ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
កងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនមេឈ្មួញ ឈ្មោះ ឃាន សម្បត្តិ មេឈ្មួញដឹកឈេឺខុសច្បាប់ដែលប្រើ អំពើហិង្សា វ៉ៃ ដំ មកលើរាងកាយ អ្នកសារព័ត៌មាន បញ្ជូនទៅសាលាដំបូងខេត្ត
Tue,25 August 2020 (Time 04:15 PM)
ដោយ ៖ ទៀវ សំអុល (ចំនួនអ្នកអាន: 907នាក់)

ក្រចេះ៖ អាវុធហត្ថខេត្តក្រចេះ បានសម្រេចបញ្ជូនជន សង្ស័យ១នាក់ និងវត្ថុតាង រួមមានរថយន្ដមួយគ្រឿង ទៅសាលាដំបូងខេត្ត ចាត់ការបន្ត ក្រោយពីបានឃាត់ខ្លួនជនសង្ស័យរូបនោះ ធ្វើការសួរនាំរួច នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះ ។

យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃាន សម្បត្តិ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកប្រាំង ឃុំព្រែកប្រសព្វ ស្រុកព្រែប្រសព្វ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ូវ សុខឌីម ភេទប្រុស អាយុ ៥០ឆ្នាំ ជាអ្នកសារព័ត៌មាន ករណីប្រើហិង្សាដោយចេតនា។

តាមប្រភពដែលបានឃេឺញហេតុការនោះបានប្រាប់ថា ជនសង្ស័យឈ្មោះឃាន សម្បត្តិ កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០២០ បានធ្វើការដឹកជញ្ជូនឈើក្រហម(ឈើគ្រឿងផ្ទះ) តាមរថយន្ដកែច្នៃ ចេញ ពីចំណុចព្រៃឡង់ ស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ លុះដល់វេលាម៉ោងប្រហែល ៤និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២២ ខែសីហា ពេលឡានដឹកឈើឈ្មោះ ឃាន សម្បិត្ត បានមកដល់ចំណុចភូមិទួលស្រឡៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ក៏បានជួបរថយន្ដក្រុមអ្នកសារព័ត៌មានចំនួន ២រថយន្ដ ធ្វើការ ចុះថតយករូបភាពរថយន្តដឹកឈេឺនោះ ក្នុងខណះដែលឡានដឹកឈេឺនោះ ត្រូវបានបើកបុកឡានរបស់អ្នកការសែតឈប់នៅ១កន្លែង ។ ស្រាប់តែ បន្តិចក្រោយមក ក៍មានរថយន្ត ម៉ាក លុចសុិស ៤៧០ ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2- 32 32 បានមកដល់ ភ្លាមនោះស្រាប់តែ លោកថៅកែឈេឺរូបនោះ ស្រែកបញ្ជារអោយកូនចៅ បើកឡានដឹកឈេឺចេញទៅដោយសុវត្ថភាព មិនបង្អង់យូរ លោកថៅកែ សម្បត្តិ បានស្រែកជេ ប្រម៉ាត យ៉ាងខ្លាំងៗទៅលើក្រុមអ្នកការសែតដែលបានថតរូបឡានដឹកឈេឺរបស់គាត់ រូចក៍ប្រើដៃចាប់ច្របាច់ក និងវ៉ៃ យ៉ាងសាហាវមែនទែនមកលើរាងកាយ បងប្អូនអ្នកការសែត។ រីឯក្រុមអ្នកការសែតដែលទទូលរងនូវអំពើហឹង្សាពី លោក ថៅកែឈេឺ នៅពេល នោះ គឺបានត្រឹមតែ ខ្ទាតចូលក្នុងព្រៃប្រោកៗ ក្រោកមកត្រូវៗជាច្រើនដៃរបស់លោក ថៅកែ ឈ្មោះ សម្បត្តិ ដោយពុំមានលទ្ធភាពតដៃបានឡេឺយ (ពិតជាគួអោយអាណិត) ។

តាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បាន បញ្ជាក់ប្រាប់ថា ក្រោយពីស្រាវជ្រាវជុំវិញរឿងហេតុខាងលើ កំណត់ថា ឈ្មោះ ឃាន សម្បត្តិ បានប្រព្រឹត្តចំនួន ៣ករណី គឺ ទី១ ករណីដឹកជញ្ជូនឈើដោយខុសច្បាប់, ទី២ ករណីហិង្សា និង ទី៣ ករណីក្លែងឯកសារសាធារណៈ (រថយន្ដស្លាកលេខ ខ.ម)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានអាវុធហត្ថខេត្តក្រចេះ បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
423 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3735 នាក់
ខែនេះ :
11343 នាក់
3 ខែនេះ :
32449 នាក់
សរុប :
765221 នាក់