ចឹងហើយបានតែថា វាសនាមនុស្សមើលមិនឃើញពិតមែន យ៉ាងណាមិញពលរដ្ឋពីរនាក់ប្តីប្រពន្ធ ត្រូវបានឧិបគ្នា យំខ្សឹបខ្សួល គួរឲ្យខ្លោចផ្សារបំផុត ព្រោះតែពួកគាត់ទាំងពីរនាក់បានខិតខំស្វែងរកថវិការាប់ឆ្នាំ ជាពិសេសនោះ គឺ ពួកគាត់បានចងការប្រាក់ធនាគារដល់ទៅមួយម៉ឺនដុល្លា ដើម្បីយកមកសង់ផ្ទះ គ្រាន់នឹងបានសម្រាប់ជ្រកកោនសម រម្យនឹងគេ ប៉ុន្តែផ្ទុយទៅវិញ ពួកគាត់ទាំងពីរអ្នកជួបនូវគ្រោះអកុសល ព្រោះតែអគ្គិភ័យឆាបឆេះផ្ទះរបស់ពួកគាត់ ឲ្យឡើងម៉ត់ខ្ទេចតែម្តង ។ហេតុការណ៍ គ្រោះអគ្គិភ័យមួយនេះ បានកើតមានឡើង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំ ណុច ភូមិព្រៃស្រឡែង ឃុំទួលអំពិល ស្រុកបរសេដ្ឋ ។ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ សង់ពីសសរថ្ម ក្រោមឈើលើ មានម្ចាស់ឈ្មោះ វ៉ាញ ប៊ុនធឿន ភេទប្រុស អាយុ៥៩ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិ -ឃុំ កើតហេតុខាងលើ ។ក្រោយកើតហេតុ សមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ បានពិនិត្យឃើញថា ករណីអគ្គិភ័យឆេះលេបត្របាក់ផ្ទះ នេះ គឺកើតឡើង ដោយសារទុស្សេចរន្តអគ្គិសនីក្នុងផ្ទះ កើតហេតុ ។ទោះជាយ៉ាងណាក្តី គ្រោះអគ្គិភ័យមួយនេះ បានបន្សល់ទុកនូវក្តីខ្លោចផ្សារ ទ្រហោទួញយំ យ៉ាងក្តុកក្តួល ជាពន់ ពេក ព្រោះតែសម្បត្តិទាំងមូលត្រូវអស់គ្មានសល់ មិនត្រឹមតែប៉ុណ្ណោះ បំណុលដែលបានខ្ចីពីធនាគារ យកមក សង់ផ្ទះមួយម៉ឺនដុល្លានោះ គឺត្រូវរកលុយសងគេ ទាំងត្រដរទៀតផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា