ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បដិសេធថា មិនមានការផ្លាស់ប្តូរដំណែង ប្រធាន ស្ថានីយ៌ថ្លឹងរថយន្តលើសទម្ងន់ តាមស្ថានីយ៌ទាំង ២៧កន្លែង ដូចសម្តីប្រធានគណបក្សប្រឆាំងនោះឡើយ
Tue,07 January 2020 (Time 04:49 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 1141នាក់)

ថ្មីៗនេះ បន្ទាប់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្លូវការ របស់លោក កាលពីថ្ងៃ០៦ មករា ២០២០ ម្សិលមិញនេះ ដោយលើករឿងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ថានឹងការផ្លាស់ប្ដូរ មន្ត្រីតាមស្ថានីយ៍ជញ្ជឹងថ្លឹងរថយន្តទូទាំង២៧ទីតាំង។ ស្រាប់តែនៅក្រោយមានការបង្ហោះសាររបស់លោក ពេជ្រ ស្រស់ បន្តិចរួចមក ព័ត៌មានដ៏រសើបនេះត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន បានដកស្រង់ នឹងធ្វើការផ្សាយ ភ្លូកទឹកភ្លូក
ដីតែម្តង ។

អាចជាករណីរសើបខ្លាំង ពាក់ព័ន្ធទៅនឹងព័ត៌មានចែករំលែកគ្នាជាបន្តបន្ទាប់ នៅល្ងាចថ្ងៃទី៦ មករា ឆ្នាំ២០២០ម្សិលមិញនេះ ផងដែរ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីប្រកាសរបស់ខ្លួនមួយ ដោយធ្វើការបដិសេធថា ករណីដែលបណ្តាញព័ត៌មានបានចែករំលែកនោះ គឺជាព័ត៌មានមិនពិត។

នៅក្នុងខ្លឹមសារ សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាប ជូនសាធារណជនឲ្យបានជ្រាបថា ថ្មីៗនេះមានព័ត៌មានថា ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការផ្លាស់ប្តូរមន្ត្រីបម្រើ ការងារនៅតាមបណ្តាស្ថានីយជញ្ជីងថ្លឹងរថយន្តទូទាំង២៧ទីតាំង ដែលការផ្សាយដូចខាងលើនោះ ជាព័ត៌មានមិនពិតឡើយ ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់មានការផ្លាស់ប្តូរមន្ត្រីបម្រើការងារ នៅស្ថានីយជញ្ជីងថ្លឹងរថយន្តណាម្នាក់នៅឡើយ ទេ ។ ក្នុងករណីមានការផ្លាស់ប្តូរ ក្រសួងនឹងរៀបចំអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន អាស្រ័យហេតុនេះ សូមសាធារណ ជន មេត្តាជ្រាបជាព័ត៌មាន ។

ទោះបីជាយ៉ាងណា តាមប្រភពដែលកំពុងបានចែករំលែកគ្នាបានឲ្យដឹងថា ជាធម្មតាលុះត្រាតែមានភ្លើងទើបមានផ្សែង ហើយ ករណីខាងលើ ក៏កំពុងមានក្លិនស្អុយជះចេញពីផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាបណ្តើរៗហើយ និយាយ ទៅវាជាតម្រុយផ្ទៃក្នុង ។

តាមដែលប្រភពជាច្រើនបានទម្លាយនោះ គឺលើកឡើងថា មន្រ្តីស៊ីវិលនៅទូទាំង ២៧ស្ថានីយ៍ សរុបប្រមាណចំនួន ១៦២រូប កំពុងភ័យបារម្ភដេកលែងលក់ហើយ ដោយសារតែការកំណែទម្រង់ ដែលស៊ីជ្រៅហួសរបស់លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល គឺថាស៊ីទាំងខ្ចីស៊ីទាំងចាស់ គ្រោងនឹងអនុវត្តន៌នៅពេលឆាប់ៗខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3432 នាក់
ខែនេះ :
11040 នាក់
3 ខែនេះ :
32146 នាក់
សរុប :
764918 នាក់