ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោក ប្រាក់​​ សុវណ្ណ អភិបាលខេត្តព្រះវិហារបញ្ជាឲ្យមន្ទីរសាធារណៈការខេត្តសាងសងស្ពានបាឡេជំនួសស្ពានឈើដែលចាស់ទ្រុឌទ្រោម ហើយត្រូវបានភ្លើងព្រៃឆេះនៅស្រុកសង្គមថ្មី
Mon,24 February 2020 (Time 06:57 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 935នាក់)

នៅព្រឹកថ្ងៃទី២៣ ខែ កុម្ភ: ឆ្នាំ២០២០ ម្សិលមិញនេះ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមនិងលោកអភិបាលរងខេត្ត ព្រមទាំងលោក សំ លាងទ្រីប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្ត ព្រមទាំងអស់លោក ដែលជាប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជំុវិញខេត្ត នឹងអាជ្ញាធរដែលពាក់ពន្ធ័ជាច្រើនរូបផងដែរនោះ បានអញ្ជើញចុះទៅពិនិត្យស្ពានឈើចាស់ទ្រុឌទ្រោមមួយកន្លែងនៅចំណុចស្ទឹងស្ដៅ ដែលស្ពានខាងលើនេះមានទីតាំងចន្លោះភូមិសុច តភ្ជាប់ទៅភូមិធ្លក ស្ថិតក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

បើតាមការបញ្ជាក់ពីលោកអភិបាលស្រុកសង្គមថ្មី បានឲ្យដឹងថា ស្ពានខាងលើនេះជាស្ពានដែលសាងសង់អំពីឈើហើយមានសភាពចាស់ទ្រុឌទ្រោម នឹងនៅដាច់ស្រយ៉ាលពីទីប្រជំុជនទៀតផង ហើយម៉្យាងវិញទៀតនៅតំបន់ខាងលើនេះ សំបូរទៅដោយព្រៃផងនោះ ទើបនៅថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២០ មានអគ្គឺភ័យដែលបង្ក ឡើងដោយសារតែភ្លើងឆេះព្រៃ ទើបធ្វើឲ្យរាលដាលមកឆេះដល់ស្ពានខាងលើនេះ បណ្តាលឲ្យខួចខាតទាំងស្រុង ដោយមិនអាចឲ្យប្រជាពលរដ្ឋធ្វើចរាចរទៅមកបាន។

ដោយទទួលបានព័ត៌មាននេះភ្លាម លោក ប្រាក់ សុវណ្ណ អភិបាលខេត្តក្នុងនាមរូបលោកដែលជាថ្នាក់ ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់លើសុខទុករបស់ប្រជាពលរដ្ឋជាធំ រូបលោក ក៏បានដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ចុះទៅពិនិត្យដល់ទីតាំងខាងលើដោយផ្ទាល់ ។

ជាមួយគ្នានេះ រូបលោកក៏បានដាក់បទបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសាងសង់ជាស្ពានបាឡេដែមានបណ្តោយប្រវែង៥០ ម៉ែត្រជូនដល់បងប្អូននៅតំបន់ខាងលើ ទុកជាចំណងដៃសម្រាប់ដើមឆ្នាំ២០២០នេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើ
ការផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាប្រជា ពលរដ្ឋធ្វើយ៉ាងណា មេត្តាចូលរួមប្រុងប្រយត្ន័អោយបានខ្ពស់លើបញ្ហាគ្រោះអគ្គឺភ័យនេះ ដោយរូបលោកបញ្ជាក់បន្ថែមថា ដោយក្នុងភូមិសាស្ត្រខេត្តព្រះវិហារបស់យើងនេះសំបូរទៅដោយព្រៃក្រាស ហើយដោយរដូវនេះវាជារដូវប្រាំងផងនោះ អញ្ចឹងករណីអគ្គឺភ័យនេះវាងាយនឹងបង្កឡើងខ្លាំងណាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
277 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3589 នាក់
ខែនេះ :
11197 នាក់
3 ខែនេះ :
32303 នាក់
សរុប :
765075 នាក់