បែកធ្លាយឲ្យហុយសំពោងថ្មីមួយទៀតហើយ ដើមឈើប្រភេទគគីខ្នាតយក្ស ដែលមានអាយុកាលរាប់រយឆ្នាំជាប្រភេទដើមឈើដ៏កម្រមាន សម្រាប់ទឹកដីកម្ពុជា ជាពិសេសនោះ គឺនៅរៀងរាល់ឆ្នាំ គឺតែងមានទាំងសហគមន៌ និងព្រះសង្ឃធ្វើពិធីបង្សកូលបំបួសដើមឈើផងនោះ នៅពេលនេះគឺស្រាប់តែត្រូវបានគេប្រទះឃើញមានក្រុមជនទុច្ចរិតអារផ្តួលរំលំ គួរឲ្យស្រណោះស្តាយបំផុត ។ទីតាំងដែលត្រូវបានក្រុមជនល្មើសធ្វើសកម្មភាពនោះ គឺស្ថិតនៅក្នុងភូមិសាស្ត្រអូរក្រួត ឃុំសៀមបូក ស្រុក សៀមបូក ខេត្តស្ទឹងត្រែង ហើយអ្វីដែលគួរឲ្យសោកស្តាយនោះ គឺថាដើមឈើទាំងអស់នោះ គឺជាប្រភេទដើម ឈើ ដ៏កម្រមាននៅក្នុងទឹកដីកម្ពុជា ព្រោះវាមានអាយុកាលរាប់រយឆ្នាំមកហើយ ជាទិសដៅរាជរដ្ឋាភិបាលចាំបាច់ណាស់តម្រូវឲ្យស្ថាប័នមន្ត្រីបរិស្ថានដែនជម្រកថែរក្សាការពារ ស្រាប់តែពេលនេះត្រូវបានបាត់បង់គួរឲ្យសោកស្តាយ ។សេចក្តីរាយការណ៌នោះបានបន្តថា ការដែលមើលនៅក្នុងស្ថានភាពរូបភាព ក្រុមជនទុច្ចរិតអាចកាត់ដើម ឈើដែលមានមុខកាត់ដ៏សែនធំនេះបាន គឺពួកគេចាំបាច់ប្រើម៉ាស៊ីនអារឈើ ហើយជាក់ស្តែងការប្រើម៉ា ស៊ីនអារឈើ ឬក៏ម៉ាស៊ីនង៉ោងនេះ គឺសម្លេងវាលាន់ឮខ្លាំង ណាស់ ស្ទើរតែរញ្ជួញព្រៃឯណោះ ប៉ុន្តែគេឆ្ងល់ថា តើមូលហេតុអ្វីបានជាអស់លោកមន្ត្រីបរិស្ថានដែន ជម្រកព្រៃឡង់ មិនដឹងមិនឮសោះយ៉ាងចឹង ឬមួយក៏ថា អស់លោកបានដឹងហើយ ក៏ធ្វើមិនដឹង ជាចេតនា ប្រយោលសម្រាប់ការទុកឧិកាលឲ្យជនល្មើសធ្វើសកម្មភាព ។មន្ត្រីបរិស្ថានជាក់ស្តែងគឺជាអ្នកអនុវត្តន៌គម្រោងការពារដែនជម្រក ក្នុងនោះមានបេសកម្មការពារថែរក្សាក៏ដូចទប់ស្កាត់រាល់បទល្មើសទាំងអស់ ដើម្បីជួយឲ្យមានការកើនឡើងធនធានជីវៈចម្រុះនៅក្នុងតំបន់ដែល ខ្លួនការពារ ប៉ុន្តែគេចម្លែកតែអស់លោកបរិស្ថានដែនជម្រកព្រៃឡង់ ក្នុងភូមិសាស្ត្រទឹកដីខេត្តស្ទឹងត្រែង នេះវិញ តើមូលហេតុអ្វីបានជាលោកប្រធានដែនជម្រកព្រៃឡង់ គ្មានភាពទទួលខុសត្រូវលើការងារខ្លួនយ៉ាង សោះអញ្ចឹង ។មតិមហាជនជាច្រើនបានលើកឡើងថា រាជរដ្ឋាភិបាលដែលមានរូបលោកនាយករដ្ឋមន្ត្រីជាប្រមុខ តែងមាន ជំនឿជឿ ជាក់លើភាពទទួលខុសត្រូវ របស់ដែនជម្រកការពារព្រៃឡង់ខេត្តស្ទឹងត្រែង ថាអាចការពារដើម ឈើធំៗដ៏កម្រមាននេះ ប៉ុន្តែផ្ទុយទៅវិញបើមន្ត្រីបរិស្ថានមួយចំនួន តែងតែឆ្វេសប្រហេសការងារតែយ៉ាងចឹងតើជំនឿចិត្តរាជរដ្ឋាភិបាល ជាពិសេសនោះជំនឿចិត្តសង្គមទាំងមូល ទៅជាយ៉ាងណាសម្រាប់អស់លោកដែនជម្រកនេះ ។
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា