ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
នុះថាមែនៗ.. មិនចម្លែកម៉េចបាន លេចល្បីថា កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបបទល្មើសព្រៃឈើ២ ថ្ងៃ ផ្អើលពេញព្រៃ តែ អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ អត់ឃើញអើតមុខចូលរួម
Sun,02 February 2020 (Time 01:36 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 878នាក់)

ថ្មីៗនេះ មានសេចក្តីរាយការណ៌មួយចេញពីទឹកដីស្រុកអណ្តូងមាស បានប្រាប់ឲ្យដឹងថា អស់រយៈពេលថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែ មករា រហូតមកដល់ថ្ងៃទី០១ ខែគុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការ ជាមួយកម្លាំងអាវុធហត្ថខេត្តរតនគិរី បានចុះបង្ក្រាបទីតាំងគំនរឈើជាច្រើនកន្លែង ក្នុងស្រុកអណ្តូងមាស ប៉ុន្តែនៅក្នុងបេសក កម្ម២ថ្ងៃនេះ គេមិនបានឃើញសមត្ថកិច្ចអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ រួមនិងកម្លាំងបរិស្ថាន បាន ចូលរួមនោះទេ ។

សេចក្តីរាយការណ៌នោះបានបន្តថា ដោយទីតាំងច្រកអូរយ៉ាដាវត្រូវបានអាជ្ញាធរខេត្តរតនគិរីបិទ មិនឲ្យមានចរន្តឈើឆ្លងកាត់ ឈើទាំងអស់ចាប់ផ្តើមហូរបញ្ច្រាសខ្យល់ គឺចេញពីទឹកដីអូរយ៉ាដាវ និងពីភូមិភិ ចេញឆ្លងចូលទៅប្រទេសវៀតណាម តាម ច្រកអូរសេដ្ឋី ក្នុងនោះឈើជាច្រើនគំនរត្រូវបានគរនៅចំណុចព្រំដែន គឺក្នុងខាងទឹកដីខ្មែរ គេហៅថា ភូមិកាំងម្លូរ ឃុំញ៉ាង ស្រុក អណ្តូងមាស ចំណែកឯទឹកដីវៀតណាម គេហៅថា ហ្វាសៅហ្វាតាំ ដែលកន្លងមកទីតាំងមួយនេះ គឺមិនធ្លាប់មានកម្លាំង សមត្ថកិច្ចណាមួយចុះបង្ក្រាបនោះទេ ថ្វីបើកន្លងមកទឹកដីខេត្តរនតគិរី បង្ក្រាបគ្រប់កន្លែង យ៉ាងណាក៏ដោយ ។

ក្រោមការចុះបង្ក្រាបយ៉ាងល្អិតល្អន់ពីសំណាក់កម្លាំងកងរាជអាវុធហត្ថនេះ សម្រាប់អាជ្ញាធរដែនដី ហាក់បីដូចជាមិនសូវ សប្បាយចិត្តនោះទេ ដោយគេធ្លាប់បានលេចល្បីថា ការដែលក្រុមឈ្មួញអាចយកឈើខុសច្បាប់នាំចូលទៅប្រទេសវៀត ណាមនោះ ក៏ព្រោះតែបុគ្គលជាមន្ត្រីអាជ្ញាធរមួយចំនួន ក៏ជាអ្នកជួយសម្រួលផងដែរ អញ្ចឹងហើយនៅពេលសមត្ថកិច្ចកង រាជអាវុធហត្ថបង្ក្រាប គឺអាចធ្វើឲ្យមន្ត្រីមួយចំនួននោះ ខាតបង់ប្រយោជន៌ចូលហោប៉ៅ ទើបសូម្បីតែរវីរវល់ ក៏អស់លោក ទាំងអស់នោះ មិនចង់អើពើដែរ ។

សូមបញ្ជាក់ថា នៅក្នុងបេសកម្ម២ថ្ងៃរបស់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី
គឺបង្ក្រាបបានឈើខុសច្បាប់ជាច្រើនម៉ែត្រគូប ប៉ុន្តែដោយមិនអាចដឹកឆ្លងទន្លេយកមករក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើបាន កម្លាំងកងរាជអាវុធហត្ថទាំងអស់ បានសម្រេចរក្សាទុកនៅក្នុងទីស្នាក់ការ ៧៨៧ កងរាជអាវុធ ឃុំញ៉ាង ជាបណ្តោះអាសន្ន សិន ។

សម្រាប់ព័ត៌មានដ៏រសើបមួយនេះ ប្រជាពលរដ្ឋជាច្រើនបានរិៈគន់ទៅលើអាជ្ញាធររដ្ឋអំណាចរបស់ខ្លួន ដោយលើកឡើងថា អារឿងបង្ក្រាបបទល្មើសឈើខុសច្បាប់នេះ ត្រង់កម្លាំងកងរាជអាវុធនៅលើៗ គេចេះមកចុះបង្ក្រាប ត្រង់អាជ្ញាធរពួកគាត់នៅ ទីតាំងផ្ទាល់ បែរជាមិនរវីរវល់ ទុកឲ្យបទល្មើសឈើហូរចូលទៅស្រុកយួនឲ្យតែរហូត បើតែយ៉ាងៗនឹងទៅ តើឲ្យពួកគាត់មាន ចំនឿចិត្តយ៉ាងម៉េចកើត ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
356 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3668 នាក់
ខែនេះ :
11276 នាក់
3 ខែនេះ :
32382 នាក់
សរុប :
765154 នាក់