ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកទឹកចិត្តមន្ត្រីមូលដ្ឋានធ្វើអំពើល្អបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ព្រោះជាមូលដ្ឋានគ្រាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា
Sun,10 October 2021 (Time 05:56 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 662នាក់)

# ក្នុងក្របខណ្ឌឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការ ងារគណបក្សចុះ មូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើវឌ្ឍនភាពការងារ សម្រាប់ការត្រៀមការបោះឆ្នោត នាពេលខាងមុខ។ កិច្ចប្រជុំដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងគណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំសង្កាត់នៃខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារបានបន្តជំរុញឱ្យសមា ជិកសមាជិកាក្រុមការងារបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុង ការចុះមូលដ្ឋានឱ្យបានខ្លាំងក្លា។ ឯកឧត្តម សាយ សំអាល់ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភាកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកទឹកចិត្តមន្ត្រីទាំងអស់ ធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ព្រោះនេះគឺជាមូលដ្ឋាននៃ ភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់សមាជិកសមាជិកាទាំងអស់យកចិត្តទុកដាក់ខ្ពស់ជំរុញប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំសង្កាត់ដែលបានចុះឈ្មោះបោះឆ្នោតរួច ឱ្យទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះ ឆ្នោត និងជំរុញអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុឱ្យចុះឈ្មោះបោះឆ្នោត នៅតាមឃុំសង្កាត់ដែលពួកគាត់រស់នៅចាប់ពីថ្ងៃទី១២ ខែ តុលា ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ និងត្រៀមសម្រាប់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ ២០២៣ និងការបោះឆ្នោតនាអាណត្តិផ្សេងៗទៀតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស អភិវឌ្ឍជាតិឱ្យរីកចម្រើនខ្លាំងលើគ្រប់វិស័យបន្ថែមទៀត និងថែរក្សាការពារសុខសន្តិភាពដែលកម្ពុជារកបានដោយពិបាកនេះអោយបានគង់វង្សស្ថិតស្ថេរជារយូអង្វែង។

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
261 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3573 នាក់
ខែនេះ :
11181 នាក់
3 ខែនេះ :
32287 នាក់
សរុប :
765059 នាក់