ខេត្តត្បូងឃ្មុំ/ ជារៀងរាល់ថ្ងៃមិនថាសុក្រ សៅរ៍ អាទិត្យនោះទេ អោយតែដល់ម៉ោង១១ថ្ងៃត្រង់ កន្លែងបនល្បែងដ៍ធំ១នេះ ដែលគេសង្ស័យថាគ្មានច្បាប់ គឺមានឡានទំនើបៗ រាប់សិបគ្រឿង បានបោះពួយសំដៅយ៉ាងលឿនចូលទៅក្នុងបរិវេនបនល្បែងនេះ ពេលឡានចូលផុតទ្វារបង១ គ្រឿងៗ គឺមានឆ្មាំទ្វា ២ទៅ៣នាក់ចាំបិតនិងបើកទ្វា ជួនដល់អ្នកញៀនល្បែងទាំងនោះក្នុងការចូលចត។ប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា បនល្បែងដ៍ធំសម្បើម១នេះ គឺសព្វថ្ងៃលេងគ្មានច្បាប់អនុញ្ញាត្តិនោះទេ ព្រោះមានការបើកដៃនិងសំរបសំរួល ពីមន្ត្រីមានសម្ថកិច្ច និងរត់ការបង់លុយអស់ហើយ ហើយជ្រកក្រោមស្លាក កាសុីណូ ទៀតផង! ។ក្នុងករណីខាងលើ អង្គភាព គេហទំពរ័ រស្មីសៀមរាប នៅមិនទាន់សុំការបំភ្លី ពីលោក អធិការស្រុកពញាក្រែក បានទេព្រោះគ្មានលេខ ទូរសព្វ័ ។ប៉ុន្តែកាលពីវេលាម៉ោងប្រហែលជិត១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី ៥ កក្តដា ២០២០ អង្គភាពយើងខ្ញុំបានរាយការណ៍ជាបឋមនៅព័ត៌មាននេះជួន លោក បែន រត្ន័ ស្នងការរដ្ឌាននគរបាលខេត្តត្បូងឃ្មុំ តាមតេលេក្រាម លោកមិនបានផ្តល់នូវប្រសាសន៍ណាមួយក្រៅអំពី ពាក្យថា អរគុណ!ច្រើនៗ នោះទេ។ប្រជាពលរដ្ឌលោក សុំសំណូមពរ ដល់ លោក បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជាពិសេស ឯកឩត្តម បណ្ឌិត ជាម ចន្ធ័សោភ័ណ អភិបាលនៃគណះអភិបាល ខេត្តត្បូងឃ្មុំ មេត្តាចាត់វិធានការបង្ក្រាបនៅទីតាំង បនល្បែងដ៍ធំខាងលើ មួយនេះផង ប្រយោជន៍គឺដើម្បីសុវត្ថិភាពភូមិឃុំ ទាំង៩ចំណុច របស់រាជរដ្ឌាភិបាលកម្ពុជា ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា