ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អាជ្ញាធរថៃ ប្រកាសបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជា រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាល នៃមេរោគ កូវីដ ១៩
Sun,22 March 2020 (Time 08:49 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 711នាក់)

បន្ទាប់ពីគេបានដឹងថា អាជ្ញាធរថ្នាក់ខេត្តចាន់បុរី ប្រទេសថៃ បានសម្រេចបិទច្រកទ្វារអន្តរជាតិជាស្ថាពរ ចាប់ពី វេលាម៉ោង ០៦ និង០០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ លើច្រកទ្វារព្រំដែនចំនួន៤ គឺច្រកទ្វារ អន្តរជាតិព្រំ ខេត្តប៉ៃលិន ច្រករបៀងបឹងឆ្នាំង ច្រកអូរអន្លក់ ស្រុកកំរៀង និងច្រករបៀងកាប៊ីន (អូររំដួល) ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង រួមកនោះ នៅថ្ងៃនេះ គេបានឃើញអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានសម្រេចបិទប្រ កាសដោយកំណត់ថា ចាប់ពីថ្ងៃទី២៣ ខែមីនា រហូតដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ក្នុងរយៈពេល១៤ថ្ងៃ អាជ្ញា ធរប្រទេសថៃ នឹងបិទជាបណ្ដោះអាសន្ននូវច្រកព្រំដែនកម្ពុជា-ថៃ គ្រប់កម្រិតដែលស្ថិតនៅក្នុងខេត្តសាកែវ និង ខេត្តផ្សេងទៀតជាប់ជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩ ។

អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានជូនដំណឹងទាក់ទងនឹងរឿងនេះថា ច្រកដែលត្រូវថៃបិទរួម មាន ទី១៖ ច្រកទ្វារអន្ដរជាតិចំនួន២ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្ដរជាតិភ្នំដី ខេត្តបាត់ដំបង ។ ទី២ ច្រកទ្វារតំបន់ ចំនួន២ទីតាំង គឺនៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកម៉ាឡៃ នៅ ខេត្តបាត់ដំបង ។ ទី៣ ច្រកទ្វារទ្វេភាគីចំនួន១៥ទីតាំង រវាងខេត្ដសាកែវ និងខេត្តបន្ទាយមានជ័យ និងរវាងខេត្តសា កែវ និងខេត្តបាត់ដំបង ផងដែរ ។

ចំណែកច្រកចំនួន៥ទៀតដែលអាជ្ញាធរថៃ បានបិទរួចហើយ រួមមាន ទី១ ច្រកតំបន់អានសេះ ខេត្តព្រះវិហារ ។ ទី២ ច្រកតំបន់ជប់គគីរ ខេត្តឧត្តរមានជ័យ។ ទី៣ ច្រកអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ។ ទី៤ ច្រកអន្ដរជាតិ ព្រំ ខេត្ដប៉ៃលិន និងទី៥ ច្រកអន្ដរជាតិចាំយាម ខេត្តកោះកុង ៕

ទោះជាយ៉ាងណា សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅក្រោយពេលដែលគេបានឃើញអាជ្ញាធរថៃប្រកាស
ថានឹងបិទច្រកទ្វារនៅថ្ងៃស្អែក ដោយឡែកតែថ្ងៃទី ២២ មីនា ឆ្នាំ២០២០ នេះ មានប្រជាពលរដ្ឋពលករខ្មែរ ជា ច្រើន កំពុងបានធ្វើដំណើរភ្លូកទឹកភ្លូកដីចូលមកទឹកដីកម្ពុជាវិញ ហើយក្នុងនោះផងដែរ ដើម្បីជួយរក្សាសណ្តាប់ ធ្នាប់របស់ពលករខ្មែរផងនោះ គេបានឃើញសមត្ថកិច្ចច្រកទ្វាររបស់កម្ពុជា ក៏កំពុងយកចិត្តទុកដាក់ លើចរាចរ របស់បងប្អូនខ្មែរយ៉ាងខ្លាំងផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ ស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ? (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូលមាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយីហោយៀក ថៃកំពុងបើកលេងយ៉ាងពេញបន្ទប់នៅក្នុងសង្កាត់ទន្លេបាសាក់មន្ត្រីមានសមត្ថកិច្ចក្នុងខណ្ឌចំការមន ហាក់សំងំស្ងៀមមិនមានការបង្ក្រាប ផ្គើននិងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន សង្ស័យជាបានទទួលលាភសក្ការៈពីរដង្ខៅបនល្បែងស៊ីសងខុសច្បាប់នេះហើយមើលទៅ (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូល់មាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយៀក ថៃ របស់ឈ្មោះ រតនា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបើកលេងយ៉ាងរលូន មន្រ្តីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប សង្ស័យជាត្រូវថ្នាំសណ្ដំហើយមើលទៅ! (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូល់មាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយៀក ថៃ របស់ឈ្មោះ រតនា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបើកលេងយ៉ាងរលូន មន្រ្តីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប សង្ស័យជាត្រូវថ្នាំសណ្ដំហើយមើលទៅ! (ស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
145 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
1211 នាក់
ខែនេះ :
8567 នាក់
3 ខែនេះ :
22912 នាក់
សរុប :
633984 នាក់