កាលពីថ្ងៃ សៅរ៍ ៨រោច ខែជេស្ឋឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២០ ចន្លោះ ពីម៉ោង១០ ទៅ ម៉ោង ១២ រំលងអធ្រាត្រ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមាន ជនសង័្សយ មិនស្គាល់មុខធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិនៅក្នុងលំនៅដ្ឋាននោះដែលមានម្ចាស់ឈ្មោះ ភួង វិចិ ភេទប្រុស អាយុ៣៥ឆ្នាំមានមុខរបរបើក លក់ទូរស័ព្ទដៃ និងវេរប្រាក់ផង ក្នុងពេលដែល ម្ចាស់ផ្ទះមិនបានស្ថិតនៅ ។ ក្នុងពេលធ្វើសកម្មភាពជនសង័្សយបានប្រមូលយកទ្រព្យសម្បត្តិមានទូរស័ព្ទដៃដែលដាក់លក់ នៅក្នុងនោះមួយចំនួនធំ រួចគេចខ្លនបាត់ទៅ រហូតដល់ព្រឹកឡើងថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២០ ទើបម្ចាស់ផ្ទះ បានដឹងនិងផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលអំពីករណីនេះ។ពេលទទួលបានព័ត៌មានពីករណីខាងលើ លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង បានដាក់បញ្ជាដល់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដើម្បីដឹកនាំធ្វើកិច្ចការនេះ ។ លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា បានដឹកនាំកម្លាំងនគរបាលក្នុងផែនជំនាញ រួមសហការណ៍ជាមួយលោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក ដោយមានកម្លាំង នគរបាលផ្នែកជំនាញផង ធ្វើការស្រាវជ្រាវជាបន្ទាន់រហូតសម្រេចឃាត់ខ្លួនជនសង័្សយក្នុងករណីនេះបានចំនួន ០១នាក់គឺ៖១-ឈ្មោះ ចិន ថៃណា ហៅធីណា ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងធ្វើការដកហូតបានទូរស័ព្ទដៃចំនួន០៥គ្រឿង រីឯទូរស័ព្ទដៃមួ យចំនួនទៀតកំពុងធ្វើការស្រាវ ជ្រាវបន្ត។លោកវរសនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងបានបញ្ជាក់ថា លទ្ធផលដែលសមត្ថកិច្ចនគរបាលសម្រេចបាននៅ ពេលនេះគឺអាស្រ័យដោយមានការចង្អុលដឹកនាំបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរ បាលខេត្តបាត់ដំបង អាស្រ័យដោយមានការរួមគ្នាជាមួយផែនជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ពិសេសបានការសហការណ៍ចូលរួមពីមហាជនទូទៅផងទើបសម្រេចបានកិច្ចការនេះ។ លោកស្នងការរងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធបន្តចូលរួម សហការណ៍ជាមួយសមត្ថកិច្ចនគរបាលបន្តទៀតដើម្បីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់យើង។ វត្ថុតាងដែលស្រាវជ្រាវរកឃេីញជំហ៊ានដំបូងនេះបានធ្វេីការប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញរីឯជនសង័្សយត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញដេីម្បីចាត់វិធានការតាមផ្លូវច្បាប់៕(រូបភាពនបាលស្រុកភ្នំព្រឹកនការងារព្រ/ទ)
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា