ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
កូនស្រីដ៏ស្រស់ស្អាត របស់តារាកំប្លែងជើងចាស់ នាយត្រដក់ បានចង.កសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយកន្លែង គេនៅមិនដឹងមូលហេតុនៅឡើយទេ
Mon,30 March 2020 (Time 08:31 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1751នាក់)

នារីដ៏ស្រស់ស្អាតត្រូវជាកូនស្រីអតីតតារាកំប្លែងជើងចាស់ម្នាក់ នាយត្រដក់ បានចង.ក សម្លាប់ខ្លួនក្នុងផ្ទះសំ ណាក់យីហោ អាស៊ាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ ១៤ បន្ទប់លេខ០៧ ជាន់ឡៅតឿ តាមបណ្តោយផ្លូវលេខ៤៧ ភូមិ៨ ស្ថិតក្នុងសង្កាត់ស្រះ ចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នារីដែលបានចង.ក ធ្វើអត្ថឃាតនេះ មានឈ្មោះ វ៉ាន់ ដានីត ភេទស្រី ជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្រុកកំ ណើត នៅសង្កាត់លេខ៥ ភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្ទះ៩អឺ១ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមក្រុមគ្រួសារសពបានឲ្យដឹងថា នារីដែលបានចង.ក សម្លាប់ខ្លួនខាងលើនោះ មានកូនហើយ គាត់ក៏មិន មានរឿងអ្វីធ្វើឲ្យគ្រួសារកត់សម្គាល់ថា នាងគិតខ្លីរហូតដល់ថ្នាក់ចង.ក សម្លាប់ខ្លួនបែបនេះដែរ ។

ក្រុមគ្រួសារបន្តថា នារីរងគ្រោះគាត់មិនបានចូលផ្ទះ៣ទៅ៤ថ្ងៃហើយ តែគាត់នៅទាក់ទងជាមួយក្រុមគ្រួសារ ធម្មតា ស្រាប់តែនៅរសៀលថ្ងៃកើតហេតុ ក៏បានទទួលដំណឹងថា គាត់បានចង.ក សម្លាប់ខ្លួនបាត់ទៅហើយ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលដំណឹងខាងលើនេះ កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់កន្លែងកើត ហេតុ និងរាយការណ៍ជូនព្រះរាជអាជ្ញា,ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត, ការិយាល័យព្រហ្មទណ្ឌកំរិត ធ្ងន់ និងគ្រូពេទ្យកោសលវិច្ច័យរាជធានី ដើម្បីធ្វើកោសល្យវិច័យលើសព ហើយជាលទ្ធផលតាមព័ត៌មានប្រ មូលបាន និងការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ឋ គ្រូពេទ្យកោសលវិច័យរាជធានី ព្រម ទាំងការិយាល័យជំនាញបច្ចេកទេស នៅទីបំផុតបានបញ្ជាក់ សពពិតជាស្លាប់ដោយចង.ក ពិតប្រាកដមែន។

ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញ បានប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅតម្កល់ និងធ្វើបុណ្យតាមប្រពៃ ណីនៅវត្តទួលសន្តវ័ន្ត ហៅវត្តទួលអស់លោក ដែលស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
364 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3676 នាក់
ខែនេះ :
11284 នាក់
3 ខែនេះ :
32390 នាក់
សរុប :
765162 នាក់