ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បែកធ្លាយព័ត៌មានថា ទឹកដីស្រុកព្រែកប្រសព្វចាប់ផ្តើមមានក្រុមឈ្មួញលួចឈូសដីឲ្យរង្គាលឡើងវិញហើយ ប្រជាពលរដ្ឋដាក់ការសង្ស័យថា រូបលោក ហង្ស ចាន់ឌី អភិបាលស្រុក អាចនឹងដឹងរឿង ប៉ុន្តែសង្ងំធ្វើមិនដឹង
Tue,11 February 2020 (Time 06:46 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 849នាក់)

ថ្មីៗនេះបែកធ្លាយព័ត៌មានមកថា ដីព្រៃជាច្រើនរយហិកតាស្ថិតនៅចំណុចតំបន់ស ជាប់ទៅនឹងព្រៃឡង់ ដែល ពលរដ្ឋស្គាល់ថាជាចំ ណុច(កដប) នៅខាងលិចត្រពាំងកកោះ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កំពុងមានគ្រឿងចក្រជាច្រើនគ្រឿង បានចុះឈូសឆាយស្ទើរតែរលាយព្រៃទៅហើយ ប៉ុន្តែគេមិនធ្លាប់ឃើញមាន អាជ្ញាធរសមត្ថកិច្ចថ្នាក់ណា បានអើពើរវីរវល់នោះឡើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនឹងទីតាំងខាងលើ បាននិយាយថា ករណីខាងលើនេះ ពួកគាត់បានឃើញគ្រឿងចក្រ
នោះ គឺបានធ្វើសកម្មភាពឈូសឆាយរយៈពេលយូរណាស់ហើយ ប៉ុន្តែពួកគាត់មិនឃើញអាជ្ញាធរ ឬក៏សមត្ថកិច្ចរូប
ណាអើពើទប់ស្កាត់ជាមួយសកម្មភាពឈូសឆាយព្រៃទាំងអស់នេះទេ គឺសមត្ថកិច្ចជំនាញតែងមានសភាពឲ្យត្រ ជាក់ល្ហឹមជានិច្ច ក្លាយជាភាពអយុត្តិធម៌ថា ប្រសិនបើពួកគាត់ដែលជាពលរដ្ឋធម្មតា សាកហ៊ានកាប់ទន្ទ្រានដីព្រៃ ត្រឹមតែមួយម៉ែត្រ ពីរម៉ែត្រ យកជាកម្មសិទ្ធិសាកមើល បើមិនជាប់គុក ដោយអស់លោកមន្ត្រីជំនាញសូត្រច្បាប់ឲ្យ ស្តាប់ផ្អើលមេឃដែរ ប៉ុន្តែត្រង់ក្រុមឈ្មួញសម្បូរទឹកលុយដាក់គ្រឿងចក្រឈូសព្រៃឲ្យរញ្ជួយស្រុកព្រែកប្រសប់ទៅ ហើយ គេឃើញអស់លោកអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធនោះ គឺស្ងាត់ស្ងៀមបានយ៉ាងល្អណាស់ ។

ទាក់ទិនទៅនឹងការរាយការណ៌របស់ប្រជាពលរដ្ឋនេះផងដែរ នៅពេលដែលក្រុមអ្នកសារព័ត៌មានបានទៅដល់ចុះ ផ្តិតយករូបភាព គឺក្រុមអ្នកបើកបរគ្រឿងចក្របានរត់គេចខ្លួនអស់ បន្សល់ទុកតែគ្រឿងចក្រឲ្យពេញព្រៃតែ ប៉ុណ្ណោះ ទើបក្រុមអ្នកសារព័ត៌មាន បានព្យាយាមខលរាយការណ៌ទៅរូបលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិ ស្ថានខេត្ត នៅពេលនោះគ្រាន់តែដឹងថា អ្នកសារព័ត៌មានខលរាយការណ៌ រូបលោកបាននិយាយ អាឡូៗ ធ្វើដូច អត់ឮហើយ ក៏បិទទូរស័ព្ទខលលេងចូលតែម្តង ចំណែកលោក ហាក់ វិបុល ដែលជាមន្ត្រីទទួលការពារចំណុចព្រៃ ឡង់ ក៏សំដែង ធ្វើជាស្តាប់ទូរស័ព្ទមិនបានដូចគ្នា នៅទីបំផុតរូបលោក ហង្ស ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វ នៅពេលដែលក្រុមអ្នកសារព័ត៌មានខលចូល រូបលោកក៏មិនបានទទួលទូរស័ព្ទដូចគ្នា កាលពីថ្ងៃទី១០ កុម្ភៈ ២០២០ ម្សិលមិញនេះ ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្នុងព្រែកប្រសព្វ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា សូមមេត្តាជួយមានចំណាត់ការរិតបណ្តឹង លើមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋានមួយ ចំនួន នៅក្នុងទឹកដីខេត្តក្រចេះផង បើមិនដូច្នោះទេ បទបញ្ជាឲ្យបង្ក្រាបបទល្មើសឈូសឆាយទន្ទ្រានយកដីរដ្ឋនោះ ពិតជាអស់ប្រសិទ្ធិភាព ព្រោះតែបុគ្គលដែលជាសមត្ថកិច្ចមួយចំនួន លួចស៊ីរបៀបត្រីងៀតឆ្លៀតពង ដដែល ។

សម្រាប់ព័ត៌មាននេះផងដែរ អង្គភាពព័ត៌មានយើង នៅមិនអាចទំនាក់ទំនងបានការបំភ្លឺពីរូបលោក វ៉ា ថន អភិ បាល នៃគណៈអភិបាលខេត្តក្រចេះនៅឡើយទេ ក្នុងថ្ងៃនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3457 នាក់
ខែនេះ :
11065 នាក់
3 ខែនេះ :
32171 នាក់
សរុប :
764943 នាក់