ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ចោរប្លន់ម៉ូតូបានសម្រេចតែគេចមិនរួចពីសមត្ថកិច្ចក្រោយបង្ក្រាបដកហូតបានអាវុធខ្លីមួយដើម និងម៉ូតូ 2 គ្រឿង
Mon,11 October 2021 (Time 04:00 PM)
ដោយ ៖ ស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 718នាក់)

(កំពង់ស្ពឺ) យុវជនម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ក្រោយធ្វើសកម្មភាពស្ទាក់ប្លន់យកម៉ូតូពីយុវជនម្នាក់ទៀតបានសម្រេច។

ករណីឃាត់ខ្លួនបានធ្វើឡើងនៅម៉ោង២និង៣០នាទីទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១លើកំណាត់ផ្លូវក្រាលកៅស៊ូ ក្នុងភូមិពពូល ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ

យោងតាមប្រភពរបស់នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាយុវជនជាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាន ម៉េងហ័ង អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិសិរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបក្ខពួកពីរនាក់ផ្សេងទៀតដែលបានគេចខ្លួនបាត់មានឈ្មោះ ១- ស៉ឹម រស្មី អាយុ២១ឆ្នាំ រស់នៅជាមួយជនសង្ស័យខាងលើ និង ២- ឈ្មោះ វិន អាយុ២៥ឆ្នាំ មិនស្គាល់ទីលំនៅ៕

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ សាន ម៉េងហ័ង បានរៀបរាប់សារភាពឱ្យដឹងថា រូបគេនិងបក្ខពួកប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានជិះម៉ូតូមួយគ្រឿងម៉ាក់ប៊ីត ពណ៌ខៀវលាយស ពាក់ស្លាក់លេខ 1R 3815 ទៅចំនុចខាងលើរងចាំស្ទាក់ប្លន់មិនរើសមុខ គ្រានោះក៏បានឃើញម៉ូតូមួយគ្រឿង ហើយក៏ធ្វើសកម្មភាពភ្ជង់ប្លន់យុវជនម្នាក់ដែលជិះម៉ូតូឌុបគ្នា យកបានម៉ូតូ១គ្រឿង ម៉ាកសង់ពណ៌ក្រហមផលិតឆ្នាំ២០២០ បិទតែមឡើងសេរីឆ្នាំ២០២១ រួចជិះគេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងនគរបាលស្ទាក់ចាប់តែម្តង៕

ប្រភពបានបន្តថា÷ ជនរងគ្រោះមានឈ្មោះ យឺន កាលីន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្នោត ឃុំទួលសាលា ស្រុកបសេដ្ឋ ជិះឌុបគ្នាជាមួយឈ្មោះ សុខ ម៉ែន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយរំពារ ឃុំទួលសាលា ស្រុកបសេដ្ឋ៕

ក្រោយមកកម្លាំងជំនាញក៏បានចាប់ឃាត់ខ្លួនយុវជនម្នាក់និងដកហូតបានអាវុធខ្លីកែច្នៃមួយដើមនិងមធ្យោបាយធ្វើសកម្មភាពគឺ ម៉ូតូប៊ីតមួយគ្រឿង និងដកហូតម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាC១២៥ពណ៌ក្រហមពាក់ស្លាកលេខ១ID ៧១៧៩ ប្រគល់ជូនឲ្យជនរង់គ្រោះប់មកវិញផងដែរ៕

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរពីមន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានស្រុកបសេដ្ឋដើម្បីកសាងសំណុំរឿងបន្តនីតិវិធី ៕

ចំណែកមុខសញ្ញាជាបក្ខពួកជនសង្ស័យក្នុងករណីប្លន់ សមត្ថកិច្ចកំពុងបើកប្រតិបត្តិការស៉ើបរុករកដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
170 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3482 នាក់
ខែនេះ :
11090 នាក់
3 ខែនេះ :
32196 នាក់
សរុប :
764968 នាក់