ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
បុរស 2 នាក់ប្រឈមអាចជាប់គុកអស់មួយជីវិត
Thu,21 October 2021 (Time 02:01 PM)
ដោយ ៖ រស្មីសៀមរាប090567006 (ចំនួនអ្នកអាន: 633នាក់)

ភ្នំពេញ៖ បុរស ជនជាតិខ្មែរម្នាក់ និងវៀតណាមម្នាក់ ប្រឈមនឹងជាប់ពន្ធនាគារពី ២០ទៅ ៣០ឆ្នាំ ឬអស់មួយជីវិត ក្នុងករណីជួញដូរគ្រឿងញៀនជិត ២០គីឡូក្រាម។

សមត្ថកិច្ចបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ខែតុលានេះតុលាការខេត្តស្វាយរៀង បានបន្តនីតិវិធីលើជនសង្ស័យ ២នាក់ទៅតាមមាត្រា៤០ បទរក្សាទុកដឹកជញ្ជូន ផលិតនិងចរាចរ សារធាតុញៀនខុសច្បាប់។ ជនសង្ស័យអាចប្រឈមនឹងជាប់ពន្ធនាគារពី២០ ទៅ៣០ឆ្នាំឬអស់មួយជីវិត។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១សមត្ថកិច្ចបានចាប់ជនសង្ស័យ ចំនួន២នាក់ ព្រមទាំងគ្រឿងញៀនជិត២០គីឡូក្រាម ដែលបម្រុងលួចដឹកជញ្ជូនទៅប្រទេសវៀតណាម រួចបានបញ្ជូនទៅតុលាការខេត្តស្វាយរៀងនៅថ្ងៃទី១៨ខែតុលា២០២១។

ជនសង្ស័យទី១ឈ្មោះ ឡេ វ៉ាន់ថ អាយុ១៨ឆ្នាំ ភេទប្រុស ជនជាតិវៀតណាម នៅភូមិ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនទៅប្រទេសវៀតណាម។ និងទី២ឈ្មោះ វ៉ាន់ សុផា អាយុ ២០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិ សង្កាត់និងមុខរបរជាមួយគ្នា។

វត្ថុតាងរួមមាន៖គ្រឿងញៀនជាច្រើនប្រភេទមានទម្ងន់សរុប១៩,៤៨៨គីឡូក្រាម,អាវុធខ្លីម៉ាក K54១ដើមបង់១,គ្រាប់៨គ្រាប់ ម៉ូតូ១គ្រឿងនិងកាបូបធំ សម្រាប់ដាក់គ្រឿងញៀន១៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
243 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3555 នាក់
ខែនេះ :
11163 នាក់
3 ខែនេះ :
32269 នាក់
សរុប :
765041 នាក់