ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកអធិការ ធិន ស៊ិនដេត និងលោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អសមត្ថភាពនិងការបង្ក្រាប នៅអនឡាញមួយកន្លែង ដែលជារបស់ កូនលោកយាយ ផារី មេភូម ប៉ាលិលេយ្យ 2
Wed,26 August 2020 (Time 08:26 AM)
ដោយ ៖ រស្មីសៀមរាប 090 567 006 (ចំនួនអ្នកអាន: 999នាក់)

បន្ទាយមានជ័យ÷ ទីតាំងល្បែងចាក់ភ្នាល់បាល់ មួយកន្លែងនៅចំណុចផ្សាររាត្រី នៅ ទល់មុខ និង មានចំងាយ ប្រហែល ៥០ ម៉ែត្រ ពីភោជនីយដ្ឋាន ឡាហ្វីរ៉ា ឋិតក្នុងភូមិ ប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលត្រូវបានគេដឹងថា ជាទីតាំងចាក់បាល់របស់កូនស្រី លោកស្រី ថេង សុផារី មេភូមិប៉ាលិលេយ្យ២ បើកឲ្យក្រុមអ្នកញៀនភ្នាល់បាល់ចូលទៅលេង យ៉ាងដុះស្លែរមកហើយ នៅមិនទាន់ឃើញសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែត ធ្វើការបង្រ្កាបនៅឡើយនោះទេ ប្រហែលជាគាត់មិនដឹង ឬ យ៉ាងណា? យើងដឹងហើយថា សកម្មភាព លួច ឆក់ និង ប្លន់ មួយចំនួន គឺ វាមានប្រភពកើតចេញពីល្បែងសុីសង និង បង្ករឲ្យមានអំពើហឹង្សារក្នុងគ្រួសារ ផងដែរ ។


តែទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានយើង សង្ឃឹមថា ក្រោយចុះផ្សាយព័ត៌មានមួយនេះ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង នគរបាលក្រុងប៉ោយប៉ែត និងចុះទៅបង្រ្កាបទីតាំងលួចលាក់បើកភ្នាល់បាល់ខុសច្បាប់មួយនេះ ឆាប់ៗផងចុះ ដើម្បីឆ្លើយតប គោលនយោបាយទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសត្រង់ចំណុចទី៥ គឺ បានលើកឡើងថា " គ្មានការលេងល្បែងសុីសងគ្រប់ប្រភេទ" និងសង្ឃឹមថា សមត្ថកិច្ចនិងអនុវត្តត្រង់ចំណុចទី៥នេះ អោយមានប្រសិទ្ធភាព ។


ទាក់និងបញ្ហាដូចខាងលើ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកស្រី ថេង សុផារី បាននោះទេ ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។ ដូច្នេះអង្គភាពយើងរង់ការបំភ្លឺគ្រប់ពេល ថា តើទីតាំងចាក់បាល់មួយនេះ ពិតជារបស់កូនលោកស្រីមេភូមិប៉ាលិលេយ្យ២ម៉ែន ឬ ក៏អត់? ហើយតើ មានច្បាប់អនុញ្ញាតដែរឬទេ? បើមាន តើស្ថាប័ន ណា ជាអ្នកចេញច្បាប់អនុញ្ញាតអោយបើកអាជីវកម្ម? ព្រោះគេសង្កេតឃើញថា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារឲ្យស្ថាប័នមានសមត្ថកិច្ច ចុះបិទទីតាំង ភ្នាល់ចាក់បាល និង ភ្នាល់តាម អនឡាញផ្សេងៗទៀតអស់ហើយ ។ ម្យ៉ាងវិញទៀត សម្តេចតេជោ ក៏មិនអនុញ្ញាតឲ្យបន្តសុពលភាព ច្បាប់បើកអាជីវកម្មល្បែងចាក់បាល់ និង ប្រភេទភ្នាល់តាមអនឡាញទៀតនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
407 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3719 នាក់
ខែនេះ :
11327 នាក់
3 ខែនេះ :
32433 នាក់
សរុប :
765205 នាក់