ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
សូមឯកឩត្តម ជា សុផារា និងឯកឩត្តម លឹម គៀនហោ មេត្តាបើកការសើុបអង្កេតលើករណី ដែលមន្ត្រីខិលខូច នៅស្រុកចុងកាលឃុបឃឹតគ្នាយកដីព្រៃលិចទឹកលក់
Fri,24 July 2020 (Time 08:51 AM)
ដោយ ៖ រស្មិសៀមរាប (ចំនួនអ្នកអាន: 1303នាក់)

ខេត្តឧត្ដរមានជ័យ​ ៖ សូមឯកឧត្ដមទេសរដ្ឋមន្រ្ដី​ ជា​ សុផារ៉ា រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី​ ​និងឯកឧត្ដម​ លឹម គានហោ រដ្ឋមន្រ្ដីក្រសួងធនធានទឹក និងឧតុនិយម​ ដាក់ការស៊ើបអង្កេត និងមានចំណាត់ការ នៅលើដីលិចទឹករបស់រដ្ឋ នៅចំណុចបាក់សំណរ ក្នុងភូមិបាក់វែក ឃុំចុងកាល់ ស្រុកចុងកាល់​ ខេត្តឧត្ដរមានជ័យ​ ព្រោះសព្វថ្ងៃនេះ​ កំពុងល្បីថា​ លោក រឹទ្ធិ​ ប៉ាក់ ចៅហ្វាយស្រុកចុងកាល់ និងលោក​ គុយ វណ្ណា មេឃុំចុងកាល់ បានឃុបឃិតគ្នា​ លក់ដីលិចទឹករបស់រដ្ឋនៅចំណុចខាងលើ​ រាប់រយហិកតា អោយទៅលោក គោ ស៊ុមសារឿត អតីតចៅហ្វាយខេត្តបន្ទាយមានជ័យ។

ដើម្បីធានាបាននូវការថែរក្សារការពារសម្បត្តិរដ្ឋទាំងដីព្រៃឈើ និងដីលិចទឹក​ អោយបានគង់វង្ស សូមឯកឧត្ដម​ទាំងពីរ គួរតែមានចំណាត់ការឲ្យបានទាន់ពេលវេលាផងទាន​ បើក្រសួងពាក់ព័ន្ធ មិនយកចិត្តទុកដាក់ និងគ្មានវិធានការទេនោះ​ ដីរបស់រដ្ឋរាប់រយហិកតា នៅតំបន់ខាងលើ​ នឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃអ្នកមានអំណាច ហើយដីរដ្ឋជាច្រើនរយហិកតាទៀត​ នៅជុំវិញតំបន់ទីនោះ ក៏ប្រឈមនឹងការបាត់បង់​ទាំងអស់​ ករណីនេះ នឹងក្លាយទៅជាជំងឺមហារីក និងមិនអាចព្យាបាលបាន។

ជុំវិញរឿងរាវខាងលើ​នេះដែរ​ លោក​ រឹទ្ធិ ប៉ាក់ ចៅហ្វាយស្រុកចុងកាល់ បានឲ្យដឹង​ នៅថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ថា​ រឿងនេះ​ យូរមកហើយ និងមានការពាក់ព័ន្ធ​ ជាមួយឯកឧត្ដម​ ឃិន​ ញ៉ាន អភិបាលរងខេត្ដឩត្តរមានជ័យ ផងដែរ។ ប៉ុន្តែ​ ឯកឧត្ដម​ ឃិន​ ញ៉ាន​ បានបដិសេធថា​ លោកមិនមានការពាក់ព័ន្ធទេ។ រីឯលោកមេឃុំចុងកាល់​ បានបញ្ជាក់ថា​ បានទិញពីប្រជាពលរដ្ឋ​ ដោយមានការព្រមព្រៀងគ្នាឯកភាព​ ផ្តិតមេដៃទទួលស្គាល់។ ចំណែកលោក​ ញើន គួន ប្រធានមន្ទីរធនធានទឹក​ ថា​ ដីនោះ​ ជាដីលិចទឹក​ និងមានព្រៃស្មោងដុះ ពីមុនមិនទាន់កសាងទំនប់ទឹកអាតោ គឺជាតំបន់លិចទឹក។ ឯលោក​ សូត្រ​ ស៊ីសុខឃៀង ប្រធានមន្ទីរកសិកម្ម បានឲ្យដឹងដែរថា​ ដីនោះជាដីលិចទឹក​ ជាទ្រនាប់បឹង ជាដីរបស់រដ្ឋ ដែលមិនអាចធ្វើការទិញលក់បាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
416 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3728 នាក់
ខែនេះ :
11336 នាក់
3 ខែនេះ :
32442 នាក់
សរុប :
765214 នាក់