ស្របពេលទៅនឹងប្រទេសកំពុងអភិវឌ្ឍន៌ ប្រជាពលរដ្ឋខ្មែរក៏កំពុងពេញនិយមទិញទំនិញ តាមប្រពន្ធអនឡាញ ផងនោះ គេឃើញថ្នាក់ដឹកនាំជាច្រើន ជាពិសេសនោះគឺក្រសួងសុខាភិបាល គឺត្រូវបានព្យាយាមដុតដៃដុតជើង នៅក្នុងការណែនាំដល់ប្រជាពលរដ្ឋ ក៏ដូចជាឃ្លាំមើលរាល់ផលិតផលមួយចំនួន ក្នុងនោះផងដែរ នាយកដ្ឋានប្រ ឆាំងផលិតផលក្លែងក្លាយរបស់ក្រសួងមហាផ្ទៃ ក៏កំពុងព្យាយាមខិតខំបំពេញកាតព្វកិច្ចយ៉ាងមមាញឹកផងដែរ ដើម្បីការពារ សុខភាព របស់ពលរដ្ឋកម្ពុជា ។ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ គណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំ ពិធីកម្ទេចចោលឱសថ និងផលិតផលក្លែងក្លាយ និងខូចគុណភាព លើសការបរិច្ឆេទផ្សេងៗ ដែលមានទម្ងន់សរុប ជាង១៣០តោន នៅឯសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ វេជ្ជ បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជា ប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួម និងសហ ការពី លោក លោកជំទាវ លោក លោកស្រី មកពីអង្គភាពនានា យ៉ាងច្រើនកុះករ ផងដែរ ។ នេះជាលទ្ធផលនិងស្នាដៃដ៏ធំធេងមួយទៀតហើយ ដែលគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយទទួលបាន និងយកមកកម្ទេចចោល ហើយក៏ជាសារមួយផ្តាំទៅអ្នកធ្វើអាជីវកម្មទាំងអស់កុំលួចបន្លំ បោកប្រាស់ អតិថិជន ដែលធ្វើឱ្យខូចសុខភាព ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា