ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើកណ្តាប់ដៃដែក វាយកំទេចទូរហ្គេមជាច្រើនគ្រឿង ដែលបង្ក្រាបបានកន្លងមក
Thu,16 April 2020 (Time 05:38 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 932នាក់)

នៅព្រឹកថ្ងៃទី១៦ ខែ មេសា ឆ្នាំ២០២០ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានធ្វើការវាយ បំផ្លាញទូហ្គេមជាច្រើនគ្រឿង ដែលកម្លាំងអាជ្ញាធររបស់ខ្លួន បង្ក្រាបបាន កាលពីពេលកន្លងមក ។

លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឱ្យដឹងថា ទូហ្គេមដែលត្រូវបានវាយ បំផ្លាញនោះ មានៈ ទូហ្គេមបាញ់ត្រីចំនួន០៧គ្រឿង កុំព្យូទ័រចំនួន១២គ្រឿង និងLEDចំនួន០២គ្រឿង ដែលអាជ្ញាធរ ចុះបង្ក្រាបក្នុងសង្កាត់ទាំង ៧ និងយកមកធ្វើការវាយបំផ្លាញចោលនៅក្នុងដីឡូត៍មួយកន្លែង ដែលស្ថិតនៅក្នុងភូមិក្បាល ដំរី២ សង្កាត់កាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

លោកបានបញ្ជាក់ថា ក្នុងគោលបំណងលុបបំបាត់នូវបទល្មើស លោកបានបញ្ជាឱ្យចៅសង្កាត់ទាំង៧ ក្នុងខណ្ឌពោធិ៍ សែនជ័យ បង្ក្រាបរាល់ល្បែងស៊ីសង គ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀន ជាដើម ឲ្យដូចជាភ្លៀងរលឹម ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
375 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3687 នាក់
ខែនេះ :
11295 នាក់
3 ខែនេះ :
32401 នាក់
សរុប :
765173 នាក់