ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានចាប់ខ្លួនជនល្មើសចំនួន២នាក់ ជាមួយនិងវត្ថុតាង សត្វប្រវឹកជាច្រើនក្បាលរួម និងមធ្យោបាយមានរថយន្ត ត្រេអ៊ី១គ្រឿង ពាក់ស្លាក ខ.ម ផងដែរ ។ ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើង នៅវេលាម៉ោង១២និង៣០ នាទីយប់ ឈានចូលព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។បើតាមប្រភពពីប៉ូលិសស្រុកប្រាសាទបាគង បានប្រាប់ឱ្យដឹងនៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះថា មានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម.2-6158 ដឹកសត្វប្រវឹកព្រៃចំនួន ៥៥៣ក្បាល បំរ៉ុងលោតឆ័ត្រ ត្រូវបានកម្លាំងនគរបាលស្រុកកំពុងល្បាត ខណៈពេលនោះឃើញរថយន្ត ខ.ម មួយគ្រឿងឆ្លងកាត់ ក៏កាក់សួរ ព្រមទាំងធ្វើការត្រួតពិនិត្យ ក៏ឃើញសត្វព្រៃ ហើយឃាត់យកមកទុកនៅអធិការនគរបាលស្រុកប្រាសាទបាគង ដើម្បីទុក ប្រគល់ឱ្យមន្ត្រីជំនាញ យកទៅចាត់ការបន្តតាមនីតិវិធីច្បាប់ ។ប្រភពបានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ ជាអ្នកបើកបរ និងអ្នករួមដំណើរ ទី១- ឈ្មោះ យ៉េង ឈុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ពន្លក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី២- ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ ។ប្រភពបានបន្ថែមថា បន្ទាប់ពីបានសាកសួរ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេលួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បំរ៉ុងយកទៅលក់នៅរាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទ បាគងសហការ ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាត់ការបន្ត ។បើតាមប្រសាសន៍របស់ លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា សត្វប្រវឹងទាំងនេះត្រូវបានខាងនគរបាលស្រុកបង្ក្រាបបាននឹងបានយកមកប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបចាត់ការបន្ត ។លោកបន្តថា សត្វប្រវឹងទាំងនេះ លោកនឹងក្រុមការងារសម្រេចថា នឹងយកទៅប្រលែងនៅសហគមន៍បឹងឈូក ក្នុងស្រុកបន្ទាយស្រី ព្រោះទីនោះមានអ្នកការពារសត្វព្រៃបានតឹងតែងដោយសារអាជ្ញាធរស្រុកបន្ទាយធ្វើការយាមកាមបានម៉ត់ចត់ខ្លាំងណាស់ ។គួរបញ្ជាក់ផងដែរថា សត្វព្រៃត្រូវបានសមត្ថកិច្ចហាមប្រាម តែគេសង្គេតឃើញថា ហាងផឹកស៊ីមួយចំនួននៅផ្លូវ៦០ម៉ែត្រ និងម្តុំស្តាតចាស់ ក្រុងសៀមរាប នៅតែមានវត្តមានសាច់សត្វលក់ធ្វើជាអាហារសម្រាប់ភ្ញៀវហូបលេងតាមតម្រូវការផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា