មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន អាយស៊ីស៊ី អង្គរ ICC Angkor និងអង្គការយូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋាន នៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ។ បេសសកម្មនេះ ធ្វើឡើងចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ដល់រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ចប់ជាស្ថាពរ។ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមការងារដែលបានចុះពិនិត្យនេះ រួមមាននៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី ប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត។ ឯកឧត្ដម បានបន្ដថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធប្រាសាទ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថេរភាព និងភាពរឹងមាំរបស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទឱ្យមានលក្ខណ:ល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និងបូរណភាពរបស់អង្គរ។ ជាពិសេស ការពិនិត្យលើប្រាសាទបុរាណដ៏វៃចំណាស់នេះ ក្នុងន័យផ្ដល់អនុសាសន៍មួយចំនួនដល់អ្នកជំនាញការ ដើម្បីអភិវឌ្ឍន៍ក្នុងការដ្ឋាន នៃរមណីដ្ឋានអង្គរ និងដើម្បីងាយស្រួលក្រុមការងារអភិរក្សនិងអភិវឌ្ឍឱ្យមានភាពល្អប្រសើឡើងវិញ។ ឯកឧត្ដម បន្ថែមថា ក្រុមការងារ លេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ក៏នឹងរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១១ ខែតុលា ជាមួយគណ:កម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរ ដែលខកខានមិនបានចូលរួមដោយផ្ទាល់ដោយសារជំងឺកូវីដ-១៩ រយ:ពេល២ឆ្នាំមកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងជាទៀងទាត់រយ:ពេល២ដងក្នុងមួយឆ្នាំ ដោយមានសហប្រធានប្រទេសជប៉ុន និងប្រទេសបារាំងជាអ្នកសម្របសម្រួល។សូមរំលឹកថា ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា តែងចុះពិនិត្យមើលការងារប្រឈម នឹងគ្រោះថ្នាក់នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរនេះ មុនបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍រួម សម្រាប់ដាក់ជូនទៅគណ:កម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍ ក្នុងការអនុវត្តបន្ត៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា