ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សូមប្រុងប្រយ័ត្នទាំងអស់គ្នា... ប្រហែសបាត់ ប្រយ័ត្នគង់ ស្ត្រីមានផ្ទៃពោះម្នាក់សង្ស័យ សាកថ្មទូរស័ព្ទដៃ បណ្ដើរ មើលរឿងបណ្ដើរ នៅក្នុងបន្ទប់ទឹក មិនដឹងមូលហេតុអ្វី បានជាឆក់ស្លាប់ភ្លាមៗ
Wed,03 June 2020 (Time 05:12 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 1222នាក់)

ពិតជាអកុសលមែន ស្រ្តីមានផ្ទៃពោះម្នាក់ ត្រូវបានស្លាប់នៅក្នុងបន្ទប់ជួលយ៉ាងអាណោចអាធម្ម ដោយគេ សង្ស័យថា ព្រោះតែសាកថ្មទូរស័ព្ទដៃបណ្ដើរ ហើយមើលបណ្ដើរនៅក្នុងបន្ទប់ទឹក ប៉ុន្តែមិនដឹងមូលហេតុអ្វី បានជាឆក់ស្លាប់ តែម្តង ។

ហេតុការណ៍មួយនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចបន្ទប់ជួលជាន់ទី១ ស្ថិតនៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំ ការមន រាជធានីភ្នំពេញ ។ សពជនរងគ្រោះនោះ មានឈ្មោះ រឿន ធី ភេទស្រី អាយុ ៣៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល កើតហេតុខាងលើ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំព្រែកអំពិល ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល ។

បើតាមប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ បងប្អូនមកពីខេត្តសៀមរាប មកលេងស្រ្តី រងគ្រោះនៅបន្ទប់ជួល កន្លែងកើតហេតុខាងលើ ដោយសារជនរងគ្រោះខាងលើបានផ្អាកការងារមួយរយៈ ពេល ពួកគាត់ចូលក្នុងបន្ទប់ ក៏ឃើញជនរងគ្រោះដួលក្នុងបន្ទប់ទឹកអោបទូរស័ព្ទ និងព្រីភ្លើង ហើយជនរងគ្រោះមាន សភាពរឹងស្ដូកស្ដឹងបាត់ទៅហើយ រួចក៏ស្រែកអោយអ្នកជិតខាងជួយ ដើម្បីសង្រ្គោះតែអ្នកជិតខាងថា ស្លាប់មិន ដឹងតាំងពីពេលណានោះទេ ក្រោយមកក៏បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍ ដើម្បីចុះមកត្រួតពិនិត្យកន្លែងកើត ហេតុ។

មន្ត្រីនគរបាលបញ្ជាក់ថា ករណីខាងលើបើតាមសាក្សី និងជាសាច់ញាតិបង្កើត ដែលមកលេងក្រុមគ្រួសារនោះ ថា អង្គហេតុឃើញសពអោបព្រីភ្លើង និងទូរស័ព្ទសង្ស័យគាត់បញ្ជូលថ្មបណ្ដើរ មើលទូរស័ព្ទបណ្ដើរពេលបោក សំលៀកបំពាក់ សង្ស័យឆ្លងចរន្តភ្លើង ទើបឆក់ខ្សែភ្លើងស្លាប់ ។

នេះជារឿងរ៉ាវនៅក្នុងសង្គមមួយ សង្ឃឹមថាបងប្អូន ជាពិសេសខាងនារីៗ ដែលនិយមចូលចិត្តរឿងភាគ សូមមេត្តា មានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ សំខាន់ជាងគេនោះ គឺដូចជាករណីកំពុងបោកខោអាវ ឬក៏ដាំស្ល ព្រោះបើមិន
ដូច្នោះនោះទេ គ្រោះថ្នាក់នៅចំពោះមុខយើង គឺមិនអាចមើលឃើញនោះទេ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
115 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3427 នាក់
ខែនេះ :
11035 នាក់
3 ខែនេះ :
32141 នាក់
សរុប :
764913 នាក់