ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ក្រុមគ្រួសារលោកស្រី ហ៊ុល មុំ ស្នើសុំថ្នាក់ដឹកនាំ ផ្តល់ក្តីអាណិតអាសូរដល់ពួកគាត់ ដែលមិនមានទីជម្រក ដើម្បីពួកគាត់បានបន្តការរស់នៅលក់ដូរលើដីចំណីផ្លូវ ដែលថ្នាក់លើត្រៀមឈូសឆាយពង្រីកផ្លូវ ជាបណ្តោះ អាសន្ន ផង
Sun,15 March 2020 (Time 11:12 AM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 765នាក់)

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អង្គភាពព័ត៌មានយើងទទួលបានការស្នើសុំពីរូបលោកស្រី ហ៊ុល មុំ និងក្រុម គ្រួសារ ឲ្យជួយពាំនាំទុក្ខលំបាករបស់ពួកគាត់ទាំងអស់គ្នា ជំរាបជូនថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់ឧិកាស
ឲ្យពួកគាត់បានបន្តការលក់ដូរនៅលើដីចំណីផ្លូវ ដោយពួកគាត់អះអាងថា ដីនេះ គឺពួកគាត់បានគ្រប់គ្រង និង
កាន់កាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ ។

លោកស្រី ហ៊ុល មុំ បានឲ្យដឹងថា ដីមួយកន្លែងដែលរដ្ឋត្រូវបានយកធ្វើពង្រីកផ្លូវនេះ គឺពីមុនជាដីកម្មសិទ្ធិរបស់
លោកស្រីកាន់កាប់តាំងពីឆ្នាំ ១៩៧៩ មកម៉្លេះ ដែលមានទីតាំងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ប៉ុន្តែក្រោយមកនៅឆ្នាំ២០១១ រដ្ឋាភិបាលត្រូវយកដីមួយចំនួនដែលនៅក្បែរៗផ្លូវមកអភិវឌ្ឍន៌ពង្រីក ផ្លូវ២៥ម៉ែត្រ សងខាង ។

ការកំណត់ពង្រីកផ្លូវនេះ គឺបានប៉ះចំលើផ្ទះរបស់លោកស្រី និងក្រុមគ្រូសារទាំងស្រុង ដែលជាហេតុធ្វើឲ្យរូប លោកស្រី និងកូនៗ បាត់បងទីជម្រករស់នៅទាំងស្រុង ។ លោកស្រីបានអះអាងថា រូបលោកស្រី មិនទាន់ទទួ បានសំណងនៅឡើយទេ គឺបានត្រឹមតែជាប្រាក់ឧបត្ថម្ភពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៥៦០ដុល្លា ចុច ៨០សេនតែប៉ុណ្ណោះ ប៉ុន្តែផ្ទះរបស់លោកស្រី គឺត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ វាយកំទេចចោលទាំង ស្រុង ។

បច្ចុប្បន្ននេះ រូបលោកស្រីនៅមិនទាន់មានទីស្នាក់អាស្រ័យ លក់ដូរដើម្បីចិញ្ចឹមខ្លួន និងគ្រួសារនៅឡើយទេ គឺមានតែក្តីសង្ឃឹមថា អាជ្ញាធរ ថ្នាក់ខណ្ឌ ថ្នាក់ក្រុង ព្រមអនុញ្ញាតឲ្យរូបស្រី អាចបន្តលក់ដូរបានជាបណ្តោះ អាសន្ន ដូចគេឯងផង ព្រោះពលរដ្ឋជាច្រើនដែលលក់ដូរបណ្តោះអាសន្ននៅលើដីចំណីផ្លូវដូចគ្នា គឺមិនធ្លាប់ ឃើញមានសមត្ថកិច្ចណាមួយ រំខានពួកគាត់នោះទេ ដោយឡែកតែរូបលោកស្រី គឺចុះអនុវត្តន៌វាយកំទេចនេះ វាយកំទេចនោះឲ្យតែរហូត ។

សម្រាប់ព័ត៌មានស្នើសុំនេះផងដែរ លោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បាន
ប្រាប់ឲ្យដឹងថា ជាការពិតនោះ រាជរដ្ឋាភិបាលចាំបាច់ត្រូវអភិវឌ្ឍន៌ពង្រីកផ្លូវជាតិលេខ៣ ដែលមានផ្ទៃទំហំដល់ ទៅ៦០ម៉ែត្រ ដោយឡែកទីតាំងក្បែរនឹងរង្វង់មូល ព្រោះតែពិនិត្យឃើញថា វាប៉ះពាល់ដល់ ពលរដ្ឋពលរដ្ឋច្រើន ទើបថ្នាក់លើ សម្រេចពង្រីកផ្លូវទំហំត្រឹម ៥០ ម៉ែត្រប៉ុណ្ណោះ ។

ជាការពិតណាស់ ពលរដ្ឋដែលរស់នៅលើដីចំណីផ្លូវ គឺរដ្ឋមិនមានសំណងឲ្យនោះទេ ដោយឡែកមានត្រឹមប្រាក់ ឧបត្ថម្ភប៉ុណ្ណោះ បើទោះជាយ៉ាងណាក្តី ផ្លូវចាំបាច់ត្រូវតែពង្រីកឲ្យបានសម្រេចតាមទិសដៅរបស់រាជរដ្ឋាភិ បាល ។ សម្រាប់អ្នករស់នៅលើដីចំណីផ្លូវជាបណ្តោះអាសន្ន មិនយូរមិនឆាប់ នឹងត្រូវរុះរើដូចគ្នា ប្រសិនបើអ្នក ធ្វើផ្លូវគេឈូសពង្រីកទៅដល់ពួកគាត់ ។

ទោះជាយ៉ាងណាមហាជនជាច្រើន ព្រោះតែមានក្តីអាណិតអាសូរដល់ទុក្ខលំបាករបស់លោកស្រី ហ៊ុល មុំ សូមសំណូមពរ សូមលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ជាពិសេសគឺរូបលោក ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានីភ្នំពេញ ដែលធ្លាប់តែមានសណ្តានចិត្តល្អ ជួយទុក្ខលំបាករបស់ពលរដ្ឋ សូមមេត្តាជួយ ឲ្យរូបស្រី ហ៊ុល មុំ និងកូនៗ បានបន្តលក់ដូរជាបណ្តោះអាសន្ននៅលើទីតាំងរបស់គាត់ផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
179 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3491 នាក់
ខែនេះ :
11099 នាក់
3 ខែនេះ :
32205 នាក់
សរុប :
764977 នាក់