ថ្មីៗនេះ យោងតាមប្រភពព័ត៌មានដែលអង្គភាពព័ត៌មានយើងបានទទួល បាន ឲ្យដឹងថា ទីតាំងដីមួយកន្លែង ដែលជាដីកម្មសិទ្ធិស្របច្បាប់មួយ របស់លោក កែវ សារ៉ាន់ ដោយបានទិញពីឈ្មោះ ឌុច សុផាត ក្នុងអម្លុងឆ្នាំ២០០៧ ដែលមានទីតាំងស្ថិតនៅក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ នោះ នៅពេលនេះ ត្រូវបានកូនស្រី របស់លោកតំណាងរាស្ត្រ ធ្វើការរារាំង នឹងជំទាស់មិនឲ្យម្ចាស់កម្មសិទ្ធិ បានធ្វើការអភិវឌ្ឍន៌នៅលើដីរបស់ខ្លួន នោះឡើយ ។ តាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១០ និង០០នាទី នៅក្នុងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារថ្មី ក្នុងភូមិពូលូង សង្កាត់រមនា ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគីរី ។លោក កែវ សារ៉ាន់ ម្ចាស់ដីកម្មសិទ្ធ បានឲ្យដឹងថា ក្នុងទីតាំងដីដែលរូបលោកត្រូវធ្វើការអភិវឌ្ឍន៍នេះ គឺរូប លោកបានទិញពីឈ្មោះ ឌុច សុផាត គឺតាំងតែពីឆ្នាំ ២០០៧មកម៉្លេះ ដោយមានទាំងរដ្ឋអំណាចភូមិឃុំ និងស្រុក ស៊ីញ៉េដឹងឮទៀតផង ពោលគឺរូបលោកបានបំពេញតាមឯកសារគតិយុត្តិ ទាំងអស់ ។ លោកបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ រូបលោកត្រូវធ្វើការកែលំអរទីតាំងដី ដោយយកគ្រឿងចក្រមក ឈូសសំអាត ស្រាប់តែត្រូវបានស្រ្តី ដែលគេស្គាល់ថា ជាកូនស្រីតំណាងរាស្ត្រ បានធ្វើការរារាំងហាមឃាត់ មិនឲ្យគ្រឿងចក្រឈូសសំអាតដី ដោយរូបស្ត្រីនោះ អះអាងថា ជាដីរបស់ ខ្មោចម្ដាយខ្លួន ។ស្ត្រីរូបនោះ មិនមានឯកសារលិខិតស្នាមបញ្ជាក់អ្វីអំពីភស្តុតាងដីនោះទេ ដោយខ្លួនគាត់សំអាងថា លិខិតស្នាមនៅក្នុងទូររបស់ខ្មោចម្តាយ ហើយបើតាមទំនាមទំលាប់ជនជាតិ គឺមិនអនុញ្ញាតឲ្យបើកទូររបស់សពមើលនោះ ទេ អញ្ចឹងហើយខ្លួនគ្មានឯកសារយកមកបង្ហាញមហាជនឲ្យឃើញនោះទេ ប៉ុន្តែដីនេះ គឺជាដីរបស់ខ្មោចម្តាយ ខ្លួនរក្សាទុក កូនៗមិនហ៊ានគាស់ ឬបើកនោះទេ ព្រោះជាតំណមរបស់ជនជាតិដើម ភាគតិច ព្នង ។លោក កែវ សារ៉ាន់ ម្ចាស់ដីកម្មសិទ្ធ បានបន្តថា ចប់ហើយ បើស្ត្រីរូបនោះ គាត់យកលេសមកសំអាងថា ដីខ្លួន ហើយយកទំនាមទំលាប់មកសំអាង ផ្ទុយពីផ្លូវច្បាប់ សូម្បីតែរដ្ឋអំណាច ទាំងមេភូមិ ទាំងមេឃុំ ជាពិសេស អាជ្ញាធរស្រុក មិនបានដឹងសោះនោះ គឺជាចេតនា រារាំងដំណើរកា រអភិវឌ្ឍន៌របស់លោក ពោលគឺធ្វើឲ្យរូប លោកខាតបង់លុយជាច្រើន អ្នកណាជាអ្នកទទួលខុសត្រូវ ។ទាក់ទិនព័ត៌មាននេះ មហាជនជាច្រើនបានលើកឡើងថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញប្រសិនបើស្ត្រីរូបនោះ អះអាងថា ជាដីខ្លួន សូមយកលិខិតស្នាមអំណះអំណាងមកបង្ហាញមហាជនឲ្យឃើញផង ព្រោះបើមិនដូច្នោះនោះទេ គឺអាចនឹងត្រូវខូចឈ្មោះឪពុកក្នុងនាមជាតំណាងរាស្ត្រ ដែលកំពុងតែធ្វើជាគំរូឲ្យរាស្ត្រ មើលមិនខាន មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែបងប្អូនក្រុមគ្រួសាររបស់ស្ត្រីរូបនោះ ម្នាក់ៗមានតួរនាទីសុទ្ធតែប្រ ធានមន្ទីរ និងអនុប្រធានមន្ទីរទៀតផង គឺមិនមែនជាពលរដ្ឋ ល្ងិតល្ងង់ មិនចេះច្បាប់ទម្លាប់នោះឡើយ អញ្ចឹង ហើយ គួរតែយកច្បាប់គតិយុត្តិមកប្រើ ទើបសាកសមជាគ្រួសារតំណាងរាស្ត្រ ។ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ សូមសំណូមពរ ដល់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី សូមមេត្តាជួយមានចំណាត់ តាមគតិយុត្តិច្បាស់លាស់ បង្ហាញមហាជនឲ្យ ឃើញផង ជៀសវាងការរិៈគន់ទាំងឡាយណា ដែលអាចប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ នៅថ្ងៃខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា