ក្នុងតួនាទីជាអ្នកសារព័ត៌មាន គឺមិនត្រូវយកមេក្រូ ទៅតាមសម្ភាសន៍សមត្ថកិច្ច ដែលរូបគាត់ក្នុងពេលដែល រឿងនោះ កំពុងស្ថិតក្នុងការតាមដាននៅឡើយនោះទេ ព្រោះចំណុចមួយនេះ វាជាកំហុសឆ្គងទាំងស្រុង ពីក្រម សីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ ។ ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៌បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញ ប្រចាំសបា្តហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០២០ ។ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រុញឲ្យអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ ត្រូវធ្វើការរំលឹកដល់អ្នក សារព័ត៌មានមួយចំនួន ពិសេសតាម អនឡាញ ដែលតែងតែទៅសំភាសន៍សមត្ថកិច្ច នៅពេលគេកំពុងតែរវល់ បំពេញកិច្ចការងារអ្វីមួយ ដែលកើតមានឡើងភ្លាមៗ ហើយអ្នកសារព័ត៌មានទាំងនោះ បានយកក្បាល មេក្រូ ទៅតាមសម្ភាស៍ក្នុងពេលដែលរឿងនោះ ស្ថិតក្នុងការតាមដាននៅឡើយ ដែលជាចំណុចមួយខុសទាំងស្រុងពី ក្រមសីលធម៍វិជ្ជាជីវៈ នៃអ្នកសារព័ត៌មាន មិនគួរធ្វើនោះទេ។កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តី គឺត្រូវធ្វើការងារនោះឲ្យបានចប់រួចរាល់ជាមុនសិន ទើបឲ្យអ្នកជំនាញ ឬ ក៏មន្រ្តីនាំពាក្យណាមួយ ជាអ្នកឆ្លើយថា តើរឿងទាំងនោះកើតឡើងដោយសារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែត មានសិទ្ធិសួរគ្រប់ ពេលនោះឡើយ នៅក្នុងខណៈគេកំពុងបំពេញការ ងារ ក្នុងជំនាញមិនទាន់ចប់នៅឡើយ នោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា