កាលពីព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកង រាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយមេញ្ជា ការរង, នាយរងសេនាធិការ,នាយការរិយាល័យ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត បានចុះទៅសួរសុខ ទុក្ខ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានជម្ងឺប្រចាំ កាយ ហើយកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្យាបាលតម្រងនោមភ្នំពេញ ។ កាយវិកាដ៏សប្បុរស និងការយកចិត្តទុកដាក់ របស់មេបញ្ជាការរូបនេះ គឺជាទម្លាប់ដែលលោកតែងអនុវត្ត ជាប់ជា ប្រចាំ និងជារៀងរហូតមកហើយ ដែលជានិច្ចជាកាល លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងបានចុះសួរសុខ ទុក្ខ ចំពោះអ្នកក្រោមឱវាទ ក្នុងពេលមានជម្ងឺ គឺរូបលោកតែងតែ ពាំនាំយកនូវថវិកា ក៏ដូចជាគ្រឿងបរិភោគមួយ ចំនួន ទៅជូនអ្នកជំងឺ ទុកជាអំណោយនិងជួយសម្រាលបន្ទុកព្យាបាល ឬចេញថ្លៃព្យាបាលជូនអ្នកជំងឺទាំងស្រុង ទៅតាមស្ថានភាពជាក់ស្ដែង ។ ក្នុងឱកាសសួរសុខទុក្ខពេលនោះដែរ ក៏មិនខុសពីទម្លាប់មុនៗ ផងដែរ ដែលរូបលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្ដែងនូវមនោសញ្ចេតនា និងទឹកចិត្តព្រួយបារម្ភចំពោះ អ្នកជំងឺ ព្រមទាំងបានពាំនាំយកថវិកា ចំនួន ៥ លាន ៨សែនរៀល ក្នុងនោះជាថវិកាផ្ទាល់ខ្លួនរបស់លោក រ័ត្ន ស្រ៊ាង ចំនួន៤លានរៀល ផងដែរ ព្រមទាំងជាការ ចូលរួមចំណែករបស់មេញ្ជាការរង, នាយរងសេនាធិការ, នាយការរិយាល័យ ដែលទៅជាមួយចំនួន ១លាន ៨សែនរៀល) រួមនឹង ភេសជ្ជៈ មួយចំនួនទៀតផង ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា