ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
នារសៀលថ្ងៃចន្ទ ៥កើតខែអស្សុជឆ្នាំឆ្លូវត្រីស័កព.សសករាជ២៥៦៥ត្រូវថ្ងៃ 11 ខែតុលាឆ្នាំ 2021 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ
Mon,11 October 2021 (Time 07:51 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 668នាក់)

ពិធីនេះបានប្រារព្ធឡើងបន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីបានទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់ តែងតាំងឯកឧត្តម ងួន រតនៈ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម សុខ លូ ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ លូ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី គណៈអធិបតី និងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តកំពង់ធំ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិ និងប្រជាជន ជាពិសេសការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមកន្លងមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ បានថ្លែងប្ដេជ្ញាចិត្តជូនសម្ដេច គណៈអធិបតី ព្រមទាំងអង្គពីធី សម្រាប់ការចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម សុខ លូ ដែលបានខិតខំបំពេញភារកិច្ចដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍធ្ចើឱ្យខេត្តកំពង់ធំមានការរីកចម្រើន និងសម្រេចបានសមទ្ធផលនានាជាច្រើននាពេលកន្លងមកនេះ។

សម្ដេចក្រឡាហោមក៏មានជំនឿមុតមាំថា ឯកឧត្តម ងួន រតនៈ អភិបាលថ្មី នៃគណៈអភិបាលខេត្តកំពង់ធំនឹងបន្តខិតខំប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ របស់ខ្លួនបន្ដដឹកនាំសម្របសម្រួលការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍខេត្តកំពង់ធំឱ្យមានការរីកចម្រើនបន្ថែមទៀតក្រោយចូលកាន់មុខតំណែងថ្មីនេះ។

សម្ដេចក៏បានស្នើក្រុមប្រឹក្សាខេត្តកំពង់ធំ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំសង្កាត់ មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំង ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ផ្ដល់ការគាំទ្រដល់ឯកឧត្តម ងួន រតនៈ ដើម្បីការបន្ដថែរក្សា ពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់អំពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ ការធ្វើជាប្រធានប្ដូរវេនកិច្ចប្រជុំអាស៊ាន និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រមទាំងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីនៅឆ្នាំ២០២៣។

សម្ដេចក្រឡាហោមបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្តទាំងអស់ ខិតខំថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលជាបន្ទាត់នយោបាយមួយក្នុងការពង្រឹងសន្តិសុខសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តបាត់ដំបងនេះដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានបន្តគូសបញ្ជាក់អំពីការពង្រឹងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ការងារកំណែទម្រង់មុខងារសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដំណើរការពិនិត្យ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងជំរុញការយកចិត្តទុកដាក់លើទឹកចិត្តដល់តួអង្គ៤នៅមូលដ្ឋាន រួមមានមេឃុំ ចៅសង្កាត់ ស្មើនឃុំស្មៀនសង្កាត់ មេប៉ុស្តិ៍នគរបាលឃុំសង្កាត់ និងមេភូមិ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំយកចិត្តទុកដាក់រួមគ្នាដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន រួមទាំងការជួយសង្គ្រោះដល់ពលរដ្ឋដែលជួបការលំបាកនានា ពិសេសដោយសារជំងឺកូវីដ-១៩ និងដោយសារគ្រោះហន្តរាយធម្មជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
160 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3472 នាក់
ខែនេះ :
11080 នាក់
3 ខែនេះ :
32186 នាក់
សរុប :
764958 នាក់