ខេត្តឧត្តរមានជ័យ ÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលាឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តបានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែង អធិការ នៃអធិការរដ្ឋាននគរបាលស្រុកអន្លង់វែង ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ។ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី លោក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក លោកមេឃុំ លោកស្នងការរង, លោកនាយ-នាយរងការិយាល័យបុគ្គលិក, នាយ-នាយរង និងមន្រ្តីចំណុះអធិការដ្ឋាន, លោកមេបញ្ជាការកងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង លោក លោកស្រីមន្រ្តីរាជការស្ថាប័នពាក់ព័ន្ធជុំវិញស្រុកអន្លង់វែង ។ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្នងការក៏បានប្រគល់រថយន្តសារ៉ែន ចំនួន ០១ គ្រឿង ផ្តល់ជូនអង្គភាពអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីយកទៅប្រើប្រាស់បំពេញភារកិច្ចរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ពិធីប្រកាសតែងតាំងមុខតំណែងអធិការ នៃអធិការដ្ឋានននគរបាលស្រុកអន្លង់វែង ត្រូវបានធ្វើឡើងដោយអនុវត្តតាមវិធានសុខាភិបាល សម្រាប់សមាជិក សមាជិកា ដែលចូលរួមផងដែរ។សូមជម្រាបថា៖ លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ត្រូវបានក្រសួងមហាផ្ទៃ តែងតាំងជាអធិការនគរបាលស្រុកអន្លង់វែងថ្មី នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ជំនួសលោកវរសេនីយ៍ឯក សុីម វណ្ណះ ដែលត្រូវតែងតាំងជាស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ! (រស្មីសៀមរាប /RSRNEWs)
អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)
សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា