បន្ទាប់ពីគេបានដឹងថា ភាគីថៃជូនដំណឹងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ថាខ្លួននឹងបិទច្រកទ្វារអន្តរជាតិ ស្ថិតនៅក្នុងឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ ជាប់នឹងភូមិផ្សារ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅរួចមក ហើយនៅទីបំផុតនៅវេលាម៉ោង ០៦និង០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នេះ សមត្ថកិច្ចថៃ បានធ្វើការបិទច្រកទ្វារព្រំដែន ជាស្ថាពរមែន ។បើតាមសេចក្តីរាយការណ៌ពីច្រកទ្វារព្រំដែនអន្តរជាតិព្រំ បានឲ្យដឹងថា សមត្ថកិច្ចថៃ បានធ្វើការបិទច្រកជាស្ថាពរ ចាប់ពីវេលាម៉ោង ០៦និង០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០តទៅ ដោយឲ្យធ្វើចរាចរណ៍ទាំងមនុស្ស គ្រប់មធ្យោបាយផ្សេងៗ ការដឹកទំនិញចេញ និងចូលគ្រប់ប្រភេទ ត្រូវបានផ្អាកទាំងស្រុង ។យោងតាមលិខិតជូនដំណឹងរបស់ភាគីថៃ ដែលចុះហត្ថលេខា ដោយអភិបាលខេត្តចាន់បូរី បានបញ្ជាក់ថា ស្ថានភាពវីរុសឆ្លងកូរ៉ូណា ឬ Covid 19 ជារោគរាលដាលយ៉ាងកាចសាហាវ តាមការប្រកាសរបស់ក្រសួងសុខាភិបាល ថៃ បានធ្វើឲ្យអ្នកឆ្លងជំងឺ មានការកើនឡើងយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ ជាហេតុធ្វើឲ្យអាជ្ញាធរថៃ រិតបន្តឹង ដើម្បីទប់ស្កាត់ ការរីករាលដាលជំងឺ Covid 19 ចូលក្នុងប្រទេសថៃផងដែរនោះ ចាំបាច់បិទច្រកទ្វារ ដើម្បីទប់ស្កាត់មេរោគ ទើបខេត្តចាន់បូរី សម្រេចបិទច្រកចំនួន៤ គឺច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ច្រករបៀងបឹងឆ្នាំង ច្រកអូរអន្លក់ ស្រុកកំរៀង និងច្រករបៀងកាប៊ីន (អូររំដួល) ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហើយការបិទនេះមិនមានថ្ងៃកំណត់ បើកដំណើរការវិញនៅឡើយទេ ។ការសម្រេចចិត្តបិទច្រកទ្វាររបស់សមត្ថកិច្ចថៃនេះ ក្នុងដំណើរការអញ្ជើញចុះត្រួតពិនិត្យ ការបិទច្រកទ្វារព្រំដែនអន្តរជាតិព្រំ ផងដែរនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើដល់កងកម្លាំង មន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក និងមន្ត្រីមានសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៌ឲ្យបានម៉ឺងម៉ាត់ ស្របតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងការបិទច្រក មិនឲ្យធ្វើដំណើរចេញ ចូល ឆ្លងកាត់ព្រំដែន រវាងប្រជាពលរដ្ឋ ប្រទេសទាំងពីរ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការរួមគ្នា ពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមវិធានការការពារ ដែលក្រសួងសុខាភិបាលណែនាំ រហូតដល់ស្ថានភាព នៃជំងឺកូវីដ-១៩ មានភាពធូរស្រាល ទើបអាជ្ញាធរបើកច្រកឲ្យដំណើរធម្មតាវិញ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា