ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ប្រជាពលរដ្ឋកើតរឿងភ័យផងអរផង ខណៈដែលសំណុំរឿងអនុវត្តន៌ដីការក្សាការពាររបស់គាត់ ត្រូវបានលោក ស្រី ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ មិនទាន់បានចុះអនុវត្តន៌ ឲ្យបានលទ្ធផលផ្លែផ្កា
Sun,26 April 2020 (Time 04:41 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1141នាក់)

ចឹងហើយបានតែថា ពាក្យចាស់បូរាណលោកនិយាយអីអត់ខុសសោះនោះទេ ចិត្តល្អក្រមិនយូរ ថ្ងៃណាមួយអាច នឹងមានរឿងស្តាយក្រោយមិនខាន យ៉ាងណាមិញបងស្រី ហ៊ឺង ថាន ដែលជាមនុស្សម្នាក់ដែលចិត្តល្អអនុញ្ញាតឲ្យ គេធ្វើទូរលក់មាសមុខផ្ទះរបស់ខ្លួន នៅពេលដែលត្រូវការយកទីតាំងមុខផ្ទះមកប្រើការ ហើយសុំឲ្យគេចេញ ទីបំ ផុតអ្នកដាក់ទូរលក់មាសមុខផ្ទះបងស្រីមិនព្រមរើចេញ ក្លាយជារឿងប្តឹងផ្តល់គ្នាអស់រយៈពេលរាប់ឆ្នាំ ហើយនៅ ទីបំផុតនោះ រូបបងស្រីទទួលបានដីការក្សាការពាររួចហើយ រូបបងស្រីនៅតែមិនទាន់ទទួលបានយុត្តិធម៌ តាម រយៈការចុះអនុវត្តន៌របស់លោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅឡើយ ដដែល ។

បងស្រី ហ៊ឺង ថាន បានមានប្រសាសន៌ថា នៅឆ្នាំ១៩៩៣ រូបបងស្រីនិងម្តាយបានសម្រេចឲ្យឈ្មោះ សន ឆឺយ និង ប្រពន្ធឈ្មោះ សុន ស្រីពៅ ធ្វើតូបលក់មាសនៅមុខផ្ទះបងស្រី ពោល គឺកន្លែងនេះជាកន្លែងប្រជុំជនពលរដ្ឋហៅ ថា ផ្សារវត្តភ្នំ។ ក្រោយមកនៅឆ្នាំ២០១៨ បងស្រីបានធ្វើផ្ទះរួចហើយ បងស្រីបានតម្រូវឈ្មោះ សន ឆឺយ និងប្រ ពន្ធរុះរើតូប ចាកចេញពីដីមុខផ្ទះរបស់បង ហើយនៅពេលនោះ ឈ្មោះទាំងពីរនាក់ប្តីប្រពន្ធខាងលើ ក៏បានរុះរើ តូបនោះចេញពីមុខផ្ទះមែន ប៉ុន្តែពួកគេសុំដាក់ទូរលក់មាស ជាបណ្តោះអាសន្នសិន ថ្ងៃណាដែលតម្រូវឲ្យរើ ចេញ ពួកគេទាំងពីរនាក់ និងធ្វើការរើទូរលក់មាសនោះចេញ តាមសេចក្តីត្រូវការ ។

បងស្រីបានបន្តថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ រូបបងស្រីតម្រូវរូបគាត់លើកទូរលក់មាសនោះចេញ ស្រាប់តែ ឈ្មោះទាំងពីរមិនព្រមចេញ ហើយថែមទាំងប្តឹងរូបបងស្រីទៅមេឃុំភ្នំតូច ដោយចោទប្រកាន់ថា ម្តាយរបស់បង ស្រីបានលក់ដីនោះ ឲ្យពួកគេក្នុងតម្លៃ៣០ម៉ឺនរៀល ទៅវិញ ។

អស់រយៈពេលជាងមួយឆ្នាំ ដែលបងស្រីស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានជួយ ប៉ុន្តែទោះជាយ៉ាងណា រូបបងស្រីនៅមិន
ទទួលបានលទ្ធផលអ្វីសោះ ដោយអាជ្ញាធរស្រុកលោកមិនអាចដាក់ទោសអ្វីដល់បុគ្គលពីរនាក់ប្តីប្រពន្ធខាងលើ បាន នៅទីបំផុត រូបបងស្រីសម្រេចដាក់ពាក្យប្តឹងចូលទៅសាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងសំណុំរឿងដីការក្សាការ ពារ ហើយនៅទីបំផុត នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ សាលាដំបូងក៏បានជូនដំណឹងមកដល់មេឃុំភ្នំតូច សុំឲ្យ ត្រៀមកម្លាំង ដើម្បីអនុវត្តន៌ដីការក្សាការពារ ប៉ុន្តែផ្ទុយទៅវិញមន្ត្រីរដ្ឋអំណាចឃុំ ក្រោមកណ្តាប់ដៃរបស់លោក ជា សុផល ដែលជាមេឃុំ មិនបានចូលរួមសហការជាមួយនោះឡើយ ។

ក្រោយពេលដែលរដ្ឋអំណាចឃុំភ្នំតូច មិនសហការជាមួយស្ថាប័នតុលាការ ជាក់ស្តែងនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០ អនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបញ្ជូនលេខ ៤៨ /២០ មកលោកស្រី ព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីឲ្យអនុវត្តន៌ដីការក្សាការពារ ប៉ុន្តែទោះជាយ៉ាងណា ក្រោយពេល ដែលរូបលោកស្រីព្រះរាជអាជ្ញាអរមសាលាដំបូងខេត្ត ទទួលបានដីកាបញ្ជូននេះហើយ គឺរូបបងស្រី នៅមិន ទាន់ឃើញមានសកម្មភាពអ្វីសោះឡើយ គឺហាក់បីដូចជាស្ងាត់ឲ្យសូន្យដដែល ចំណែកឈ្មោះ សន ឆឺយ និងប្រ ពន្ធឈ្មោះ សុន ស្រីពៅ នៅតែអាចបន្តលក់ដូរនៅលើដីមុខផ្ទះបងស្រីបានដដែល ។

បងស្រី ហ៊ឺង ថាន សូមសំណូមពរដល់លោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ សូមមេត្តាជួយមាន ចំណាត់ការជួយពន្លឿនការអនុវត្តន៌ដីការក្សាការពារមួយនេះ ឲ្យបានឆាប់ផង ពីព្រោះថា រូបបង និងក្រុមគ្រួសារ រងចាំគឺយូរសែនយូរពេកណាស់ហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3569 នាក់
ខែនេះ :
11177 នាក់
3 ខែនេះ :
32283 នាក់
សរុប :
765055 នាក់