ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថខេត្តរតនគិរី កំពុងបានធ្វើការស៊ើបអង្កេតលើសកម្មភាពក្រុមឈ្មួញ អាជីវកម្មព្រៃឈើ យ៉ាងក្តៅគកុក
Mon,03 February 2020 (Time 08:20 PM)
ដោយ ៖ សុវណ្ណ (ចំនួនអ្នកអាន: 923នាក់)

ថ្មីៗនេះ ក្រោយពីអង្គភាពព័ត៌មានយើងបានចេញផ្សាយអំពីសកម្មភាពសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសហការ
បង្ក្រាបបទល្មើសព្រៃឈើ នៅចំណុចឃុំញ៉ាង ស្រុកអណ្តូងមាស យ៉ាងក្តៅគកុករួចមកនោះ នៅពេលថ្មីៗនេះ មានសេចក្តីរាយ
ការណ៌បន្ថែមបានឲ្យដឹងថា នៅក្នុងបេសកម្មចុះបង្ក្រាបរបស់កម្លាំងកងរាជអាវុធហត្ថនៅវេលាម៉ោង១១ យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ កម្លាំងកងរាជអាវុធហត្ថក៏ឃាត់ខ្លួនបាន មនុស្សចំនួន០៤នាក់ នៅជិតនឹងគំនរឈើរាប់សិបគំនរនោះ
ស្ថិតនៅក្នុងភូមិតាំងម្លូរ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដើម្បីយកមកធ្វើការសាកសួរ ។

នៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថ មនុស្សទាំង៤នាក់ គាត់បានបញ្ជាក់ថា រូបគាត់គឺជាអ្នករកស៊ីដឹកឈើលក់ឲ្យគេនោះទេ ប៉ុន្តែនៅពេលកម្លាំងកងរាជអាវុធហត្ថសួរបញ្ជាក់ថា លក់ឲ្យអ្នកណា ហើយលេខទូរស័ព្ទគេនោះលេខប៉ុន្មាន គឺអ្នកទាំង៤មិន ព្រមឆ្លើយជាដាច់ខាត ដោយឆ្លើយត្រឹមថា អត់ដឹង ជាហេតុធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថងឿងឆ្ងល់យ៉ាងខ្លាំង ថាបើមិនស្គាល់ យ៉ាងចឹង តើពួកគាត់ទាំង៤នាក់ដឹកលក់ឲ្យអ្នកណាហើយទាក់ទងគ្នាយ៉ាងម៉េច ទាំងអស់នេះអាចព្រោះតែការហាមប្រាមពី បុគ្គលណាមួយមិនឲ្យអ្នកទាំង៤នេះ បញ្ចេញឈ្មោះ មេក្លោងទិញបទល្មើសផ្តាច់មុខ នេះតែម្តង ។

ប្រភពពីសមត្ថកិច្ចកងរាជអាវុធបានបន្តថា ជាក់ស្តែងណាស់បើមើលតាមទ្រង់ទ្រាយរូបភាពបទល្មើស គឺឃើញថា មានទ្រង់ ទ្រាយធំណាស់ ហើយមនុស្សធម្មតា គឺមិនអាចធ្វើសកម្មភាពមហាវិនាសកម្មយ៉ាងធំចឹងបាននោះទេ ហើយកន្លងមកច្រកអូរ សេដ្ឋីទឹកដីខ្មែរ ជាប់ព្រំទឹកដីវៀតណាម គេហៅថា ហ្វាសៅហ្វាតាំ គឺមិនធ្លាប់មានសមត្ថកិច្ចជំនាញណាមួយអើពើ និងបង្ក្រាប នោះឡើយ ដែលកំពុងក្លាយជាមន្ទិលសង្ស័យថា អាចនឹងមានបុគ្គលអ្នកធំណាមួយនៅពីក្រោយខ្នងមិនខាន ទើបទីតាំង មួយនេះ ក្លាយជាសមរភូមិបទល្មើសព្រៃឈើ បានយ៉ាងសុខរលូន រាប់ឆ្នាំយ៉ាងចឹងនោះ ។

សម្រាប់ការមិនព្រមឆ្លើយបញ្ជាក់របស់មនុស្ស៤នាក់ អំពីឈ្មោះមេឈ្មួញធំ ដែលជាអ្នកចាំទទួលទិញ ផលបទល្មើសផ្តាច់មុខ ក្នុងឃុំញ៉ាង នេះ ទោះជាយ៉ាងណាកម្លាំងកងរាជអាវុធហត្ថ និងព្យាយាមខិតខំបំពេញភារៈកិច្ចបន្តស្រាវជ្រាវឲ្យអស់ពីលទ្ធភាព
ដើម្បីបង្ហាញជូនមហាជនឲ្យបានឃើញថា ទោះបីជាមានផលលំបាកយ៉ាងណា កម្លាំងកងរាជអាវុធហត្ថ និងបន្តការងារឲ្យបាន
ជោគជ័យ ស្របតាមសេចក្តីទុកចិត្តរបស់ថ្នាក់ដឹកនាំ ដែលបង្កើតគណៈកម្មការជាតិ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
168 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3480 នាក់
ខែនេះ :
11088 នាក់
3 ខែនេះ :
32194 នាក់
សរុប :
764966 នាក់