ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
មិនដឹងថា មកពីរូបលោក ឯម កុសល ស្នងការខេត្តកំពង់ចាម អសមត្ថភាព ឬក៏មន្ត្រីក្រោមៗរបស់គាត់ពុករលួយ នោះទេ ទើបវង់ល្បែងបាញ់អាប៉ោង និងសង្វៀនជល់មាន់ ខុសច្បាប់ បើកដំណើរការលេង ឲ្យគគ្រឹកគគ្រេងយ៉ាង ចឹង...
Sat,02 May 2020 (Time 08:15 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 826នាក់)

ក្លាយជារឿងដែលពលរដ្ឋគ្រប់គ្នា គិតអត់យល់សោះ មិនគួរណាសមត្ថកិច្ចក្រោមកណ្តាប់ដៃរបស់លោក ឯម កុសល មិនអាចបង្ក្រាប និងហាមឃាត់ល្បែងភ្នាល់ បាញ់អាប៉ោង និងលេងអាប៉ោងខុសច្បាប់ ដែលកំពុងបាន ក្លាយជាពាក្យពលរដ្ឋស្រុកជើងព្រៃនិយាយតៗគ្នាថា អារឿងមួយនេះ គេមិនដឹងថា មកពីរូបលោក ឯម កុសល ស្នងការខេត្ត គ្មានសមត្ថភាពបង្ក្រាប ឬក៏សមត្ថកិច្ចតាមមូលដ្ឋាននោះ ទទួលការសែនព្រេនពីម្ចាស់ទីតាំងល្បែង ប៉ុណ្ណានោះទេ ទើបបានទឹកដីស្រុកជើងព្រៃ បើកដំណើរការលេងឡើងវិញ ដូចកុនល្ខោន យ៉ាងចឹង ។

សេចក្តីរាយការណ៌មួយបានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ និងបនល្បែងបាញ់អាប៉ោងចាក់លុយស៊ីសងខ្នាតធំ មួយកន្លែង ស្ថិតនៅត្រង់ចំណុច ភូមិឈើទាល ឃុំស្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងប្រព្រឹត្តទៅយ៉ាង រលូន និង គគ្រឹកគគ្រេងខ្លាំងណាស់ ។

ជារៀងរាល់ថ្ងៃ គេបានឃើញមនុស្សម្នាចូលលេងឲ្យភ្លូកទឹកភ្លូកដី សម្លេងហ៊ោគញ្ជ្រៀវស្រែកឲ្យកងរំពងពេញព្រៃ
ផ្អើលទាំងភូមិ ប៉ុន្តែសម្រាប់អស់លោកសមត្ថកិច្ចវិញ គឺអត់ឃើញរវីរវល់អើពើអ្វីសោះតែម្តង ដោយត្រូវពលរដ្ឋ ដាក់ការសង្ស័យថា អាជ្ញាធរស្រុកជើងព្រៃ ជាពិសេសលោកអធិការស្រុកជើងព្រៃ អាចទទួលលាភសក្ការៈយ៉ាង ច្រើនពីបនល្បែងមួយនេះហើយមើលទៅ បានជាទំនងមិនអើពើយ៉ាងចឹង ។

ក្នុងនោះដែរ ប្រជាពលរដ្ឋជាច្រើនតែងលើកឡើងថា កន្លងមកគេតែងឃើញរូបលោក ឯម កុសល អះអាងថា រូប
លោក និងដាក់ចំណាត់ការឲ្យបង្ក្រាបល្បែងភ្នាល់ចាក់លុយស៊ីសងទាំងអស់នេះឲ្យបាន ប៉ុន្តែអស់រយៈពេលដ៏យូរ សែនយូរកន្លងមកនេះ សម្រាប់ជាលទ្ធផលផ្លែផ្កា គឺស្ទើរតែមិនមានអ្វីសោះនោះទេ កំពុងបានក្លាយជាពាក្យសើច ចំអករបស់ពលរដ្ឋជាច្រើនថា សង្ស័យតែរូបលោក ឯម កុសល ប្រឹងអួត គ្រាន់តែឲ្យសង្ហាទេមើលទៅ បានជាកុន ល្ខោនសង្វៀនជល់មាន់ និងបាញ់អាប៉ោងខុសច្បាប់មួយនេះ សំដែងលេង រកចំណុចបញ្ចប់អត់ឃើញ ។

សម្រាប់ព័ត៌មាននេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជើងព្រៃ សូមសំណូលពរដល់រូបសម្តេចក្រឡាហាម ស ខេង
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយមានចំណាត់ការ ជំរុញឲ្យសមត្ថកិច្ចស្រុកជើងព្រៃ បាន បង្ក្រាប ទីតាំងល្បែងខាងលើនេះ ឲ្យមានប្រសិទ្ធិភាពផង ទានម្ចាស់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
388 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3700 នាក់
ខែនេះ :
11308 នាក់
3 ខែនេះ :
32414 នាក់
សរុប :
765186 នាក់