ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ទាហានថៃស្កាត់ចាប់ពលករខ្មែរចូលប្រទេសថៃខុសច្បាប់២គោលដៅផ្សេងគ្នាចំនួន១៩នាក់
Fri,22 October 2021 (Time 08:13 AM)
ដោយ ៖ រស្មីសៀមរាប 090567006 (ចំនួនអ្នកអាន: 927នាក់)

យោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ สระแก้ว-77 ข้าวเด็ด បានឲ្យដឹងថា កាលពីថ្ងៃទី២១ តុលា ២០២១ ទាហានរបស់ថៃកងកម្លាំងបូរផា សហការជាមួយកងរយទី៣នគបាលការពារព្រំដែនទី១២ និងនគបាលស្រុកតាព្រះយ៉ា និងប្រជាការពារភូមិខៅ លូកឆាង,ប្រជាការពារភូមិទព័សៀម បានចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតមកដល់បរិវេណភូមិណាង ង៉ាម-ទព័សៀម បានប្រទះឃើញ និងចាប់ខ្លួនពលករខ្មែរដែលលួចឆ្លងចូលប្រទេសដោយខុសច្បាប់បាន១៥នាក់ ក្នុងនោះប្រុស៨និងស្រី៧នាក់។សូមបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពលករខ្មែរខាងលើបានប្រាប់ថា ធ្វើដំណើរមកពីប្រទេសកម្ពុជា ដោយមានគោលបំណងទៅធ្វើការខាងសំណង់ និងស៊ីឈ្នួលទូទៅ នៅខេត្តឈុន បុរី,ក្រុងបាងកក និងនន់ បុរី ដោយបានធ្វើដំណើរតាមច្រករបៀងចូលមកដល់ភូមិណាង ង៉ាម-ភូមិទព័សៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ និងត្រូវសមត្ថកិច្ចថៃចាប់ខ្លួនខណះកំពង់រង់ចាំរថយន្តមកទទួល ដោយចំណាយលុយក្នុងការធ្វើដំណើរក្នុងម្នាក់៦,៥០០បាត និងចំណាយលុយឲ្យអ្នកនាំផ្លូវជនជាតិខ្មែរក្នុងម្នាក់៥០០បាត ទើបសមត្ថកិច្ចថៃបញ្ជូនខ្លួនទៅឲ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត។ខណះដូចគ្នានេះដែរ កម្លាំងសមត្ថកិច្ចខាងលើ បន្ទាប់ពីទទួលបានព័ត៍មានថា ហ្នឹងមានពលរដ្ឋខ្មែរលួចចូលប្រទេសដោយខុសច្បាប់ មកលាក់ខ្លួននៅបរិវេណក្រោមស្ពានភូមិ ណង ម៉ាំង ឃុំណង វែង ស្រុកគោកឃ្យូង ខេត្តស្រះកែវ ទើបចុះទៅតំបន់ខាងលើ និងបានប្រទះឃើញពលករខ្មែរចំនួន៤នាក់ ក្នុងនោះប្រុស២និងស្រី២នាក់ ក្រោយពីសមត្ថកិច្ចថៃសួរនាំ ពួកគេប្រាប់ថា បានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ចូលមកប្រទេសថៃតាមច្រករបៀង ដើម្បីទៅរង់ចាំរថយន្តមកទទួលនៅចំណុចខាងលើ ដឹកទៅធ្វើការនៅទីក្រុងបាងកក តាមដែលមេខ្យល់ប្រាប់ និងចំណាយលុយក្នុងម្នាក់៥,០០០បាត តែមកឲ្យសមត្ថកិច្ចចាប់ខ្លួនមុន ក្រោយពីសួរនាំ និងអនុវត្តតាមវិធានរបស់សុខាភិបាល ទើបបញ្ជូនពលករខ្មែរទាំង៤នាក់ ទៅឲ្យកងរយទី៣ ដើម្បីធ្វើកំណត់ហេតុចាប់ខ្លួន និងបណ្ដេញឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្ត្រី​​ការពារជាតិអ៊ីស្រាអែល ​៖​ អ៊ីស្រាអែលបាន​ឈានដល់​ដំណាក់កាល​មិនអាច​ត្រឡប់​ថយក្រោយវិញ​ហើយ​! (រស្មីសៀមរាប /RSRNEWs)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា (សម្របសម្រួលដោយ ៖ រស្មីសៀមរាប / RSRNews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចនវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីបានចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅបារាំង (រស្មីសៀមរាប /RSR News)

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76 នាក់
ម្សិលមិញ :
673 នាក់
សប្តាហ៍នេះ :
3388 នាក់
ខែនេះ :
10996 នាក់
3 ខែនេះ :
32102 នាក់
សរុប :
764874 នាក់