អាជ្ញាធរខេត្ដសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅលើគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវផ្សេងទៀត នៅក្នុងក្រុងសៀមរាប ដើម្បីឱ្យការធ្វើចរាចរណ៍មានភាពល្អប្រសើរ និងទាក់ទាញអ្នកទេសចរណ៍។ កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀលថ្ងៃថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងមានការចូលរូមពីមន្ត្រីពាក់ព័ន្ធជាច្រើនស្ថាប័នទៀតផងដែរ។លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា នៅលើដងផ្លូវដែលជាគម្រោងសាងសង់ ៣៨ខ្សែនៅទីក្រុងសៀមរាប ត្រូវបានប្រជាពលរដ្ឋមួយចំនួន យកធ្វើកន្លែងលក់ដូរអនាធិបតេយ្យ និងការចតយានយន្ដនៅលើដងផ្លូវទាំងនោះ មានក្រុមយហ៊ុនលក់ដូរបណ្ដាលឱ្យសណ្ដាប់ធ្នាប់មិនល្អ ខណ:ដែលផ្លូវកំពុងសាងសង់។ លោកបានបន្ដថា គម្រោងស្ថាបនាផ្លូវ៣៨ខ្សែដែលកំពុងស្ថាបនានេះ បានប្រមាណ ៨០%ហើយ ដែលមានគម្រោងបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅដើមឆ្នាំក្រោយនេះហើយ ដូចនេះប្រជាពលរដ្ឋមិនត្រូវធ្វើឱ្យមានផលរំខានទៅដល់ក្រុមការងារដំណើរការស្ថាបនានេះនោះទេ។សេចក្ដីជូនដំណឹង បានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តសង្កេតឃើញថា នៅតាមបណ្តាផ្លូវ និងទីប្រជុំជននានាមួយចំនួន មានក្រុមហ៊ុនសេវាដឹកជញ្ជូន ចំណតរថយន្ត ឬក្រុមហ៊ុនទេសចរណ៍ និងបងប្អូនដែលកំពុងប្រកបមុខរបរសេវាដឹកជញ្ជូន ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន គ្រឹះស្ថាន សហគ្រាស អាជីវកម្មដ្ឋានគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ បានប្រើប្រាស់ទីតាំងដីចំណីផ្លូវ សម្រាប់ការចតចំណតយានយន្ត ក្នុងគោលបំណង ដើម្បីបម្រើប្រយោជន៍អាជីវកម្មរបស់ខ្លួន។ ក្នុងនោះដែរក៏មានអាកប្បកិរិយាឥរិយាបទមិនសមរម្យ និងមានការប៉ះពាល់ ដល់សាធារណជនទូទៅដែលក្នុងនាមជាអ្នកបម្រើសេវាជូនភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋ ដែលបានទៅទទួលយកសេវាដឹកជញ្ជូនផ្សេងៗ ឬធ្វើដំណើរឆ្លងកាត់នៅតំបន់ទាំងនោះ ហើយនឹងអាចឈានដល់ការប្រើប្រាស់អំពើហឹង្សា ក្លាយជាបទល្មើសព្រហ្មទណ្ឌទៀតផង ដែលសកម្មភាពខាងលើបានបង្ក និងអនុវត្តន៍ ផ្ទុយទៅនឹងគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងអាចឈានទៅការបាត់បង់ទ្រព្យសម្បត្តិ ការបង្កគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ឬអាចមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណ: ព្រមទាំងធ្វើឱ្យប៉ះពាល់កិត្តិយស សោភ័ណភាពខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រផងដែរ។ ដើម្បីរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណ: ជាពិសេសដើម្បីធានាបាននូវរសោភ័ណភាព បរិស្ថាន អនាម័យនៅតាមបណ្តាផ្លូវ និងទីប្រជុំជននានាឱ្យកាន់តែបានល្អប្រសើរ រដ្ឋបាលខេត្តសៀមរាប ស្នើដល់ប្រជាពលរដ្ឋកុំប្តើប្រាស់បំពានដីចំណីផ្លូវ និងចិញ្ចើមផ្លូវ ដែលទុកសម្រាប់អ្នកថ្មើរជើង។ អំពើរំលោភបំពានទាំងនោះមានជា អាទិ៍ ការយកចំណីផ្លូវ និងចិញ្ចើមផ្លូវធ្វើជាចំណតយានជំនិះគ្រប់ប្រភេទ ការតសំយ៉ាប ការហ៊ំព័ទ្ធយក ចិញ្ចើមផ្លូវ ការយកផ្លូវថ្មើរជើង និងចិញ្ចើមផ្លូវធ្វើជាទីតាំងការដ្ឋានទុកដាក់សម្ភារ: ដាក់តាំងបង្ហាញទំនិញ និងប្រកបអាជីវកម្មផ្សេងៗទៀត ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ និងជះឥទ្ធិពលអវិជ្ជមានដល់ សណ្តាប់ធ្នាប់សាធារណ:ព្រមទាំងធ្វើឱ្យបាត់បង់នូវសោភ័ណភាពខេត្តសៀមរាបទាំងមូលផងដែរ។ លោកអភិបាលរងខេត្ត ក៏បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី (ក្រុងសៀមរាប ) បង្កើនការរៀបចំសណ្ដាប់ធ្នាប់សាធារណ:នេះ ប្រកបដោយប្រសិទ្ធភាព តម្លាភាព ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងឡាយខាងលើជាបន្ទាន់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា