចាន់ថន ប្រធានផ្សារសាមគ្គី ដែលកំពុងតែបានយកដីចំណីផ្លូវ ដីសួនសាធារណៈ ពុះចែកអង្កន់ជាតូបតូចៗលក់ឲ្យអាជីវករ ដែលពួកគាត់និយាយថា តូបជាច្រើនទៀតនៅក្នុងទៅផ្សារ គឺមិនទាន់បានបើកដំណើរការលក់ឲ្យបានគ្រប់ តូបនៅឡើយផង ពោលគឺនៅមានតូបទំនេជាច្រើនមិនទាន់បានបើកលក់ដូរ ។ក្នុងពេលដែលរូបលោក កូយ ចាន់ថន បានឡើងកាន់ជាប្រធានទីផ្សារសាមគ្គីនេះ រូបលោកពុំបានមានវិធីសាស្ត្រ ជម្រុញឲ្យតូបនៅក្នុងផ្សារបានដំណើរការបើកលក់ដូរឲ្យបានអស់នោះទេ ស្រាប់តែរូបលោកបែរជាមានគំនិតយកដីសាធារណៈ និងដីសួនរបស់ រដ្ឋ ទៅអង្កន់ឲ្យមនុស្សដាក់តុដាក់គ្រែធ្វើតូបលក់ដូរឲ្យគក្រឹកគគ្រេង ដែលសាងរូបភាពធ្វើឲ្យអាជីវករនៅក្នុងផ្សារកាន់តែមានសភាពស្ងាត់ជ្រងំ ខ្លាំងឡើងៗ ។អាជីវករជាច្រើនបានប្រាប់ឲ្យដឹងថា ពួកគាត់ទាំងអស់នោះ បាននាំគ្នាទិញតូបលក់ដូរ គឺមានតម្លៃថ្លៃណាស់ ហើយពួកគាត់មិន ទាន់ទាំងបានបើកលក់ដូរផង ស្រាប់តែលោក កូយ ចាន់ថន ទៅយកដីសាធារណៈឲ្យធ្វើជាកន្លែងលក់ដូរ អញ្ចឹងហើយនោះ គឺ មិនខុសពីសម្លាប់ពួកគាត់នោះទេ ពីព្រោះថា នៅពេលដែលដីសាធារណៈក៏អាចមានអ្នកលក់ដូរផងដែរ ចឹងហើយ អ្នកដែល ត្រូវការទិញទំនិញ និងចំណីអាហារ ប្រាកដជាទិញអ្នកលក់ដូរនៅខាងក្រៅជាកន្លែងសាធារណៈ ព្រោះខ្ជិលនាំគ្នាចូលផ្សារ ចឹង ហើយការដែលពួកគាត់ខំនាំគ្នាទិញតូបទាំងអស់ដើម្បីលក់ដូរ គឺពិតជាអស់ភ្ញៀវចូល និយាយទៅ គឺមិនខុសពីយកលុយទៅ បោះចោលទទេៗហើយ ឬយ៉ាងណា ។ដោយឡែកក្រោយពេលដែលអង្គភាពព័ត៌មានយើងទទួលបានសេចក្តីរាយការណ៌ផងនោះ ក្រុមការងារយើងបានចុះទៅដល់ទី តាំងផ្សារ នៅចំពោះមុខ រដ្ឋបាលផ្សារសាមគ្គីបានអះអាងថា ដីសាធារណៈនោះ គឺមិនអាចមានការពុះអង្កន់លក់ ដូចការព្រួយបារម្ភរបស់ក្រុមអាជីវករនោះឡើយ ហើយករណីខាងលើនេះ គឺខាងផ្សាយ បានជួបប្រជុំជាមួយលោកចៅសង្កាត់ ត្រពាំងក្រសាំងរួចហើយផងដែរ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះ ។រដ្ឋបាលទីផ្សារសាមគ្គីបានអះអាងថា ចំពោះបញ្ហាដីសាធារណៈ និងដីសួនរបស់រដ្ឋ គណៈកម្មការផ្សារ និងដោះស្រាយនៅពេល ខាងមុខនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា