ចឹងហើយបានតែថា ជាមនុស្ស បើទោះជាមានចំណេះដឹង និងជាអ្នកដែលសូត្រមាត្រាច្បាប់ ឲ្យបែកពពុះមាត់ ក្តែងៗឲ្យប្រជាពលរដ្ឋស្តាប់ នូវច្បាប់ចរាចរណ៌យ៉ាងណាក៏ដោយ ផ្ទុយទៅវិញបុគ្គលមួយចំនួននោះ នៅតែអាច ភ្លេចខ្លួនសាងនូវកំហុសឆ្គង មួយពេល ដើម្បីបង្ហាញពីអំណាចអំណួតរបស់ខ្លួនស្រែកជេឯងលេង បើទោះជាខ្លួន បានសាងកំហុសយ៉ាងណាក៏ដោយនោះ ដោយខ្លាចគេមិនដឹងថា ខ្លួនជាអ្នកគ្រាន់បើ ។ យ៉ាងណាមិញលោកវរៈសេនីយ៌ឯក រុំ សុវិជ្ជា មានតួនាទីនាយការិយាល័យ ដែលពាក្យសមញ្ញ គេហៅថា ជាមន្ត្រីជំនាញច្បាប់ចរាចរណ៌ ប៉ុន្តែរូបលោកនៅតែធ្វើនូវកំហុសដ៏ធំ ដោយការសេពនូវគ្រឿងស្រវឹងជោគហើយបើកបរទៅបង្កគ្រោះថ្នាក់ចរាចរណ៌នៅចំណុចរង្វង់មូលអាចារ្យល័ក្ខ ហើយ ថែមទាំងបានប្រើកាយវិការជេប្រមាថថ្នាក់ ដឹកនាំខេត្តកំពង់ធំ រហូតបានធ្វើឲ្យបាត់បង់ឋានៈ និងការងារ ព្រោះតែការគិតខុសមួយពេល តាមអំណាចជាតិ ស្រវឹងរបស់ខ្លួន ។ គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញលិខិតលេខ២៥១៦ប្រក ដែលចុះហត្ថលេខា ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃផងនោះបានបញ្ចប់មុខតំណែង លោកវរៈសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយ ។ការសម្រេចមួយនេះ ព្រោះតែគេបានឃើញ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំ រួចបើករថយន្តទៅបុក រនាំងបរិវេណរូបសំណាក លោកតាអាចារ្យល័ក្ខ បណ្តាលឲ្យខូចខាត ហើយអ្វីដែលធ្វើឲ្យកាន់តែភ្ញាក់ផ្អើលទៀត នោះ គឺមន្ត្រីនគបាលចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ងន់ៗ ទៅអភិបាលខេត្តកំពង់ធំ លោក សុខ លូ ថានៅទីតាំងកើតហេតុ មិនមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឲ្យគាត់ជួបគ្រោះថ្នាក់ បែប នេះ ប៉ុន្តែតាមការពិតនៅទីតាំងកើតហេតុ មានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាន និងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ រហូតមក។ទោះជាយ៉ាងណា លោក រុំ សុវិជ្ជា ត្រូវបានមហាជនជាច្រើនលើកឡើងថា ខ្លួនមានតួទាទីជានាយការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទាំងមូល គួរណាស់តែធ្វើជាគំរូឲ្យពលរដ្ឋបានឃើញ ផ្ទុយទៅវិញ អ្នកច្បាប់មួយ ទាំងមូលអនុវត្តន៌ខ្លួនឯងមិនទាំងកើតផង បែរជាចាប់ផាកពិន័យធ្វើបាបពលរដ្ឋស្លូតត្រង់ល្ងិតល្ងង់ឲ្យហុយសំពោង ពេញ ៗផ្លូវ ហើយបើមានតែមន្ត្រីបែបៗនឹងតែ១០នាក់ឡើងទៅ ប្រជាពលរដ្ឋទាំងអស់ពិតជាអាសន្នធំមិនខាន ។ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋជាច្រើន សូមសំដែងនូវការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការ សម្រេចរបស់ក្រសួងមហាផ្ទៃ នៅលើលោក រុំ សុវិជ្ជា ដោយពួកគាត់លើកឡើងថា ការធ្វើនេះ គឺជាគំរូដ៏ល្អមួយ សម្រាប់មន្ត្រីទូទាំងប្រទេស ឲ្យចេះប្រយ័ត្នប្រយែងខ្លួនខ្លះៗ កុំឲ្យចេះតែហ៊ាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា