ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកគុណ ញឹម អគ្គនាយក គយនិងរដ្ឋាករបណ្ដោយឲ្យលោក ហេង សំបូរប្រធានសាខាគយខេត្តស្វាយរៀងនិងលោកឃុត សាលីន ប្រធានការិយាល័យច្រក បុស មនរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត
Wed,20 October 2021 (Time 05:42 PM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 639នាក់)

ប្រភពស្និទ្ធនឹងលោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ឃុត សាលីន អាចកាន់តំណែងជាមេគយច្រកបុសមន ឡើងដុះស្លែហើយសាងភាពល្បីល្បាញខាងពុករលួយយ៉ាងសុខស្រួល។ ប្រភពបានឲ្យបានដឹងទៀតថា បច្ចុប្បន្នឈ្មួញនិងអាជីវករតូចតាចត្រូវបានលោក ឃុត សាលីន គាបយកលុយលើតុក្រោមតុតាមអំពើចិត្ត ហើយឈ្មួញធំៗត្រូវបានលោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន បើកដៃឲ្យនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុក។
ប្រភពពីមន្រ្តីគយក្នុងខេត្តស្វាយរៀង បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង គឺលោក ហេង សំបូរ មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញទំហឹងរបស់លោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន នោះទេ។ ផ្ទុយទៅវិញលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បណ្តោយឲ្យលោក ឃុត សាលីន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដដែលហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ជាងនេះទៅទៀតគឺលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅតែបណ្តោយឲ្យលោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន បន្តប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន។
ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា ទាល់តែមានការបើកដៃពីលោក ហេង សំបូរ ទើបលោក ឃុត សាលីន ប្រធានការិយាល័យច្រកបុសមន បន្តប្រព្រឹត្តអំពើពុករលួយពេញទំហឹង។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេព្រោះលោក គុណ ញឹម អគ្គនាយកកំពុងបណ្តោយឲ្យលោក ហេង សំបូរ និងលោក ឃុត សាលីន រួមដៃគ្នាធ្វើអ្វីៗតាមអំពើចិត្ត។ ហេតុនេះហើយទើបឈ្មួញធំៗនៅតែនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងរលូនព្រោះលោក ហេង សំបូរ និងលោក ឃុត សាលីន គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។មានត

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3361 នាក់
ខែនេះ :
10969 នាក់
3 ខែនេះ :
32075 នាក់
សរុប :
764847 នាក់