ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញក្រុងពាលីឈូសឆាយពង្រាយដី សម្រាប់សាងសង់ ទីលានបាញ់កាំភ្លើង ទ័ពជើងគោក អាស៊ាន
Tue,26 May 2020 (Time 05:07 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 964នាក់)

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយ ឧត្តមសេនីយ៌ សៅ សុខា បានអញ្ជើញក្រុងពាលីឈូសឆាយពង្រាយដី សម្រាប់សាងសង់ទីលានបាញ់កាំភ្លើង ទ័ពជើងគោកអាស៊ាន និងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតបន្ថែម សម្រាប់ប្រើប្រាស់ នៅមជ្ឈមណ្ឌលហ្វឹក ហ្វឺនកងរាជអាវុធហត្ថ ភ្នំជំរាយ ។

ពិធីនេះ គឺប្រព្រឹត្តឡើង នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធ ហត្ថ ភ្នំជំរាយ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូល រួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ ស្នងការ រង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការអន្តរាគមន៍ នាយការិយាល័យ នាយទាហាន នាយ ទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូបទៀត ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ឱ្យដឹងថា ទីតាំង ខាងលើនេះ គឺសាងសង់ឡើង ក្នុងគោលបំណងដើម្បីសម្រាប់ធ្វើជាទីលានបាញ់គ្រាប់ពិត កងទ័ពជើងគោក អាស៊ាន ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាពេល ខាងមុខឆាប់ៗនេះ ។

ទីលានបាញ់គ្រាប់ពិតនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានស្នើ
ទៅអគ្គបញ្ជាការកងយោធពលខេមរៈភូមិន្ទ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានជ្រើស រើស ទីតាំងភ្នំជំរាយនេះ ធ្វើជាកន្លែងបាញ់គ្រាប់ពិតតែម្តង ។

អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៌ត្រី អេង ហ៉ី បានបន្តថា ការរៀបចំទី លានបាញ់គ្រាប់ពិតនេះ គឺមានការចូលរួមជួយឧត្ថម្ភពីសំណាក់សប្បុរសជន, រដ្ឋាភិបាលចិន ក៏ប៉ុន្តែសម្រាប់ ការចំណាយលើការពង្រាបដី កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក គឺជាការចំណាយ របស់រាជរដ្ឋាភិបាលកម្ពុជា គឺចំនួនខ្ទង់លានដុល្លារឯណោះ ។

លោកថា នៅតំបន់ភ្នំជំរាយនេះ ពីមុនមក គឺមានដីខ្ពស់ទាប មិនស្មើគ្នា តែពេលនេះត្រូវបានកសាងហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អាគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ ទីលានបាញ់គ្រាប់ពិត និងមានជាច្រើនទៀត តាមទិសដៅរបស់ថ្នាក់ដឹកនាំ ។

សម្រាប់ព័ត៌មាននេះផងដែរ ពលរដ្ឋជាច្រើនបានលើកឡើងថា នេះគឺជាមោទនភាពមួយរបស់កម្ពុជាផងដែរ សម្រាប់បង្ហាញអំពីភាពរីកចម្រើនរបស់ខ្លួន ក្នុងចំណោមប្រទេសអភិវឌ្ឍន៌ជាច្រើន ដែលកំពុងប្រកួតប្រជែង គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
102 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3414 នាក់
ខែនេះ :
11022 នាក់
3 ខែនេះ :
32128 នាក់
សរុប :
764900 នាក់