ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
តើអាជ្ញាធរជាតិអប្សរាខេត្តសៀមរាបមានការទទួលខុសត្រូវបញ្ហាត្រី ដែលស្លាប់ក្នុងកសិណប្រាសាទបាគងដែរឬទេ?
Tue,16 June 2020 (Time 04:33 AM)
ដោយ ៖ ទៀវ សំអុល (ចំនួនអ្នកអាន: 1027នាក់)

សៀមរាប ÷ ប្រជាពលរដ្ឋបានលើកឡើងថាមន្ត្រីអាជ្ញាធរ
ជាតិអប្សរា បើផ្ទះខ្ទមប្រជាពលរដ្ឋសុំធ្វើជ្រកដើម្បីរស់មើល
ឃើញណាស់ ចុះរុះរើយ៉ាងសកម្ម តែទឹកក្នុងកសិណ
ប្រាសាទបាគង គ្មានមន្ត្រីអាជ្ញាធរជាតិអប្សរាណាបើក
ភ្នែកមើលនោះទេ ?

ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង ក៏ដូចជាក្នុងខេត្ត
សៀមរាបទាំងមូល មានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រី
អាជ្ញាធរជាតិអប្សរា ថាមិនមានវិធានការនិងឆន្ទៈដើម្បី
ការពារសម្បត្តិវប្បធម៌ដូចជា កសិណប្រាសាទបាគង
ដែលរីងទឹកបណ្ដាលអោយត្រីយក្យស្លាប់អស់ 11 ក្បាល ទើបនាំគ្នាបូមទឹកដាក់ ។

ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា ទឹកក្នុងកសិណ
ប្រាសាទបាគង មិនមែនរីងហូរដូចទឹកបាក់ទំនប់ទាន់
នោះទេ ហេតុអ្វីមន្ត្រីអាជ្ញាធរជាតិអប្សរា មើលមិនឃើញ
ឬក៏ធ្វើគ្មានប្រយោជន៍មិនបានលុយ? តែបើរុះរើផ្ទះប្រជា
ពលរដ្ឋក្រីក្រ ធ្វើជ្រកកោណដើម្បីរស់ម្ដេចក៏ដើរលឿនម៉្លេះ ។

ចំពោះបញ្ហាការរីងទឹកក្នុងកសិណប្រាសាទបាគង
អង្គភាពគេហទំព័រ ស្ពាននាគ មិនអាចសុំការបំភ្លឺពីលោក
សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងបាននោះទេ
ព្រោះតេចូលមិនលើក ។

ហើយអង្គភាពគេហទំព័រ ស្ពាននាគ ក៏មិនអាចសុំការបំភ្លឺពី
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាខេត្ត
សៀមរាបបានដែរ ដោយសារតែ តេ ចូលហើយមិនលើក
នៅវេលាម៉ោង 11:44 ដល់ 11:48 ថ្ងៃទី 11 ខែមិថុនា
ឆ្នាំ 2020 នេះ ។

ចំពោះបញ្ហានេះលោកអភិបាលខេត្តសៀមរាបឯកឧត្តម
ទៀ សីហា បានបញ្ជាក់ថាលោកមិនបានដឹងទេ ហើយ
ទើបតែដឹងពេលដែលមន្ត្រីអាជ្ញាធរស្រុក ចុះបូមទឹកដាក់
កសិណ ទើបមន្ត្រីស្រុករាយការណ៍ជូន ហើយចំពោះបញ្ហា
ការរុះរើផ្ទះប្រជាពលរដ្ឋ លោកកំពុងចំ គណៈកម្មការដើម្បី
មានការសហការគ្នារវាងអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា
មុននិងរុះរើផ្ទះប្រជាពលរដ្ឋ ។

ជាចុងក្រោយប្រជាពលរដ្ឋចង់ដឹងថាតើស្ថាប័ន ខាងណា
ទទួលខុសត្រូវ រាល់បញ្ហា ដែលកសិណប្រាសាទបាគង
រីទឹកបង្កអោយត្រីយក្សស្លាប់ 11 ក្បាល តើមានស្ថាប័ន
ណាទទួលខុសត្រូវ ដែរឬទេ ?៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
400 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3712 នាក់
ខែនេះ :
11320 នាក់
3 ខែនេះ :
32426 នាក់
សរុប :
765198 នាក់