សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានឈ្មួញប្រើប្រាស់គោយន្តកន្ត្រៃ និងរថយន្តសាំយ៉ុង ជាច្រើនគ្រឿងដឹកជញ្ជូនឈើចេញពីព្រៃឡង់ ឆ្លងកាត់ស្នាក់ការមន្ត្រីបរិស្ថាន២កន្លែងប្រចាំតំបន់ព្រៃឡង់យ៉ាងរលូន។ ក្នុងនោះចំណុចទី១ គឺឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការដែនជម្រកសត្វព្រៃព្រៃឡង់ នៅក្រោមការគ្រប់គ្រងរបស់លោក ហាស់ វិបុល នាយកតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ គោលដៅទី២ គឺឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់មុខស្នាក់ការបរិស្ថានគុម្ពោតគយ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីបរិស្ថានឈ្មោះ ស្មី ដែលជាប្រធានស្នាក់ការ ហើយឈ្មួញបង់លុយតាមការកំណត់ដើម្បីចៀសផុតពីការបង្ក្រាប។ប្រភពពីប្រជាពលរដ្ឌរ បានឲ្យដឹងទៀតថា ព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ ហើយមន្ត្រីបរិស្ថានជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះឯកឩត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យឡើងវិញជាបន្ទាន់ ព្រោះព្រៃឈើក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ស្រុកព្រែកប្រសព្វ ត្រូវឈ្មួញកាប់បំផ្លាញនិងដឹកជញ្ជូនយ៉ាងអនាធិបតេយ្យបំផុត។ ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកព្រែកប្រសព្វ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះឈ្មួញឈ្មោះ សម្បត្តិ និងឈ្មួញឈ្មោះ ចាន់ ម៉េងហាំង ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ យ៉ាងគំហុកមិនដែលមានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបឡើយ។ប្រភពបានឲ្យដឹងថា នៅពេលឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់គឺមន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធដែលមានទាំងសមត្ថកិច្ចអាវុធហត្ថផងនោះមិនចាត់វិធានការបង្ក្រាបឡើយ។ លើសនេះទៅទៀតលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលព្រៃឡង់ខេត្តក្រចេះ កំពុងប្រឈមនឹងការបំផ្លាញយ៉ាងរាលដាលមួយរយៈចុងក្រោយនេះ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យឯកឩត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាត់វិធានការទប់ស្កាត់បទល្មើសកាប់ឈើដឹកជញ្ជូនឈើចេញពីព្រៃឡង់ខេត្តក្រចេះ ជាបន្ទាន់បើពុំនោះទេព្រៃឈេឺនៅតំបន់នោះនិងត្រូវរលាយហិនហោចជាក់ជាពុំខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា