ក្នុងគោលបំណងការពារការឆ្លងមេរោគថ្មីឈ្មោះ កូរ៉ូណាវីរ៉ុស ដែលជាប្រភេទជម្ងឺថ្មី កំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើលភ័យខ្លាចផងនោះ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ លោក អ៊ី ចំរើន ប្រធានស្នាក់ការនគរអន្តោរប្រវេសន៌ច្រកទ្វារ បានសហការជាមួយរដ្ឋបាល ក្រុងប៉ោយប៉ែត ដែលមានរូបលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្រ្តីក្រោមឱវាទជាច្រើនរូប អញ្ជើញចុះធ្វើយុទ្ធនាការ ចែកម៉ាសដែលជាអំណោយបានមកពីសប្បុរសជនចំនួន ១,០០០,០០០ ម៉ាស ជូនដល់មន្រ្តីនគរបាល ច្រកទ្វារទាំងអស់ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដើម្បីបង្ការការឆ្លងមេរោគប្រភេទថ្មីឈ្មោះ "កូរ៉ូណាវីរុស" ។យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងចូលរួមចាត់វិធានការបង្ការ និងឆ្លើយតបជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី ដែលបច្ចុប្បន្ននេះ បានកំពុងរាតត្បាតនៅប្រទេសចិន និងវីរុសនេះបានកំពុងចរាចនៅតាមបណ្តាប្រទេសមួយចំនួន ពិសេសប្រ ទេសជិតខាងជាប់កម្ពុជា (គិតត្រឹមម៉ោងនេះ ប្រទេសកម្ពុជាមិនទាន់មានករណីអ្នកឆ្លងវីរុស ឬអ្នកផ្ទុកវីរុសជំងឺរលាកសួត បង្កឡើង ដោយមេរោគកូរ៉ូណាថ្មី នៅឡើយទេ) ។និងដើម្បីចូលរួមអនុវត្តនូវសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី បច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួតបង្ក ឡើងដោយមេរោគកូរ៉ូណាថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់ ផងនោះនាព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នេះ ត្រូវបានសាធារណជន មើលឃើញថា លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្រ្តីក្រោមឱវាទ បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរយ៉ាងហ្មត់ចត់ ចំពោះ សុខភាព និងសុខុមាលភាពរបស់មន្រ្តីនគរបាលច្រកទ្វារទាំងអស់ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបង្ការការឆ្លងមេរោគប្រភេទថ្មីឈ្មោះ "កូរ៉ូណាវីរុស"។ទោះជាយ៉ាងណាក្តី នេះជាសកម្មភាពថ្មីមួយរបស់ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត រួមនឹងលោក អ៊ី ចំរើន ប្រធានស្នាក់ការនគរបាល អន្តោប្រវេសន៌ច្រកទ្វារ និងមន្ត្រីរាជការជាច្រើនដែលបានចំណាយពេលវេលាពេញមួយថ្ងៃ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ ដើម្បី ចូលរួមចំណែកឈឺឆ្អាលចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រោះតែការព្រួយបារម្ភទៅនឹងជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា