ចប់តែម្តង នៅពេលដែលប្រជាពលរដ្ឋជាច្រើនលើកឡើងថា គេធ្លាប់តែបានដឹងបានឮថា ពាក្យសង្ឃ ពាក្យសត្យរាល់សង្ឃដីការបស់ព្រះសង្ឃ បើនិយាយយ៉ាងម៉េចទៅហើយ គឺត្រូវធ្វើអ្វីតាមដែលខ្លួនមានសង្ឃដីកា ផ្ទុយនៅ ស្រុកខ្មែរ បែរជាមានព្រះសង្ឃមួយអង្គព្រះនាម ឡុង ចន្ថា ម្តងនិយាយចេះម្តងនិយាយចោះ ម្តងធ្វើកិច្ចសន្យាចំពោះ មុខមន្ត្រីសង្ឃថា ខ្លួននឹងសឹក ម្តងលើកឡើងថា ខ្លួនមិនទាន់អស់និស្ស័យពីសង្ឃ គឺទាមទានៅបន្តទៀត ។គួររំលឹកថា ក្រោយពេលដែលបែកធ្លាយសារសំឡេង ញ៉ែញ៉ង ឆ្លងឆ្លើយ ទៅកាន់មនុស្សស្រីវ័យក្មេងម្នាក់ ដែលរូបព្រះសង្ឃ ឡុង ចន្ថា នៅជាបុព្វជិតផងនោះ បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនមួយចំនួនធំ យ៉ាងចាស់ដៃ ។ បន្ទាប់ពីទទួលរងការរិះគន់យ៉ាងចាស់ដៃរួច គេបានឃើញព្រះសង្ឃព្រះនាម ឡុង ចន្ថា បានសារ ភាពថា ខ្លួនពិតជាបានឆាតទាក់ទងជាមួយស្រីក្មេងពិតមែន ហើយព្រះសង្ឃអង្គនោះ បានសម្រេចចិត្តថា នឹងលា ចាកសិក្ខាបទ ដោយខ្លួនឯងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ គឺមិនមានអ្នកណាបង្ខិតបង្ខំរូបលោកឡើយ ។ ការសន្យារបស់ព្រះសង្ឃព្រះនាម ឡុង ចន្ថា គឺបានធ្វើឲ្យមហាជនមានការកោតស្ញប់ស្ញែងជាមួយទៅនឹងរូបលោក បានមួយរយៈ ដោយម្នាក់ៗលើកឡើងថា ព្រះសង្ឃអង្គនេះពិតជាល្អមែន មានកំហុសចេះទទួលស្គាល់ ស្រាប់តែ បានតែមួយរយៈ មុននេះបន្តិច ព្រះសង្ឃ ឡុង ចន្ថា បានប្តូរចិត្តមិនសឹកវិញ ក្រោមហេតុផលមិនទាន់អស់និស្ស័យ នឹង ព្រះផ្នួស ។ការធ្វើបែបនេះ គឺបានធ្វើឲ្យមហាជនជាច្រើន នាំគ្នាស្រឡាំងកាំងនិយាយអត់ចេញ ដោយត្រឹមតែលាន់មាត់ថា នោះ!. ចប់បាត់ ក្បាច់គុណព្រះសង្ឃ ឡុង ចន្ថា សុទ្ធតែចម្លែកៗចឹងម៉ង ម្តងចេះម្តងចោះ តាមតែចិត្តខ្លួនឯង តើគិត ថា វិស័យពុទ្ធសាសនា ជាល្បែងលេងសើច ឬយ៉ាងណា ?ទាក់ទិនករណីនេះផងដែរ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តតាកែវ បានឲ្យដឹងថា ជាការ ពិតនោះ ព្រះសង្ឃ ឡុង ចន្ថា ត្រូវតែអនុវត្តន៌តាមការសន្យារបស់ខ្លួន ដែលធ្វើឡើងនៅមុខមន្ត្រីសង្ឃ គឺខ្លួនមិនគួរ ណាយកមន្ត្រីសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនា ទៅលេងសើចនោះទេ និយាយឲ្យចំ ពោលគឺ ព្រះសង្ឃ ឡុង ចន្ថា ចាំ បាច់ត្រូវតែសឹក ។ទោះជាយ៉ាងណាក្តី យើងរង់ចាំមើលថា តើនៅពេលខាងមុខ មន្ត្រីសង្ឃ ក៏ដូចក្របខណ្ឌ ក្រសួងធម្មការ និង សាសនា អាចជម្រុញ ឲ្យព្រះសង្ឃ ឡុង ចន្ថា លាចាកសិក្ខាបទ ដូចទៅនឹងកិច្ចសន្យា បានឬក៏អត់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា