ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់មន្ត្រីជាន់ខ្ពស់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា ថា ៖ ចុងឆ្នាំ២០២១ និងឆ្នំា២០២២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និងជាប្រធានអាស៊ាន ។ លោកជំទាវបន្តថា ៖ បើយោងតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានដាក់ចេញរួចហើយនូវប្រធានបទ ដែលនិយាយអំពីស្ត្រី និងភាពជាអ្នកដឹកនំា នៅក្នុងអាស៊ាន ។ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពេលដែលលោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអនបានអនុញ្ញាតឲ្យឯកឧត្តម Andreas Zurbrugg អនុប្រធានបេសកកម្មថ្មី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម កាលពីថ្ងៃច័ន្ទ ទី១១ ខែតុលា នៅទីស្តីការក្រសួង ។ឯកឧត្តម Zurbrugg បានគាំទ្រនិងប្រធានបទនេះ ព្រោះក្រៅពីបេសកកម្មសំខាន់ៗមួយចំនួននៅកម្ពុជា ឯកឧត្តមក៏មានសកម្មភាពធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ដើម្បីគាំទ្រដល់ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហឹង្សាលើស្ត្រី ជាមួយក្រសួងកិច្ចការនារី តាមរយៈអង្គការអូស្ត្រាលី-កម្ពុជា ដើម្បីកិច្ចសហប្រតិបត្តិការប្រកបដោយសមធម៌ និងនិរន្តរភាព ( ACCESS ) ។ ក្នុងនោះក៏មានការគាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី ដល់ក្រសួងកិច្ចការនារី លើការសម្របសម្រួលព្រិត្តិការណ៍ប្រជុំអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព សន្តិសុខ នៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០២១ និងកិច្ចប្រជុំថ្នាក់ដឹកនាំស្ត្រី អាស៊ាន ២០២២ ។ឯកឧត្តម Zurbrugg បានជំរាបជូនពីគុណតំលៃរបស់ស្ត្រីកម្ពុជា ដែលបាននឹងកំពុងនាំមុខផងដែរ សម្រាប់ការចែករំលែកបទពិសោធន៍ដល់ស្ត្រីជាប្រទេសសមាជិក អាស៊ី-អឺរ៉ុប និងអាស៊ាន ព្រោះស្ត្រីកម្ពុជាមានវីរៈនារីដោះមីន ហើយបច្ចប្បន្នក៏មានចំនួនច្រើនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេសក្រោមឆ័ត្រមួកខៀវ ។ សរុបសេចក្តីទៅ វេទិកាធំៗទាំងអស់នេះ ស្ត្រីកម្ពុជាមិនត្រឹមតែជាប្រទេស ចាំទទួលបានបទពិសោធន៍ទេ តែថែមទាំងជាអ្នកចែករំលែកបទពិសោធន៍ ទៅកាន់ប្រទេសនានាលើសកលលោកទៀតផង ។ឯកឧត្តម Zurbrugg ក៏បានជូនពីការភ្ជាប់នឹងព្រិត្តិការបច្ចុប្បន្នមួយទៀតនាសប្តាហ៍ក្រោយ ទាក់ទងនឹងស្ត្រីក្នុងជួរក្រសួងការពារជាតិកម្ពុជា ជាមួយក្រសួងការពារជាតិអូស្ត្រាលី តាមរយៈការមកដល់នូវកប៉ាល់ដ៏ធំមួយរបស់អូស្ត្រាលី នឹងចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ដែលជាដំណើរការចែករំលែកបទពិសោធន៍មួយ មិនតែនៅកម្ពុជាទេ គឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួបជាមួយនឹងដៃគូរការងារសំខាន់ៗ ក្នុងរបៀបវារៈនៃកិច្ចប្រជុំមួយ និយាយពីស្ត្រី និងសន្តិភាព ដែលគ្រោងនិងរៀបចំទ្បើងជាមួយនិងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ។ជាការឆ្លើយតប លោកជំទាវ ម៉ែន សំអន បញ្ជាក់ថា ៖ ខ្ញុំមានការអបអរសាទរណាស់ អ្វីដែលឯកឧត្តមបានលើកទ្បើងទាក់ទងទៅនិងសហប្រតិបត្តិការនេះ ហើយខ្ញុំយល់ឃើញថា តួនាទីរបស់ឯកឧត្តម ជាអនុប្រធានបេសកកម្ម ប្រចាំស្ថានទូតអូស្ត្រាលី មានកិច្ចការជាច្រើន ដែលត្រូវជួយសម្របសម្រួល ដូចជាវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស បង្កើនអាហារូបករណ៍ជាដើម ។ ខ្ញុំសូមអរគុណណាស់ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រឹងការអភិវឌ្ឍន៍ខាងធនធានមនុស្ស របស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយខាងផ្លូវច្បាប់ផង និងខាងស្ត្រីផង ក៏ដូចជាខាងវិស័យផ្សេងៗ ជាច្រើនថែមទៀត ។លោកជំទាវ ម៉ែន សំអន បន្តថា៖ ដូចអ្វីដែលឯកឧត្តមលើកទ្បើងទាក់ទងពីបញ្ហា យ៉េនឌ័រ និងការបណ្តុះបណ្តាលស្ត្រី ចំនុចនេះ ក្រសួងកិច្ចការនារី បានសហប្រតិបត្តិការ មានទម្រង់ជាច្រើន ជាមួយស្ថានទូតអូស្ត្រាលីផ្ទាល់ ។ រីឯរាជរដ្ឋាភិបាលយើងខ្ញុំ បានយកចិត្តទុកដាក់គិតគូរធំណាស់ ទាក់ទងទៅនិងការផ្តល់ តួនាទីស្ត្រី ផ្តល់អំណាចដល់ស្ត្រី ពិសេសការលើកកម្ពស់ សមភាពយ៉េនឌ័រ ។ យើងមានក្រសួងកិច្ចការនារី ជាសេនាធិការ ហើយក៏មានក្រសួងនីមួយៗ បានបង្កើតក្រុមការងារ ទទួលបន្ទុកសមភាពយ៉េនឌ័រនេះដែរ ពិសេសក្នុងស្ថានការណ៍ ដែលយើងកំពុងតែប្រឈម ទៅនិងប្រយុទ្ធទប់ស្កាត់ ជំងឺកូវីដ-១៩ ដែលកំពុងកើតមាននៅលើពិភពលោក និងប្រទេសជិតខាង ក៏មានបញ្ហាច្រើន ដែលទាក់ទង និងការខ្វះខាងស្បៀង និងបញ្ហាផ្លូវចិត្ត ។ល។ ដែលទាក់ទងទៅនិងបញ្ហាបិតខ្ទប់ មិនឲ្យគាត់ចេញទៅក្រៅ ដើម្បីការពារមិនជំងឺរាលដាល ។ ដើម្បីជំនះនូវបញ្ហាលំបាក ប្រឈមជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលយើងខ្ញុំ បានដាក់ចេញការផ្តល់នូវវ៉ាក់សំាង ២ដូស ហើយនិងដូសជំរុញ ក្រៅពីនោះ គិតទៅដល់កុមារ ដែលមានអាយុ ៦ឆ្នំា ដល់១២ឆ្នំា ។ ក្នុងនោះដែរ ដើម្បីកុំឲ្យគាត់មានបញ្ហា ការលំបាកក្នុងជីវភាពរស់នៅ ក៏បានផ្តល់ស្បៀង សម្រាប់ពួកគាត់ ។ លទ្ធផលដែលរំពឹង ពីការចាក់វ៉ាក់សំាង បាន ៩៩% ទៅលើគោលដៅប្រជាពលរដ្ឋ ១០លាន នាក់ យើងក៏ផ្តល់អាទិភាព ជូនដល់ស្ត្រីដែលជួបការលំបាក ព្រោះពួកគាត់ជួបនៅការប្រឈម កូន ចៅ របស់គាត់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
អុញនោះ ក្រុមហ៊ុនដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ទាំងក្នុងខេត្តត្បូងឃ្មុំ និងក្រៅខេត្តត្បូងឃ្មុំមួយចំនួន គ្រោងនឹងប្តឹងលោកសឺង គីរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ ទៅអង្គភាពប្រឆាំអំពើពុករលួយ និងប្តឹងទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីបទរំលោភអំណាច និងឃុបឃិតជាមួយក្រុមហ៊ុនបក្សពួកធ្វើសកម្មភាពខុសច្បាប់នៃការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ **** ( ខេត្តត្បូងឃ្មុំថ្ងៃទី 10 ខែធ្នូឆ្នាំ 2024) លោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគរបស់ខេត្តត្បូងឃ្មុំ ត្រូវបានក្រុមហ៊ុនដេញថ្លៃមូលនិធិឃុំ.សង្កាត់ នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំ កំពុងតែរៀបចំនិងគ្រោងប្ដឹងលោកសឹង គីរីវណ្ឌី ទៅអង្គភាពប្រឆាំងអំពើពុករលួយហៅកាត់ថា( ACU) និងប្ដឹងទៅឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថា ចាប់តាំងពីលោកសឺង គីរីវណ្ឌី បានកាន់តួនាទីជានាយកទីចាត់ការផែនការ និងវិនិយោគ ខេត្តត្បូងឃ្មុំរយះពេលជិតបីឆ្នាំកន្លងមក បានបើកដៃអោយក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលជាបក្សពួករបស់ខ្លួន ដើរធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យ គ្រប់កម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដូចជា - ដើរចរចារលុយទឹកតែ - ចាប់ឃាត់ក្រុមហ៊ុនដ៌ទៃមិនអោយចូលដាក់សំណើដេញថ្លៃបានទាន់ពេលវេលា - បិតការទទួលសំណើដេញថ្លៃមុនពេលកំណត់ -ល- មិនតែប៉ុណ្នោះកាលពីថ្ងៃទី 13 ខែមិថុនាឆ្នាំ 2024 កន្លងទៅ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំនៅសាលាស្រុកអូររាំងឪ ដោយលោកសឹង គិរីវណ្ឌី បានធ្វើការគម្រាមដល់ក្រុមហ៊ុនអ្នកជាប់ពន្ធតូចមិនអោយចូលរួមដាក់សំណើដេញថ្លៃឡើយ ដែលបានប្រើអំណាចលើសពីតួនាទី រំលោភលើសេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ 00៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ស្តីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ។ ទង្វើទាំងនេះគឺស-បញ្ជាក់ពីទង្វើទុច្ចរឹតរបស់លោកសឺង គីរីវណ្ឌីក្នុងគោលបំណងការពារផលប្រយោជន៌ឲ្យបុគ្គលណាម្នាក់ រឺក្រុមហ៊ុនណាមួយដែលជាបក្សពួក ដោយមិនចង់អោយមានក្រុមហ៊ុនចូលរួមដេញថ្លៃច្រើន ខ្លាចមានការប្រកួតប្រជែង ធ្វើឲ្យតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង ។ ជាមួយគ្នានេះដែរក៌មានក្រុមហ៊ុនមួយចំនួនកើតទុក្ខមិនសុខចិត្តនឹងទង្វើជិះជាន់ច្បាប់ រំលោភអំណាចរបស់លោកសឺង គីរីវណ្ឌី ពួកគេក៌បានដាក់ពាក្យបណ្តឹង និងពាក្យសុំអត្តរាគមន៌ទៅរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនលើក ហើយក្រោយមកក៌មានក្រុមការងាររបស់ក្រួងមហាផ្ទៃចុះមក រួចក៌ស្ងាត់ទៅវិញ ។ គួបញ្ចាក់ថែមទៀតថា លោកសឺង គីរីវណ្ឌី ក៌បានធ្លាប់ទាមទាប្រាក់ពីក្រុមហ៊ុនចំនួន ១០% ក្នុងមួយឃុំពីក្រុមហ៊ុនណាដែរទទួលបានកិច្ចសន្យាសាងសង់គម្រោង ។ ជាមួយគ្នានេះដែរ លោកសឺង គីរីវណ្ឌី ក៌បានប្រើសិទ្ឋិលើសពីតួនាទីទៅលើឃុំត្រមូង ស្រុកមេមត់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកម្មវិធីដេញថ្លៃគម្រោងមូលនិធិឃុំត្រមូង ដោយលោកសឺង គីរីវណ្ឌី បានបើកស្រោមសំបុត្រដេញថ្លៃ និងអានតំលៃរបស់ក្រុមហ៊ុននីមួយៗ ស្រង់ចុះចូលក្នុងតារាងរបស់ឃុំ។ ជាចុងក្រោយក្រុមហ៊ុនអ្នកម៉ៅការដេញថ្លៃមូលនិធិឃុំសង្កាត់នៅក្នុងខេត្តនិងក្រៅខេត្តត្បូងឃ្មុំសូមគោរពសំណូមពរទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តមឱម យិនទៀង សូមគោរពមេត្តាមានវិធានការនិងស៊ើបអង្កេតឲ្យបានស៊ីជម្រៅចំពោះលោកសឹង គិរីវណ្ឌី នាយកទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ និងជួយអន្តរាគមន៍ចាត់វិធានការមកលើបុគ្គលដែលរំលោភអំណាចម្នាក់នេះ ។ ត្រីមួយណាវាស្អុយដកវាចេញទៅកុំឱ្យប៉ះពាល់ដល់ត្រីដែលល្អៗដទៃទៀតនេះជាការលើកឡើងរបស់ ថ្នាក់ដឹកនាំកំពូលនៃជាតិ ដើម្បីឲ្យអ្នកក្រោយគេចូលមកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ៕ (គេហទំព័ររស្មីសៀមរាប)
បែកធ្លាយទៀតហើយលោកជ័យ ចាន់គង់ មានទូរនាទី រងបញ្ជាការស្រាលនិងជលផលបើកដៃឲបទល្មើសដាក់ឆ្នុកយ៉ាងពេញបន្ទុកក្នុងដែនសមត្តកិច្ចខ្លួនជាថ្នូរនិងលាភសក្ការះមិនធ្វើការបង្ក្រាប.... (គេហទំព័ររស្មីសៀមរាប)
ថ្មីស្រឡាងទៀតហើយល្បិចឆបោក រំលោភលើទំនុកចិត្តរបស់ក្រុមហ៊ុន ស៊ីវិលី គ្លូបល ហ្វីនថេក (ខេមបូឌា) ម្ចាស់អាជីវកម្មឈ្មោះ សូត្រ ស៊ីវុទ្ធី សុីដាច់ប្រាក់រាប់ពាន់ដុល្លា ពីអ្នកបណ្តាក់ទុនរកសុីជាមួយ ឈ្មោះ ឈួយ វលក្ខណ៍ រួចបែរជាធ្វើមិនដឹងមិនឮទៅវិញ! (@គេហទំព័រ រស្មីសៀមរាប)
ជនជាតិចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា មានការភ្ញាក់ផ្អើលបន្ទាប់ពីចៅក្រម ថោង មារឌីណា សម្រេចផ្តន្ទាទោសពាណិជ្ជករម្នាក់ដោយអយុត្តិធម៌ (គេហទំព័ររស្មីសៀមរាប)
បទល្មើសនេសាទខុសច្បាប់កើតមានយ៉ាងពេញ បន្ទុក ក្នុង ឃុំចំនួន០៤ ស្រុកចំនួន០៣ ក្នុងខេត្តតាកែវ រីឯ អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រក្សាភាពស្ងៀម ស្ងាត់.! ១២/10/2024 ()
វីដែអូ
ចំនួនអ្នកទស្សនា