ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោក សួស សារិន ចៅសង្កាត់ និងលោក ឈឹន ចំរើន មេប៉ុស្តិ៍ សង្កាត់បឹងទំពុនមួយ ចុះណែនាំដល់ម្ចាស់ផ្ទះសំ ណាក់ ផ្ទះខុនដូរ និងម្ចាស់បន្ទប់ជួល នៅក្នុងមូលដ្ឋាន ជួយពន្យល់ដល់ឲ្យពលរដ្ឋមកពីលេងស្រុកកំណើត ក្នុង ពិធីបុណ្យចូលឆ្នាំកន្លងទៅនេះ លាងសំអាតដៃ ហើយប្រើប្រាស់ជែល ឲ្យបានខ្ជាប់ខ្ជួនតាមខ្លួន
Fri,17 April 2020 (Time 10:52 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 832នាក់)

នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានមួយថ្ងៃ លោក សួស សារិន ចៅសង្កាត់ នឹងលោក ឈឹន ចំរើន មេប៉ុស្តិ៍សង្កាត់បឹងទំពុនទីមួយ ចុះសួរសុខទុក្ខប្រជាពលរដ្ធ នៅក្នុងមូលដ្ឋាន
ដល់ម្ចាស់ផ្ទះសំណាក់ ម្ចាស់ផ្ទះខុនដូរ និងតាមម្ចាស់ផ្ទះបន្ទប់ជួល ពន្យល់ឲ្យពួកគាត់ជួយណែនាំបន្ត ទៅឲ្យប្រជា
ពលរដ្ឋដែលស្នាក់នៅ ទីតាំងរបស់ពួកគាត់នោះ អនុវត្តន៌តាមការណែនាំទាំងនេះ ។

លោក សួស សារិន បានណែនាំដល់ម្ចាស់ផ្ទះទាំងនោះថា ជាហានីភ័យមួយ គឺយើងមិនអាចដឹងខ្លួនមុននោះទេ
យ៉ាងណាមិញ ប្រជាពលរដ្ឋដែលពួកគាត់ស្នាក់នៅតាមផ្ទះរបស់បងប្អូន ជាក់ស្តែងប្រសិនពួកគាត់មកពីលេង ស្រុកកំណើតវិញក្នុងឧិកាសចូលឆ្នាំប្រពៃនីខ្មែរនេះ គឺសុំឲ្យបងប្អូនជាម្ចាស់មូលដ្ឋានដែលជួលឲ្យនេះ ជួយណែ នាំបន្ត សូមឲ្យពួកគាត់លាងសំអាតដៃទៅនឹងសាប៊ូ និងអាកុល ហើយជាពិសេសនោះ គែត្រូវដាក់ជែលលាងដៃ តាមខ្លួនផង ដើម្បីសេចក្តីសុខសាន្ត របស់យើងទាំងអស់គ្នា ។

ក្នុងនោះដែរប្រសិនបើមានករណីពលរដ្ឋរូបណាដែលស្នាក់នៅ មានអាការៈក្តៅខ្លួន កំដៅចាប់ពី ៣៧ ចុច៨ អង្សាឡើងទៅ បងប្អូនម្ចាស់ទីតាំងត្រូវរាយការណ៌ទៅមូលដ្ឋានប៉ុស្តិ៍នគរបាល ឬក៏សង្កាត់ ដើម្បីជួយមានចំណាត់ ការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ងាយស្រួលយកពួកគាត់ទាំងនោះទៅថែទាំទុកដាច់ដោយឡែក ការពារករណីឆ្លង វីរុសកូវីដ១៩ ជា យៈថា ហេតុ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយ ស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមបក្សពួកអ្នកមានអំណាចនិងមានលុយ? (រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូលមាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយីហោយៀក ថៃកំពុងបើកលេងយ៉ាងពេញបន្ទប់នៅក្នុងសង្កាត់ទន្លេបាសាក់មន្ត្រីមានសមត្ថកិច្ចក្នុងខណ្ឌចំការមន ហាក់សំងំស្ងៀមមិនមានការបង្ក្រាប ផ្គើននិងបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន សង្ស័យជាបានទទួលលាភសក្ការៈពីរដង្ខៅបនល្បែងស៊ីសងខុសច្បាប់នេះហើយមើលទៅ (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូល់មាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយៀក ថៃ របស់ឈ្មោះ រតនា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបើកលេងយ៉ាងរលូន មន្រ្តីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប សង្ស័យជាត្រូវថ្នាំសណ្ដំហើយមើលទៅ! (ស្មីសៀមរាប 090567006)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងបញ្ចូល់មាន់និងបៀរការ៉ាត់ជ្រកក្រោមស្លាកយៀក ថៃ របស់ឈ្មោះ រតនា នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនបើកលេងយ៉ាងរលូន មន្រ្តីមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនរក្សាភាពស្ងៀមស្ងាត់មិនធ្វើការបង្ក្រាប សង្ស័យជាត្រូវថ្នាំសណ្ដំហើយមើលទៅ! (ស្មីសៀមរាប 090567006)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
90 នាក់
សប្តាហ៍នេះ :
2594 នាក់
ខែនេះ :
9087 នាក់
3 ខែនេះ :
23602 នាក់
សរុប :
631458 នាក់