ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បែកធ្លាយព័ត៌មាន ចេញពីតំបន់ព្រៃឡង់ ថា មេឈ្មួញពីនាក់ប្តីប្រពន្ធ ដែលប្តីឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអ៊ន ហ៊ានប្រម៉ាត ដកមន្ត្រីឩស្យានុរក្សដែនជំរកសត្វព្រៃចោលដូចកូនស្ពៃ ប្រសិនបើហ៊ានចាប់ឡានដឹកឈេឺពួកគេ
Sun,26 July 2020 (Time 12:23 PM)
ដោយ ៖ រស្មិសៀមរាប (ចំនួនអ្នកអាន: 1292នាក់)

ប្រជាពលរដ្ធ នឹងមន្ត្រីរាជការ ទូទាំងខេត្តកំពង់ធំ នឹងខេត្តព្រះវិហា មានការរិះគន់យ៉ាងចាស់ដៃ ចំពោះសមត្ថកិច្ចនឹងអាផ្ញាធរ ពាក់ព័ន្ធទាំងអស់ដែលទទួលយកលុយពុករលួយ ពីមេឈ្មួញទាំងពីរនាក់ប្ដី ប្រពន្ធនេះដូចចូលរួម បំផ្លាញព្រៃឈើអោយរលាយអស់ ពីព្រៃឡង់ ខេត្តកំពង់ធំ នឹងខេត្តព្រះវិហា

សកម្មភាពដឹកជញ្ជូនយ៉ាងសកម្ម របស់មេឈ្មួញបំផ្លាញព្រៃឡង់ដែលមានប្ដីឈ្មោះវិញ​ រ៉យ ប្រពន្ធឈ្មោះជិន គឹមអ៊ន បានដេញថ្លៃរកសុីបទល្មើសដឹកជញ្ជូនឈើច្រកចេញចូលតែមួយនៅក្នុងខេត្តកំពង់ធំ ក៏ប៉ុន្តែកន្លងមកការដឹកជញ្ជូនបទល្មើសឈើចូលដេប៉ូរ របស់ខ្លួនគឺដឹកចេញពីព្រៃឡង់ជាប្រចាំ

មិនតែប៉ុណ្ណោះមេឈ្មួញបំផ្លាញព្រៃឈើទាំងពីរនាក់ប្ដីប្រពន្ធខាងលើបានយកឈ្មោះឯកឧត្តមសាយ សំអាល រដ្ធមន្ត្រីក្រសួងបរិស្ថានមកគំរាមដកមន្ត្រីឧស្យានុរក្សចោលដូចកូនស្ពៃបើហ៊ានចាប់ឈើឈ្មោះតាហុង នឹងឈ្មោះរដ្ធ​ ឈ្មោះពន្លក ដែលដឹកជញ្ជូនចេញពីព្រៃឡង់គឺទៅប្រាប់ឯកឧត្តមសាយ សំអាល អោយដកចេញតែម្ដង ប្រមាធទៅលើសមត្ថកិច្ចបរិស្ថានថាចង់ឈរជើងនៅតទៅទៀតឬមួយចង់អោយគេដកចេញ

បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ធ​បានអោយដឹងថាឈ្មោះពន្លក គឺមានដេប៉ូរនៅភូមិបន្ទាយថ្មី ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ គឺដឹកចេញពីព្រៃឡង់មកស្តុបទុកនៅដេប៉ូរឈ្មោះពន្លក ហើយបានបន្តរដឹកចូលដេប៉ូរធំរបស់ឧក្រឹតជនបំផ្លាញ់ព្រៃឈើទាំងពីរនាក់ប្ដីប្រពន្ធនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី​ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ហើយមានដេប៉ូរជាច្រើនទៀតនៅព្រំប្រទល់ ព្រះវិហា កំពង់ធំ សម្រាប់ស្តុបទុក សព្វថ្ងៃនេះនេះបងប្អូនប្រជាពលរដ្ធក៏ដូចមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានមើលឃើញយ៉ាងច្បាស់ថាដេប៉ូរនៅថ្នល់បំបែកមានច្បាប់ពិតមែនតែឈើចេញពីព្រៃឡង់ជារៀងរាល់យប់ រាល់ថ្ងៃ សួរថាតើឈើនោះខុសច្បាប់ដែរឬអត់ សព្វថ្ងៃនេះប្រជាពលរដ្ធរងចាំមើលតើអាផ្ញាធរមានសមត្ថកិច្ចហ៊ានចាត់វិធានការឬទុកអោយបន្តរបំផ្លាញព្រៃឡង់អោយរលាយអស់

បើនិយាយពីប្រជាពលរដ្ធរកសុីជាលក្ខណះគ្រួសារបន្តិចបន្តិចវិញគឺប្រមាធចាប់គឺគ្នាដាក់មេព្រៃរហូត បើប្រភពទទួលបាននៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២០ នេះថាបើប្រជាពលរដ្ធណាម្នាក់ហ៊ានដឹកចេញ​ មិនដាក់អោយដេប៉ូរ របស់ខ្លួន បើសមត្ថកិច្ចចាប់បានអោយមួយគីប១០០ដុល្លារ

ប្រជាពលរដ្ធនឹងអង្កការសង្គមសុីវិល ព្រមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នសូមសំណូមពរ ទៅឯកឧត្តមវេង សុខុន រដ្ធមន្ត្រីក្រសួងរុក្ខាប្រម៉ាញនឹងនេសាតជួយអន្តរ៉ាគមន៍ មកលើឧក្រឹត្តជនបំផ្លាញព្រៃឡង់ខាងលើផង ហើយសូមអោយឯកឧត្តមសាយ សំអាល រដ្ធមន្ត្រីក្រសួងបរិស្ថានមើលៗមេឈ្មួញពីរនាក់ប្ដីប្រពន្ធនេះផងហ៊ានយកឈ្មោះឯកឧត្តមមកគំរាមដកមន្ត្រីឧស្យានុក្ស ចោលដូចកូនស្ពៃទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
418 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3730 នាក់
ខែនេះ :
11338 នាក់
3 ខែនេះ :
32444 នាក់
សរុប :
765216 នាក់