ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចរួមជាមួយលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន អញើញ បួងសួងសុំសេចក្តីសុខជូនដល់ប្រទេសជាតិនៅវត្តវិហារសំណ
Wed,20 October 2021 (Time 07:34 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 649នាក់)

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន និងមន្រ្តីរាជការ បានអញ្ជើញចូលបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ប្រទេសជាតិ នៅវត្តវិហារសំណរ ស្ថិតក្នុងភូមិ វិហារហ្លួង ឃុំ វិហារ ហ្លួង ស្រុក ពញាឮ ខេត្ត កណ្ដាល ដើម្បីឈានទៅរកការបើកប្រទេសឡើងវិញ នាព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ។

លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យើងសង្កេតឃើញថា ដោយមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការគោរពតាមវិធានការរបស់រដ្ឋាភិបាល ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ដែលទើបបានបញ្ជប់ទៅកាលពីសប្តាហ៍មុននេះ បានធ្វើឲ្យចំនួនអត្រាឆ្លងប្រចាំថ្ងៃបានថយចុះជាលំដាប់ ស្របពេលដែលប្រជាពលរដ្ឋជាង ១៣លាន៦សែននាក់ បានទទួលការចាក់វ៉ាក់សាំងផងដែរ ។

លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួម គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ រក្សាគម្លាត សង្គម រក្សាអនាម័យឲ្យបានល្អ រួមជាមួយនឹងវិធានរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ៣កុំ ដើម្បីចូលរួមនូវការកាត់ផ្តាច់នូវការចម្លងជំងឺកូវដ ១៩ ដើម្បីឈានដល់ការបើកប្រទេសឡើងវិញ ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ នៃស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង សមាជិក សមាជិកា ព្រមទាំងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេស សូមឲ្យប្រទេសជាតិរួចចាកផុតពីជំងឺឧបទ្រពចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត ជៀសផុតពីទឹកជំនន់ និងនាំមកវិញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3442 នាក់
ខែនេះ :
11050 នាក់
3 ខែនេះ :
32156 នាក់
សរុប :
764928 នាក់