ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ឯកឩត្តម ទៀ សីហា អភិបាលនៃគណះអភិបាលនៃគណះអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួម ក្នុងពិធីរំលឹកខួបលើកទី ៤៣ឆ្នាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត(២០ មិថុនា ១៨៧៧ ២០ មិថុនា ២០២០
Wed,24 June 2020 (Time 03:03 AM)
ដោយ ៖ រស្មិសៀមរាប (ចំនួនអ្នកអាន: 928នាក់)

កាលពីថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២០​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) ស្ថិតនៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​។

ថ្ងៃ២០​ មិថុនានេះ គឺជាខួបទី៤៣ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ដែលវីរជនរបស់យើង ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកជីវិតទៅប្រថុយ ក្នុងដំណើរដ៏សែនគ្រោះថ្នាក់និងលំបាកវេទនា ដើម្បីស្វែងរកជំនួយពីប្រទេសវៀតណាម មករំដោះជាតិមាតុភូមិពីរបបអាវខ្មៅ។ បើគ្មានការលះបង់នាថ្ងៃនោះទេ យើងក៏គ្មានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះឡើយ ដូច្នេះ យើងគួរគម្បី ចូលរួមថែរក្សា នូវសន្តិភាព នេះអោយបានយូរអង្វែង៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
446 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3758 នាក់
ខែនេះ :
11366 នាក់
3 ខែនេះ :
32472 នាក់
សរុប :
765244 នាក់