ពិតជាមន្ត្រីនគរបាលអ្នកកាន់ច្បាប់ដ៏គំរូមែន ទៅវាយសិស្សនៅក្នុងសាលាជម្ពូវ័នបណ្តាលឲ្យរបួស៥នាក់ នៅទីបំផុតត្រូវបានមន្ត្រីនគរបាលមូលដ្ឋានចាប់ឃាត់ខ្លួន ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនបានលាន់មាត់គ្រប់គ្នាថា ពិតជាមន្ត្រីបំរើរាស្ត្រ ជាអ្នកចេះដឹងផ្នែកច្បាប់ និងជាអ្នកអនុវត្តន៌ច្បាប់សម័យទំនើបមែន ។ សេចក្តីរាយការណ៌មួយបានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នេះ នៅ ក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានហេតុការណ៌មួយបានកើតឡើង ដោយជនសង្ស័យឈ្មោះ ឈុំ សាវ៉េត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានទីលំ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បានចូលទៅវាយសិស្សសាលាចំនួន៥ នាក់ឲ្យរបួស ។តាមប្រភពពីសិស្សសាលានៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ យុវតីសិស្សសាលាមួយក្រុមបានឈ្លោះ គ្នា រហូតដល់ផ្ទុះហិង្សា វាយក្រញៅលើគ្នាទៅវិញទៅមក ដោយមានរូបកូនស្រីជនសង្ស័យឈ្មោះ ផង់ ភិជ្ជនា ផានុត អាយុ១៦ឆ្នាំ រៀននៅថ្នាក់ទី១០B និងភាគីម្ខាងទៀតដែលជាជនរងគ្រោះ មានគ្នាចំនួន ៤នាក់ ប៉ុន្តែជម្លោះនេះ ត្រូវ បានលោកគ្រូ អ្នកគ្រូ បានហៅភាគី សងខាង យកទៅធ្វើការអប់រំណែនាំ និងបញ្ចប់រឿងរួចហើយ ។ប្រភពនោះបន្តថា ក្រោយមក ស្រាប់តែដំណឹងនេះបានលេចឮទៅដល់អាណាព្យាបាលសិស្ស ហើយក៏លេចមុខ បុរសឈ្មោះ ឈុំ សាវ៉េត ត្រូវជាឪពុករបស់យុវតីឈ្មោះ ផង់ ភិជ្ជនាផានុត ចូលដល់ក្នុងបរិវេណសាលា ទាំងកំហឹង បាចាប់វាយសិស្សសាលា ជាភាគីគូទំនាស់ជាមួយកូនខ្លួន បណ្តាលឲ្យរងរបួស៥នាក់ ក្នុងនោះ ឈ្មោះ ស្រេ ង ចន្ទ្រា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ ទី១២ G1 របួសធ្ងន់ កំពុងចូលសម្រាកនៅគ្លីនិកឡាំប៊ុនថន ដោយ ទ្បែកជនរងគ្រោះ ៤នាក់ទៀត គេមិនទាន់ស្គាល់អត្តសញ្ញាណ ។តាមសម្តីយុវតីឈ្មោះ ផង ភិជ្ជនាផានុត ដែលជាកូនស្រីជនសង្ស័យនោះ បានឲ្យដឹងថា មុនកើតហេតុ ខ្លួនរួមជា មួយមិត្តភក្តិ នៅម៉ោងចេញលេង បានដើរទៅកន្លែងលក់ដូរដែលនៅខាងក្រោយសាលា ដើម្បីរកទិញអីហូប ហើយបានទាស់ពាក្យសម្តីជាមួយ ក្រុមយុវតីឈ្មោះ ស្រេង ចន្ទ្រា ដែលមានគ្នាច្រើន ឈានដល់ការប្រតាយប្រ តប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូ ហៅទៅអប់រំសងខាង លុះចេញមកវិញ ក៏ផ្ទុះកំហឹងសារជាថ្មីម្តងទៀត ដោយ រហូតឪពុករបស់ខ្លួន បានមកចាប់ឃាត់ក្រុមយុវតីខាងលើវាយ ។ក្នុងនោះដែរ បើតាមសម្តីបុរសឈ្មោះ ឈុំ សាវ៉េត មន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា គាត់ពិតជាបានចូលទៅ ក្នុងបរិវេណសាលាជម្ពូវ័នមែន ក្រោយពីទទួលដំណឹងថា មានសិស្សសាលា វាយកូនស្រីរបស់គាត់ ហើយចូល ទៅនោះ បានឃាត់ក្រុមយុវតីខាងលើ កុំឲ្យឈ្លោះគ្នាទេ ពោលមិនបានវាយក្មេងឡើយ ។តែបើក្មេងសិស្សសាលាវិញ បានឲ្យដឹងថា បុរសខាងលើបានចូលទៅមិនមែនឃាត់ កុំឲ្យឈ្លោះគ្នាទេ ពេលទៅ ដល់ស្រែកឡូឡាថា អាណាវាយកូនអញ មិនបានឡើយ ហើយវាយទៅលើក្រុមយុវសិស្ស ជាគូទំនាស់ជាមួយ កូនគាត់ បណ្តាលឲ្យសិស្សស្រី៤នាក់រងរបួស និងសិស្សប្រុសម្នាក់រងរបួស សរុបសិស្សិចំនួន៥នាក់ ។ហេតុការណ៍ខាងលើ ត្រូវបានលោកគ្រូអ្នកគ្រូ សិស្សសាលា ប្តឹងទៅសមត្ថកិច្ច ចុះទៅឃាត់ជនសង្ស័យម្នាក់ ដែល អះអាងថា ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងផ្អែកតាមបណ្តឹង ភាគីរងគ្រោះដល់ទៅ៥នាក់ ។មតិមហាជនជាច្រើនបានលើកឡើងថា រឿតូចសោះ ក្មេងៗឈ្លោះគ្នា គឺមានគ្រូបង្រៀនទទួលខុសត្រូវ និងអប់រំណែ នាំហើយ តើមូលហេតុអ្វីបានជាខ្លួនជាមន្ត្រីនគរបាល ជាអ្នកអនុវត្តន៌ច្បាប់ ទៅសាងកំហឹងជាមួយក្មេងៗបន្ថែម ទៀតធ្វើអី ឬក៏មិនគិតថា ទង្វើដែលខ្លួនសាងនេះ ជាករណីព្រហ្មទណ្ឌពីបទបង្ករបួសស្នាម ទេ ឬយ៉ាងណា ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា