គិតៗទៅ គ្រោះថ្នាក់ពិតជាមួលមិនឃើញពិតមែន យ៉ាងណាមិញទឹកដីខេត្តបាត់ដំបង បើទោះជាកន្លងមក គេបានឃើញអង្គការស៊ីម៉ាក់ តែងបានដោះគ្រាប់មីនអស់យ៉ាងណាទៅហើយ ប៉ុន្តែប្រជាពលរដ្ឋ គឺនៅតែរងគ្រោះដោយ គ្រាប់មីនដដែល ជាក់ស្តែង បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យយ៉ាងតក់ស្លុតបំផុត ក្រោយបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោន បណ្តាលឲ្យផ្ទុះឡើង ។លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាង លើនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី ១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។ក្នុងនោះ បើតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ រឿត ថេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល បានយកត្រាក់ទ័រ ម៉ាក kubota មកស៊ីឈ្នួលភ្ជួរដីស្រែឲ្យឈ្មោះ លឹម អូន នៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរសុខៗ ក៏ស្រាប់តែ ប៉ះចំមីនតោនបង្កឲ្យផ្ទុះឡើង បណ្តាលឲ្យតៃកុងរងរបួសធ្ងន់ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់មុខផងដែរ។ក្រោយពីពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យបវេល១ ស្ថិត ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។នេះជារឿងរ៉ាវមួយនៅក្នុងសង្គម យ៉ាងណាមិញគ្រោះថ្នាក់នៅចំពោះមុខ យើងទាំងអស់គ្នា មិនអាចមើលឃើញ នោះទេ ដូច្នេះ សូមបងប្អូនទាំងឡាយណាដែលប្រកបការងារ ព្យួរដីស្រែតាមទីតាំងមួយចំនួន សូមមេត្តាប្រយ័ត្ន ប្រយែងឲ្យបានខ្ពស់ នៅលើទីតាំងណាមួយដែលខ្លួនមានការសង្ស័យ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា